Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន​! បុរស​ម្នាក់​នាំយក​ចង្ក្រានហ្គាស ចម្អិន​អាហារ​កណ្តាល​ថ្នល់ បង្ក​ការកកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង និង​ធ្វើ​ឲ្យ​រថយន្ត​១​គ្រឿង​ត្រូវ​…

spot_img

​បុរស​ម្នាក់​បាន​បង្ក​ការកកស្ទះ​ចរាចរណ៍​មួយសន្ទុះ​ធំ នៅលើ​ស្ពាន Gaozan ក្នុង​ទីក្រុង Foshan ខេត្ត Guangdong ប្រទេស​ចិន ដោយសារតែ​គាត់​ស្រាប់តែ​បានចាប់ផ្តើម​ចម្អិន​អាហារ​នៅ​កណ្តាលផ្លូវ​ដ៏​ចម្លែក ។​

​យោងតាម​វីដេអូ​បង្ហោះ​នៅលើ Weibo, ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ ។ នៅ​ខណៈ​ពេលនោះ អ្នកបើកបរ​ជាច្រើន​បាន​ស្រឡាំងកាំង​យ៉ាងខ្លាំង នៅពេល​បុរស​ម្នាក់​ស្រាប់តែ​ទាញ​ធុង​ហ្គាស និង​ចម្អិន​អាហារ ហើយ​បន្ទាប់មក បានរៀបចំ​អាហារ​ប៊ូ​ហ្វេ​របស់គាត់​យ៉ាង​ព្រងើយ ។​

​សកម្មភាព​របស់គាត់​មើលទៅ​ហាក់ដូច​គាត់​កំពុង​ចម្អិន​គុយទាវ​មី​ខ្លះ ហើយ​អ្វីដែល​គាត់​ធ្វើឡើង​សូម្បី​កាន់តែ​ចម្លែក ព្រោះ​ខណៈពេល​នោះ​មេឃ​ក៏​ភ្លៀង​ទៀតផង ។​

​យោងតាម​ប្រភពព័ត៌មាន ខណៈ​ផ្លូវ​បែង​ចែកជា​២​នោះ មានការ​កកស្ទះ​កាន់តែខ្លាំង​ឡើង ជាហេតុ​ធ្វើ​រថយន្ត​១​គ្រឿង​ដែលមាន​ការធុញទ្រាន់ ក៏បាន​បើក​គេច​ចេញពី​បុរស​នោះ និង​អាហារ​របស់គាត់ បណ្តាល​ឲ្យ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​ដឹកទំនិញ​១​គ្រឿង​ទៀត ។​

​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​មួយចំនួន បានកើត​ការងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​បុរស​នោះ​សម្រេចចិត្ត​យក​ចង្ក្រាន​ចម្អិន​កណ្តាល​ថ្នល់​បែបនេះ ។ ទោះបី​មនុស្ស​មួយចំនួន​និយាយថា ពួកគេ​ចង់​ភ្លក់​រសជាតិ​គុយទាវ​របស់​១​ចាន តែ​អ្នក​ដទៃទៀត​បាន​ឆ្លើយតប​ដោយនិយាយ​ថា​៖ «​អ្នក​ប្រហែល​ចូលចិត្ត​ញ៉ាំ​ធូលី និង​ផឹកទឹក​ភ្លៀង​បែបនេះ​មែន​!?» ។​

​ទោះយ៉ាងណា ពួកគេ​សង្ស័យថា បុរស​នេះ​ប្រហែលជា​មនុស្ស​គ្មាន​ផ្ទះសំបែង ហើយ​ប៉ូលីស​ចរាចរណ៍​ក្រោយមក ក៏បាន​មកដល់ និង​នាំ​គាត់​ទៅកាន់​ទីកន្លែង​សុវត្ថិភាព ។ បច្ចុប្បន្ន គេ​នៅតែ​មិន​ច្បាស់​ចំពោះ​មូលហេតុ​ដែល​បុរស​នេះ​សម្រេចចិត្ត​មក​ចម្អិន​អាហារ​របស់គាត់ នៅក្នុង​កន្លែង​មិន​សមរម្យ​បែបនេះ ។

​សំណាងល្អ​ហើយ ដែល​ពុំមាន​នរណាម្នាក់​រង​ការប៉ះទង្គិច ប៉ុន្តែ វា​អាច​នឹងត្រូវ​បញ្ចប់​យ៉ាងធ្ងន់ធ្ងរ ប្រសិនជា​អ្នកបើកបរ​ពុំបាន​គ្រប់គ្រង​ការបើកបរ​ទាន់ពេលវេលា​នោះ ៕ ចន្ទី (worldofbuzz)​

spot_img
×