Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! តាម​បាញ់ប្រហារ​ជនរងគ្រោះ​ដល់​ក្នុង​មន្ទីរពេទ្យ​ចំនួន ៧ គ្រាប់ ផ្អើល​ពេទ្យ​រត់​ជាន់ជើងគ្នា សង្ស័យ​គំនុំ​ភាគច្រើន (​វីដេអូ​)

spot_img

​បុរស​វ័យក្មេង​ម្នាក់ ត្រូវបាន​បាញ់ប្រហារ​ដោយ​ចោរ​សង្ស័យ​២​នាក់ បន្ទាប់ពី​បាន​រត់គេចខ្លួន​ពី​វាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍ (២៥ សីហា​) នៅក្នុង Pontes និង Lacerda ចម្ងាយ ៤៨៣ គីឡូម៉ែត្រ​ពីរដ្ឋធានី Cuiabá ប្រទេសប្រេស៊ីល ។​

​ប៉ូលីស​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Daniel de Sá Freitas អាយុ ២០ ឆ្នាំ ត្រូវបាន​បាញ់ប្រហារ​យ៉ាង​សាហាវ នៅក្នុង​មន្ទីរពេទ្យ Vale do Guaporé បន្ទាប់ពី​គាត់​ត្រូវបាន​ដេញតាម​ដោយ​បុរស​២​នាក់ ។ ហេតុការណ៍​ដ៏​សាហាវ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៥ ព្រឹក នៅក្នុង​ផ្នែក​កណ្តាល​នៃ Pontes និង Lacerda ។​

​សាក្សី​ជាច្រើន​បាន​និយាយថា បុរស​វ័យក្មេង​២​នាក់ មានការ​ភ័យខ្លាច​យ៉ាងខ្លាំង និង​និយាយថា ពួកគេ​ទើបតែ​បាន​ទទួលរង​ការប៉ុនប៉ង​ប្លន់ ហើយ​ថា ម្នាក់​ក្នុងចំណោម​ពួកគេ​ត្រូវបាន​បាញ់ប្រហារ ។​

​យោងតាម​សារព័ត៌មាន​ក្នុង​តំបន់ Daniel (​ជនរងគ្រោះ​) បាន​កំពុងបើក​រថយន្ត Celta ពណ៌​ខ្មៅ ចេញពី​តំបន់​មួយ អមដំណើរ​ដោយ​ស្ត្រី​ម្នាក់ ។ នៅពេល​ធ្វើដំណើរ​ចូល​ក្បែរ​មន្ទីរពេទ្យ​មួយ Daniel ក៏បាន​ឈប់​រថយន្ត ដើម្បី​ឆ្លើយ​ការហៅ​ទូរស័ព្ទ ។ ប៉ុន្តែ ភ្លាមៗ​នោះ ជនសង្ស័យ​២​នាក់ ក៏​ស្រាប់តែ​បាន​ចូលមក​កៀក​រថយន្ត​របស់​ពួកគេ ហើយ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ទាំង​២ បាន​ដក​កាំភ្លើង​ភ្ជង់ Daniel តែម្តង ។​

​ភ្លាមៗ​នោះ Daniel ក៏បាន​ប្រញាប់ប្រញាល់​រត់​ចូលក្នុង​មន្ទីរពេទ្យ ដើម្បី​លាក់ខ្លួន ប៉ុន្តែ គាត់​ត្រូវបាន​ដេញតាម​បាញ់ប្រហារ​ឲ្យ​រត់​រួច​ឡើយ ។ ខណៈ​គាត់​បាន​រត់​ដួល​ទៅនឹង​កម្រាល​ដោយ​ឈឺ​ចុកចាប់​របួស​ត្រូវ​គ្រាប់ នៅក្នុង​មន្ទីរពេទ្យ ជនដៃដល់​ក៏បាន​មកដល់ និង​ព្យាយាម​បាញ់ប្រហារ​ទៅលើ​ខ្នង​របស់ Daniel សរុប​ចំនួន ៧ គ្រាប់ មុនពេល​រត់គេចខ្លួន ។​

Daniel ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រចាំ​តំបន់ Cáceres ។ គ្រូពេទ្យ​បញ្ជាក់ថា ជន​សង្គ្រោះ​សំណាង​ហើយ ដែល​គ្រាប់កាំភ្លើង​ទាំងនោះ ពុំ​ប៉ះចំ​កន្លែង​សំខាន់​នៃ​សរីរាង្គ​ខាងក្នុង​របស់គាត់ ៕ ឧ​ត្ត​ម

Daniel de Sá Freitas អាយុ ២០ ឆ្នាំ ត្រូវបាន​បាញ់ប្រហារ​យ៉ាង​សាហាវ នៅក្នុង​មន្ទីរពេទ្យ Vale do Guaporé

spot_img
×