Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូពេទ្យ​ឯកទេស​មក​ពី​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន បាន​ចុះមក​ជួយ​ធ្វើការ​វះកាត់​ព្យាបាល​ជម្ងឺ​ជូន​ពលរដ្ឋ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ គ្រូពេទ្យ​ឯកទេស​មក​ពី​សហរដ្ឋ​អាមេរិក និង​ហ្វីលីពីន បាន​ចុះមក​ជួយ​ធ្វើការ​វះកាត់​ព្យាបាល​ជម្ងឺ​ជូន​ពលរដ្ឋ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ រយៈពេល​៥​ថ្ងៃ ពុំ​គិត​ប្រាក់​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​។​
​លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ថ្លែងថា ក្រុមគ្រូពេទ្យ​បច្ចេកទេស​មក​ពី​សហរដ្ឋអាមេរិក និង​ហ្វីលីពីន បាន​មក​ពិនិត្យ​ព្យាបាល​ដោយ​ធ្វើការ​ការ​វះ​ជម្ងឺ ជូន​ប្រជាពលរដ្ឋ​មិន​គិត​ប្រាក់ ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត រួម​មាន​ជម្ងឺ​ពក ក , ឆែប​មាត់​, ឆ្អឹង​,​គ្រួស​ថង់​ទឹកប្រ​ម៉ាត់ , ដុំ​គ្រួស​តម្រង់​នោម​,​ដុំ​សាច់​,​បំពង់ក​,​រោគ​ស្ត្រី និង​វះកាត់​ជម្ងឺ​ផ្សេងៗ​មួយចំនួនទៀត​។​

លោក​វេជ្ជបណ្ឌិត​បន្តថា ពលរដ្ឋ​ដែល​ចង់បាន​សេវា​ព្យាបាល និង​វះកាត់​នេះ សូម​អញ្ជើញ​មក​ទំនាក់ទំនង​ជាមួយ​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​(​ពេទ្យ​ចំការចេក​) ដើម្បីអោយ​គ្រូពេទ្យ​ជួយ​ពិនិត្យ​ព្យាបាល ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨៕ ដោយ​៖ ដែន សីមា​

 

spot_img
×