Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូង​ ស្រុក​បាទី​ជាង​៤​រយ​នាក់​ ទទួលបាន​ការពិនិត្យ និង​វះកាត់​ភ្នែក ​ដោយ​មិន​គិតថ្លៃ​

spot_img

​តាកែវ​៖ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ពត័មាន​ក្នុងពេលចុះ​ពិនិត្យ​សុខភា​ពភ្នែក និង​ចែកវេន​តា​ការពារ​ភ្នែក ជូន​ដល់​បងប្អូន​ប្រជា​​ពលរដ្ឋ​ជាច្រើន​នាក់​នៅ​ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ នា​ថ្ងៃ​ទី ២៧ ខែ​សីហា ២០១៨​នេះ លោក តែ សេរី​បុណ្យ ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ បាន​ថ្លែងថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​នៅ​អត្រា​ពិការភ្នែក​អោយ​នៅ​កំរិត​ទៀប មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ បាន​សហការ​ជាមួយ​និង​ក្រុមហ៊ុន OVITZ ដែល​ជា​ម្ចាស់​ជំនួយ ក្រោម​ការជួយឧ​ប​ត្ត​ម្ភ​ផ្ទាល់​ពី​រាជរដ្ឋាភិបាល​កូរ៉េ បាន​ធ្វើ​ការចុះពិនិត្យ​សុខភាព​ភ្នែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ថ្ងៃនេះ ប្រមាន​ជាង ៤០០​នាក់ ដែល​កំពុង​មាន​បញ្ហា​ភ្នែក ។ ហើយ​បន្ទាប់​ពី​ការពិនិត្យ​ជាក់ស្តែង​នេះ​រួច​ហើយ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ត្រូវបាន​ធ្វើការ​ព្យាបាល​ភ្លាមៗ ដោយ​អោយ​ជា​ថ្នាំ​បន្តក់​ភ្នែក និង​ធ្វើការ​ចែកវេន​តា​ជូន​ដល់​ពួកគាត់ ដោយ​ក្រុម​គ្រូពេទ្យ​មកពី​ខេត្ត​ផងដែរ មិនតែប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​មាន​ជម្ងឺ​ភ្នែកមាន​ស្ថានភាព​ធ្ងន់ធ្ងរ និង​ត្រូវបាន​ដឹក​បន្ត​យកទៅ​ធ្វើការ​វះកាត់ ឬ​បក​ភ្នែក នៅ​មន្ទីរពេទ្យ​ភ្នែក​ខេត្ត ដោយ​មិន​មាន​បង់​ថវិការ​ឡើយ ។​

លោក​ប្រធាន​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ បាន​បន្តថា ជា​ញឹកញាប់​ក្នុង​រយៈពេល មួយខែ គឺ​មន្ទីរពេទ្យ​ភ្នែក​តែងតែ​ចុះ​ពិនិត្យ​សុខភាព​ភ្នែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ឃុំ​មួយចំនួន​ន​ក្នុង​ខេត្ត ដោយ​ក្នុង​មួយ​ខែ​គឺ​ធ្វើ​ការចុះពិនិត្យ​ចំនួន ២​ដង ហើយ​ក្នុង​ថ្ងៃនេះ​គឺជា​ថ្ងៃ​ពិសេស​មួយ ដែល​បាន​ក្រុមហ៊ុន OVITZ បាន​ធ្វើការ​ជួយឧ​ប​ត្ត​ម្ភលើ​ថវិការ ថែមទាំង​បាន​ជួយ​នៅ​ឧបករណ៏​សម្រាប់​ពិនិ​ត្យ​ភ្នែក ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​គាត់ មក​អោយ​ក្រុម​គ្រូពេទ្យ​របស់​យើង​ធ្វើ​ការពិនិត្យ ដើម្បី​ផ្តល់​នៅ​ភាពងាយស្រួល​ដល់​ក្រុម​គ្រូពេទ្យ​ទាំងនោះ ក្នុង​ការវិភាគរ​ករោគ​វិនិច្ឆ័យ និង​បាន​ផ្តល់នៅ​វេន​តា​ការពារ​ភ្នែក​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា នៅ​ពេល​ចុះ​ពិនិត្យ​ជាក់ស្តែង​ម្តងៗ ។

លោក​ប្រធាន​មន្ទីរពេទ្យ​ភ្នែក​បាន​បន្តថា រាល់​សកម្មភាព​ដែល​ក្រុម​ពួកគាត់​ធ្វើ​ក្នុងថ្ងៃនេះ គឺ​ជា​គោលដៅ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​មាន​ទិសដៅ​ក្នុង​ការចូលរួម​កាត់បន្ថយ​អត្រា​ពិការភ្នែក​អោយបាន ២៥% សម្រាប់​ឆ្នាំ ២០១៩​នេះ ។​

លោក Sungmin lee អ្នកគ្រប់គ្រង​ទូរ​ទៅ​ក្រុមហ៊ុន OVITZ បាន​ថ្លែងថា ដោយ​មើលឃើញ​ថា​មន្ទីរពេទ្យ​ភ្នែក​ខេត្តតាកែវ មាន​សកម្មភាព​ច្រើន លើ​ការ​ពិនិត្យ​សុខភាព​ភ្នែក​ដល់​ប្រជាជន​នោះ គឺ​ក្រុមហ៊ុន​របស់​លោក បាន​ផ្តល់​នៅ​ម៉ាស៊ីន ពិនិត្យ​ភ្នែក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​របស់​លោក​ផ្ទាល់ រួមជាមួយ​និង​វេន​តា​ការពារ​ភ្នែក​ជាច្រើន សម្រាប់​ជួយ​ដល់​ដំណើរការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ក៏ដូចជា​ការចូលរួម​ចំនែក​ក្នុង​ការកាត់បន្ថយ​នៅ​អត្រា​ពិការភ្នែក​ផងដែរ ។

លោក Sungmin lee បាន​ប​ញ្ញាក់​ទៀត​ថា ឆ្លងកាត់​ការចុះពិនិត្យ​យ៉ាងសកម្ម និង​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​មក​ចូលរួម​ទទួល នៅ​ការពិនិត្យ​ភ្នែក​នេះ​ដែរ ទៅ​ថ្ងៃ​ខាងមុខ ក្រុមហ៊ុន​របស់​លោក និង​បន្ត​ចុះ​សហការ​ជាមួយ​និង​មន្ទីរពេទ្យ​ភ្នែក​ខេត្ត ដើម្បី​ចុះ​ពិនិត្យ​សុខ ភាព​ភ្នែក ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែល​កំពុងតែ​ជួបប្រទះ​នៅ​បញ្ហា​ភ្នែក​នេះ ៕ តាកែវ​

spot_img
×