Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​១០​នាក់ សុំ​សម្តេច​តេជោ អន្តរាគមន៍ឲ្យ​មានសេ​រី​ភាព​

spot_img

​ភ្នំពេញ​៖ អតីត​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​១០​នាក់ ផ្សេងទៀត បាន​លិខិត​មួយ​ចេញ​ពន្ធនាគារ​ព្រៃ​ស សុំ​សម្តេច​តេជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​លើកលែងទោស ឲ្យមាន​សេរីភាព​វិញ​។​

​ក្នុង​ពាក្យសុំ​លើកលែងទោស ក្រុម​របស់​លោក មា​ជ សុវណ្ណារ៉ា ឃិន ជំរឿន ហៅ​ឃិន រឿន នាង សុ​ឃុន សាន គីមហេង សាន សី​ហៈ អ៊ុក ពេជ្រ​សំណាង ទេព ណារិន អឿ ណា​រិទ្ធ អាន បឋម កែ ឃី និង​ស៊ុំ ពុទ្ធី ជាប់​ឃុំឃាំង​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ព្រៃ​ស (​ម​១) សូម​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កម្មវត្ថុ សំណើ សុំ​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី មេត្តា​ជួយ​អន្តរាគមន៍ ស្នើ​លើកលែង​ទោ​ឲ្យ​យើងខ្ញុំ​ទាំងអស់គ្នា​បាន​រួចផុត​ទោស និង​មាន​សេរីភាព​។​

​ពួកយើងខ្ញុំ បាន​ប្ដេជ្ញា​ថា ចាប់ពី​ពេលនេះ​តទៅ​ពួកគេ​នឹង​មិន​ចូលរួម​បាតុកម្ម​ណាមួយ ឬ​ធ្វើ​សកម្មភាព​ណាមួយ ដោយ​គ្មាន​ការ​ពិចារណា​បែប​នេះ​ឡើយ ហើយ​នឹង​គោរ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​ប្រទេសជាតិ ព្រមទាំង​ចូលរួម​ការងារ​នូវ​សុខសន្ដិភាព ដែល​សម្ដេច​តេជោ ហ៊ុន សែន ខិតខំ​កសាង​បាន​យ៉ាង​លំបាក​មួយ​នេះ ឲ្យ​គង់វង្ស​ជានិច្ច​និរន្ដ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។​

​ពួកយើងខ្ញុំ​ទាំងអស់គ្នា កំពុង​ជាប់​ឃុំឃាំង​ជា​អ្នកទោស អស់​រយៈពេល​ជាង​៣​ឆ្នាំ​កន្លងមកនេះ យើងខ្ញុំ​ទាំងអស់គ្នា មាន​ការ​សោក​ស្តាយ​​ចំពោះ​ការចូលរួម​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ (​ក្បែរ​ស្ពាន​នាគ​) ដែល​អាជ្ញាធរ​សម្រេច​បិទ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​មិន​បាន​ពិចារណា​ឲ្យបាន​ដិតដល់ ដែល​បាន​ធ្វើ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​។​

​ជាមួយគ្នានេះដែរ ខ្ញុំបាទ មា​ជ សុវណ្ណារ៉ា សូម​សន្យា​ថា ខ្ញុំបាទ​និង​ដក​បណ្តឹង​គ្រប់​ស្ថាប័ន ឬ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ទាំង​ជាតិ និង​អន្តរជាតិ ដែល​ខ្ញុំ​បានដាក់​កន្លងមក​៕ ​ដោយ​៖​កូឡាប​

​ខាងក្រោម​ជា​ខ្លឹមសារ​ទាំងស្រុង ៖

   

spot_img
×