Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាងទឹក​រាង​បេះដូង ស្រូប​ទាញ​ព្រលឹង​អ្នក​ទេសចរ ព្រោះ​ស្អាត​ពេក តែ​ស្តាយ​ណាស់​ដែល​ត្រូវ​បិទទ្វារ ព្រោះ​មរណៈភាព​របស់​យុវជន​វ័យ ១៩​ឆ្នាំ​ម្នាក់​… (​វីដេអូ​)

spot_img

​​នៅលើ​ពិភពលោក​មាន​អាងទឹក​ចម្លែកៗ​តាំង​ពី​ពណ៌​រហូតដល់​រូបរាង ហើយ​អាងទឹក​រូប​បេះដូង Killarney Glen នា​ប្រទេស​អូស្ត្រាលី ស្ថិតនៅ​ក្នុង​ចំណោម​នោះ​ដែរ ។​

​អាងទឹក​ប្រៀប​ដូច​បឹង​តូច​១​នេះ ស្ថិត​ក្នុង​ព្រៃ​ត្រូពិច​ដ៏​អាថ៌កំបាំង ។ វា​ធ្លាប់​ជា​រមណីយដ្ឋាន​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវ​មក​លេង​កម្សាន្ត​យ៉ាង​សម្បើម ។ ប៉ុន្តែ​ពិត​ជា​គួរ​ឲ្យ​ស្តាយ ដែល​វា​ត្រូវ “​បិទទ្វារ​” គ្មាន​កាលកំណត់​! ។​

​អាងទឹក រូប​បេះដូង Killarney Glen នៅ​អូស្ត្រាលី ។​

… រហូតទល់​ឆ្នាំ ២០១៦ ការស្លាប់​របស់​យុវវ័យ ១៩​ឆ្នាំ​ម្នាក់ បាន​ធ្វើឲ្យ​សាធារណមតិ រិះគន់​យ៉ាង​ខ្លាំង យុវជន​នេះ​បាន​លោត​ចុះ​ពី​លើ​ច្រាំង​ថ្ម​ចុះ​មក​អាងទឹក​នេះ ហើយ​លែងឃើញ​អណ្តែត​ឡើង​មក​រហូត ទោះបី​គេ​ស្វែងរក​គ្រប់​កន្លុកកន្លៀត​ថ្ម​ហើយ​ក្តី ។ ចុ​ក្រោយ​សមត្ថកិច្ច បានសម្រេច​បិទទ្វារ​ទី​នេះ​ដោយ​គ្មាន​កាលកំណត់ លុះ​ត្រាណ​គេ​រកឃើញ​វិធី​ការពារ​សុវត្ថិភាព​ឲ្យ​ពលរ​ដ្ឋ​បាន ។​

​យ៉ាងនេះ​ក្តី​ពលរដ្ឋ​អូនស្ត្រាលី​ជាច្រើន នៅតែ​តស៊ូ​ដើម្បី បាន​ទៅ​ទស្សនា​ហែល​ទឹក​នៅ​ក្នុង​អាង (​ផ្សេង​) នៅ​តំបន់​នេះ ។ អ្នកខ្លះ​ថែមទាំង​ប្រថុយ​លួច​ចូល​មក​សិក្សា​ល្អាង​ទឹក​នេះ​ថែម​ទៀត​ផង ៕ ចន្ទ្រា​

​ប្រិយមិត្ត​ទស្សនា​រូបភាព​ពី​អាងទឹក​ដ៏​ស្អាត ព្រមទាំង​វីដេអូ ៖

spot_img
×