Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​២​នាក់ ត្រូវ​រថយន្ត​ដឹក​កម្មករ​បើក​បុក​និង​កិន​ស្លាប់​

spot_img

​ភ្នំពេញ ៖ យ​វជន​២​នាក់​ជា​កម្មករ​បោច​ទារ​ត្រូវបាន​រថយន្ត​ដឹក​កម្មករ​បើក​បុក​និង​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខ​ណះ​ដែល​ពួកគេ​កំពុង​ជិះ​តែ​ម៉ូតូឌុប​គ្នា​ចេញពី​ធ្វើការ កាលពី​ល្ងាច​ថ្ងៃទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ តែ​រថយន្ត​បង្ក​របើក​រត់គេច​បាត់​។​

​អ្នកភូមិ​ឱ្យដឹងថា​៖ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ ទី​១.​ឈ្មោះ ឆាន ហន អាយុ​១៨​ឆ្នាំ មុខរបរ កម្មករ​បោច​ទា ស្នាក់​នៅផ្ទះ​ថៅកែ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​តួ​ល​គោក ស្រុកកំណើត​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល ។​ទី​២ ឈ្មោះ យ៉ុម យ៉េក អាយុ​១៨​ឆ្នាំ មុខរបរ និង​ស្នាក់​​នៅ​ជាមួយគ្នា​នៅផ្ទះ​ថៅកែ និង មាន​ស្រុកកំណើត​ភូមិ​តា​លន់ ឃុំ តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​អ្នកភូមិ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖​មុនពេល​មាន​គ្រោះថ្នាក់​កើតឡើង​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា គុប​ជ្រុង សេ​៩០ ពណ៌​ទឹកប៊ិច ស៊េរី​ចាស់ ពាក់​ស្លាក​លេខ ផ 3572 ភព​1 ដែលជា​ម៉ូតូ​របស់​ជន​រង​
​គ្រោះ​បាន​ជិះ​ធ្វើការ​រាល់ថ្ងៃ​និង​នៅក្នុងពេល​កើតហេតុ​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹងថា ក្នុងពេលដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែងធ្វើការ​។ ខ​ណះ​ដែល​ពួកគេ​កំពុងតែ​ធ្វើដំណើរ ទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ដឹក​កម្ម​ករពេញ ជា​ប្រភេទ​រថយន្ត​កូរ៉េ​មិន​ស្គាល់​លេខ បើក​ច្រាសទិស​គ្នា​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​និង​កិន​ពីលើ​ទៀតផង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​រថយន្ត​បង្ករ​ក៏បាន​បើក​គេច​បាត់​តែម្តង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×