Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡូយ​មែន​! កង់​ឈើ​ទាំងស្រុង តែ​អាច​ធាក់​បាន​ដូច​កង់​ធម្មតា​!

spot_img

He Yong ជា​ជាងឈើ​ម្នាក់​នៅ​ចិន បាន​បែកគំនិត​ផលិត​កង់​មួយ​គ្រឿង​ធ្វើ​ពី​ឈើ​សុទ្ធ ស្អាត និង​អាច​ធាក់​បាន​ដូច​កង់​ធម្មតា ។​

លោក He Yong និង​កង់​ឈើ​របស់​គាត់ ។​

​កង់​ដែល​មាន​បណ្តោយ ១,៨ ម៉ែត្រ កម្ពស់​ជិត ១​ម៉ែត្រ ផលិត​ដោយ​ជាងឈើ​វ័យ ៥៥​ឆ្នាំ នៅ​ខេត្ត Gansu ភាគ​និរតី​ប្រទេស​ចិន ត្រូវបាន​ផលិត​ពី​ដើម​កៅ​ឡាក់ ហើយ​ប្រើពេល​អស់​ជាង ២​ខែ (​ធ្វើ​តែ​ម្នាក់ឯង​) ។​

​កែប​កង់ ឈ្នាន់ កង់ ប្រព័ន្ធ​ច​នល​នា​… ធ្វើ​ពី​ឈើ​សុទ្ធ ។​

​លោក He Yong ពោលថា ៖ “​ខ្ញុំ​ពុំ​មាន​ប្រើ​ខ្ចៅខ្ចង​ដែក​អ្វី​ទាំងអស់ វា​ប្រើ​សំណល់​តាម​បែប​ប្រពៃណី​នៅ​ចិន ។ នេះ​ជា​ស្នាដៃ​សិល្បៈ​មួយ​មាន​ចលនា​បាន​ប៉ុណ្ណោះ​។​

​ក្រោយ​ការផលិត​កង់​ឈើ​ដើម្បី​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​របស់​ជាងឈើ​ចិន​នោះ លោក He Yong ក៏​បាន​ជិះ​វា​ចម្ងាយ ១១Km ហើយ​ថតរូប​បង្ហោះ​លើ​បណ្តាញ​សង្គម ។​

​មាន​អតិថិជន​ម្នាក់​បាន​សុំ​ទិញ​ក្នុង​តម្លៃ ៣០.០០០​យាន់ (​ប្រមាណ ៤.៤០០USD) ប៉ុន្តែ​លោក​បាន​បដិសេធ ។ លោក​ថា វា​ជា​មិត្ត​របស់គាត់ ទុក​វា​គ្រាន់​មាន​…​គ្នីគ្នា ។​

​ជាមួយ​ស្នាដៃ​នេះ លោក​នៅ​មាន​មហិច្ឆិតា កែច្នៃ អភិវឌ្ឍន៍​វាឲ្យ​ធាក់​លឿន​ជាង​កង់​លោហៈ​ទៀត ។​

​សង្ឃឹម​ថា​គាត់​អាច​សម្រេច​មហិច្ឆិតា​នោះ​បាន ៕ លី​សា​

spot_img
×