Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​កូរ៉េ​ខាងត្បូង​ម្នាក់ ត្រូវ​បាញ់សម្លាប់​នៅ​ហ្វីលីពីន​

spot_img

​តាម Yonhap នៅ​ថ្ង​ទី ២៧ ខែ​សីហា​នេះ ក្រសួងការបរទេស​កូរ៉េខាងត្បូង​ឲ្យដឹងថា ពលរដ្ឋ​ប្រទេស​នេះ​ម្នាក់​បាន​ត្រូវស្លាប់ ក្នុង​ការវាយប្រហារ​ដោយ​អាវុធខ្លី​លើ​កោះ Cebu ប្រទេស​ហ្វីលីពីន ។​

​យុវជន​វ័យ​ប្រមាណ ២០​ឆ្នាំនេះ បាន​ត្រូវ​បាញ់ ៨​គ្រាប់​ចំ​ក្បាល ដៃ​ដងខ្លួន នា​ផ្លូវ​ដើរ​ជាន់​ទី ២ នៃ​ផ្ទះសំណាក់​មួយ​នៅលើ​កោះ Cebu ថ្ងៃទី ២៦ ខែ​សីហា វេលា​ម៉ោង​ប្រមាណ ៦​និង​១៧​នាទី​ល្ងាច (​ម៉ោង​នៅ​តំបន់​) ។​

​ប៉ូលិស​មូលដ្ឋាន កំពុង​ដំណើរការ​ស៊ើបអង្កេត​ករណីនេះ ហើយ​សន្និដ្ឋាន​បាន​មុខសញ្ញា​សញ្ជាតិ​ហ្វីលីពីន​ម្នាក់ ។​

​អគ្គ​កុងស៊ុល​កូរ៉េខាងត្បូង បាន​ចាត់​មន្ត្រី​កុងស៊ុល និង​នាយ​ប៉ូលិស​កូរ៉េ​ខាងត្បូង​ម្នាក់​ទៅកាន់​កន្លែង​កើតហេតុ ។​

​កូរ៉េខាងត្បូង​សំណូមពរ​ឲ្យ​ហ្វីលីពីន​ស៊ើបអង្កេត​ឲ្យបាន​ម៉ត់ច​ត់​រក​មុខ​ជន​ល្មើស​ក្នុងករណីនេះ ៕ សូ​យ​ន​

spot_img
×