Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឹង​ប្រមូល​វិភាគទាន​បាន​400.000 USD​ដើម្បី​តបស្នង​គុណបំណាច់​របស់​ជនអនាថា​ម្នាក់ ស្មាន​មិន​ដល់​ថា​ចុងក្រោយ​…

spot_img

​អ្នកផង​នឹកស្មានថា​ជាមួយនឹង​ទឹកប្រាក់​400.000 USD ដែល​បានមកពី​សប្បុរសជន​នោះ បុរស​អនាថា​នៅ​អាមេរិក Johnny Bobbitt មាននូវ​ឱកាស​ដើម្បី​សាង​ជីវិត​ឡើងវិញ ប៉ុន្ដែ​ស្មាន​មិន​ដល់​ថា​មាន​ទីបញ្ចប់​មិន​នឹកស្មាន​ដល់​។

​ជនអនាថា Johnny Bobbitt និង​ប្ដី​ប្រពន្ធ​នាង Kate McClure

​តាម​កាសែត​អាមេរិក នោះ​បុរស​អនាថា​វ័យ​៣៤​ឆ្នាំ​រូបនេះ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ធ្លាប់បាន​ជួយ​ដល់​នារី​វ័យក្មេង Kate McClure អាយុ​២៧​ឆ្នាំ នូវ​ទឹកប្រាក់​២០​ដុល្លារ​ដែល​គាត់​មាន ក្នុងពេលដែល​នារី​រូបនោះ​បាន​អស់​សាំង​រថយន្ដ​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​នៅ Philadelphia អាមេរិក​។ រំភើប​ចិ​ត្ដ​ជាមួយ​ទង្វើ​របស់​ជនអនាថា​នេះ នាង Kate McClure​និង​សង្សារ Mark D’Amico បាន​បង្កើត​យុទ្ធនាការ​ប្រមូល​មូលនិធិ​លើ​គេហទំព័រ​GoFundMe បំណង​ជួយឧបត្ថម្ភ​ដល់ Johnny ទុក​ជាការ​តបស្នង​។​មូលនិធិ​នេះ​ទទួលបាន​ទឹកប្រាក់​ដល់​ទៅ​400.000 USD ពី​សំណាក់​អ្នក​រួមវិភាគទាន​ប្រមាណ​១៤០០០​នាក់​។​ជាមួយនឹង​ទឹកប្រាក់​នេះ Johnny អាច​ចាក​ចេញពី​ជីវិត​អនាថា​បាន​ហើយ​។​

​ក៏ប៉ុន្ដែ​ក្រោយពេល​ទទួលបាន​លុយ​មួយផ្នែក​ក្នុងចំណោម​ទឹកប្រាក់​400.000 USD​នោះ​Johnny មិន​ត្រឹម​នៅតែ​ជាម​នុស្ស​អនាថា​ម្នាក់​ប៉ុណ្ណោះ​ទេ​ថែមទាំង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​អត់ឃ្លាន​និង​ញៀន​គ្រឿងញៀន​។​

​បុរស​រូបនេះ​នូវបាន​បកស្រាយ​ថា ខ្លួន​ពុំ​ទទួលបាន​អស់​នូវ​ទឹកប្រាក់​400.000 USD​នោះទេ ហើយ​លុយ​ទាំងនោះ​កំពុង​ស្ថិតក្នុង​ដៃ​របស់ ប្ដី​ប្រពន្ធ Kate McClure ។​

​បណ្ដា​មេធា​រី​របស់​Johnny ប្រាប់​អ្នកកាសែត​ថា​300.000 USD៣​សែន​ទៀត​។ លើសពីនេះ​បុរស​អ​នា​Johnny នូវបាន​ប្រាប់​អ្នកកាសែត​ថា​ប្ដី​ប្រពន្ធ​ពីរ​នាក់​នោះបាន​យកលុយ​របស់ខ្លួន​ទៅ​ទិញ​រថយន្ដ​ទំនើប​និង​លេងល្បែង​។​

​ប៉ុន្ដែ​បើតាម​ប្ដី​ប្រពន្ធ Kate McClure វិញ និយាយថា​ពួកគេ​កំពុង​រក្សាទុក​លុយ​មួយផ្នែក​ដើម្បី​ជា​ប្រយោជន៍​របស់​Johnny ព្រោះតែ​Johnny បាន​ចាយវាយ​លុយកាក់​របស់​មូលនិធិ​ដែល​ផ្ដល់​ដល់​ខ្លួន​ដើម្បី​ទិញ​គ្រឿងញៀន​។​ពូកគេ​និយាយថា យើង​មិន​អាចឱ្យ​លុយ​ទាំងនោះ​បានឡើយ រឿងនេះ​នឹងមិន​កើតឡើង​ទេ​។​ខ្ញុំ​នឹង​រាប់​វា​នៅមុខ​Johnny ហើយ​ដុត​វា​ចោល​។​

​ពួកគេ​នូវបាន​សង្កត់ធ្ងន់​ប្រាប់​អ្នកកាសែត​ថា លុយ​ទាំងនេះ​ពិតជា​គ្រោះថ្នាក់​សម្រាប់​Johnny ដោយហេតុថា​វា​នឹងមិន​ខុស​អ្វី​នឹង​«​កាំភ្លើង​មួយ​​ដែល​បាន​បញ្ចូល​គ្រាប់​»​។​

​ជម្លោះ​នេះ​កំពុង​ប្រ​ព្រឹ​ត្ដទៅ ហើយ​គេហទំព័រ​ក៏​បានចេញ​សេចក្ដី​ថ្លែង​ការ​ណ្រ៍​ប្រាប់​កាសែត​ថា​ពួកគេ​កំពុង​ពិនិត្យមើល​ជំនួប​នេះ​៕
​លី​សា​

spot_img
×