Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុអ្វី​បានជា​កូន​សេះបង្កង់​ទើប​កើត​ត្រូវ “​ឪ​” វា​រក​វិធី​សម្លាប់ចោល ? (វីដេអូ)

spot_img

​សេះបង្កង់​ជា​អម្បូរ​សត្វ​ស៊ី​ស្មៅ​ជា​អាហារ ស្លូត ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពេល​កូន​របស់​វា​កើតមក វា​បែរជា​មាន​ទង្វើ​កាច​សាហាវ​ពុំ​ខុស​អ្វី​នឹង​ពួក​សត្វ​កំណាច ស៊ីសាច់​ជា​អាហារ​? ។​

​សេះ​បង្កត់ឈ្មោ​លចង់​សម្លាប់​កូនជាទ​ង្វើ​តែង​ប្រទះឃើញ ។​

​គួរឲ្យ​អាណិត​សេះ​ញី ដែល​ទើប​បង្កើត​កូន​នៅ​ខ្សោះ​កម្លាំ ឈាម​នៅ​ហូរ តែ​វា​ប្រឹងប្រែង​ក្រោកឈរ​ការពារ​កូន ពុំនោះសោត​កូន​របស់​វា​ពិតជា​មិន​អាច​មាន​ជីវិត​ទេ ។​

​ហេតុ​អី​បានជា​អា​ឈ្មោល​មាន​ទង្វើ​បែប​នេះ​!? ។ តាម​អ្នកវិទ្យាសាស្ត្រ​នោះ ទង្វើ​ខាងលើ​ពុំ​មែន​តែ​ចំពោះ​សេះ​ទេ គេ​ឃើញ​មាន​នៅ​អម្បូរ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ដូចជា ៖ ស្វា​ក្បាល​ឆ្កែ (Chacma baboons) តោ ត្រី​
​ឆ្លាម ហើយ​ទង្វើ​នេះ​ហៅថា “Infanticide” (​សម្លាប់​កូន​ទើប​កើត​) ។​

​តាម​អ្នកជំនាញការ​ខាង​មនុស្សសាស្ត្រ Sarah Hrdy នៃ​សកល​វិទ្យាល័យ California (​អាមេរិក​) ដែល​ជា​ជន​ដំបូង​បកស្រាយ​បាតុភាព​នេះ នៅ​ឆ្នាំ ១៩៧០ គឺ ៖ “​ការសម្លាប់​កូន​ទើប​កើត អាច​ជា​យុទ្ធសាស្ត្រ​តំណពូជ ដែល​វិវត្តន៍​នៅលើ​ភេទ​ឈ្មោល តែ​ពេល​ខ្លះ​ក៏​កើតមាន​នៅ​លើ​ភេទ​ញី​ដែរ​” ។​

​ស្វា​ក្បាល​ឆ្កែ Chacma baboons ក៏​មាន​ទង្វើ​សម្លាប់​កូន​ដើម្បី​វា​អាច​រួម​សង្វាស់​ឆាប់ ។​

​ការសិក្សា​ស៊ីជម្រៅ​មួយ​របស់ Dieter Lukas នៃ​សកល​វិទ្យាល័យ Cambridge សហការ​នឹង Elise Huchard នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បារាំង បាន​សិក្សា​លើ​ទង្វើ​នៃ​អម្បូរ​សត្វ ២៦០ ឃើញថា​មាន ១១៩ អម្បូរ​ដែល​មាន​កាយវិកា​រ​សម្លាប់​កូន​បែបនេះ ក្នុងនោះ “​ឃាតករ​” គឺ​… អា​ឈ្មោល​តែម្តង ។​

​ម្យ៉ាងទៀត​ទង្វើ​បែប​នេះ​ច្រើន​កើតឡើង​នៅក្នុង​សង្គម​សត្វ​ដែល​អា​ឈ្មោល​និង​មី​ញី​រួម​រស់នៅ​ជាមួយគ្នា ៕ ចន្ទ្រា


spot_img
×