Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នកបើក​រថយន្ត​ក្រុង​ចិន​ម្នាក់ ជួយ​មនុស្ស ២៣​គូ​ឲ្យ​រកឃើញ​ស្នេហា​ពិត ដោយសារ​…

spot_img

​អ្នកបើក​រថយន្ត​ក្រុង​ម្នាក់​នៅក្នុង​ទីក្រុង Zhengzhou ស្ថិតក្នុង​ខេត្ត Henan បាន​ជួយ​ឲ្យ​មនុស្ស​នៅ​​លីវ​ចំនួន ២៣​គូ រកឃើញ​ស្នេហា​ពិត ដោយសារតែ​គាត់​បាន​ប្រើប្រាស់​រថយន្ត​ក្រុង​របស់​គាត់​ធ្វើជា​​ភ្ញាក់​ងារ​ផ្សំ​ផ្គុំ ចំពោះ​អ្នក​នៅ​លីវ​ទាំងឡាយ ហើយ​គំនិត​របស់​គាត់​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។​

​លោក Yu Xi ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​វេតា​អាពាហ៍ពិពាហ៍ បានប្រែក្លាយ​រថយន្តក្រុង​របស់​គាត់​ទៅ​​ជា​កន្លែង​ផ្សំផ្គុំ​ចាប់តាំងពី​ឆ្នាំ ២០០៨​មក​ម្លេះ ដោយ​នៅ​លើ​ជញ្ជាំង​រថយន្ត​គាត់ មាន​បិត​ជិវីប្រវត្តិ​របស់​អ្នក​នៅ​លីវ​មួយចំនួន ដែល​ចង់​បាន​ដៃ​គូជីវិត​។​

​ពត៌មាន​ដែល​បិត​នៅលើ​ជញ្ជាំង​រថយន្ត​រួម​មាន​ណ ឈ្មោះ​ពេញ រូបថត និង​ពត៌មាន​ផ្ទាល់​ខ្លួន​ដូចជា ការងារ ការអប់រំ និង​ចំណង​ចំ​ណូល​ចិត្ត​ជាដើម​។ សម្រាប់​បុណ្យ Qixi ឆ្នាំនេះ (​បុណ្យ​ក្តីស្រឡាញ់​ចិន​) ដែល​គេ​ធ្វើឡើង​កាលពី​ខែ​មុន លោក Yu Xi បាន​សម្រេច​ចិត្ត​ជ្រើសរើស​រូបថត​មនុស្ស​នៅ​លីវ​ចំនួន​២០​នាក់ ដែល​ចង់​ស្វែងរក​ស្នេហា​ពិត មុន​បំណាច់​ឆ្នាំ​នេះ​តែម្តង​។ លោក ក៏​បាន​បង្កើត​ក្រុម​នៅក្នុង កម្មវិធី Wechat ផងដែរ​សម្រាប់​ឲ្យ​ភ្ញៀវ​របស់គាត់​។​

​លោក Yun Xi មានគំនិត​បែប​នោះ​គឺ​ដោយសារតែ​ឪពុក​របស់​លោក​ធ្លាប់ធ្វើ​ជា​អ្នក​ផ្សំផ្គុំ​នៅ​ស្រុក​​កំណើត​របស់​គាត់​។ គំនិត​គាត់​បាន​លេច​ឡើយ នៅពេល​កំពុង​បើក​រថយន្ត គាត់​បានលឺ​ឪពុកម្តាយ​​ជាច្រើន​បាន​ធ្វើការ​ត្អូញត្អែរថា កូនៗ​របស់​ពួកគេ​នៅ​មិនទាន់មាន​ដៃគូ​ទៀត​។ លោក​ថា រថយន្ត​របស់​គាត់​មាន​មនុស្ស​ជិះ​ជា​ច្រើន ដូច្នេះ​វា​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​នៅ​លីវ​ក្មេងៗ អាច​ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​រង​ដៃ​គូជីវិត​៕ ដោយ ៖ សុភ័ក្ត្រ

   

​ប្រភព​៖ Nextshark​

spot_img
×