Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ខឹងសម្បា​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន​បុរី​ភ្នំពេញ​ថ្មី ឡើង​តវ៉ា​រឿង​បិទផ្លូវ​មិន​ឲ្យ​ចេញចូល​ ​ដោយសារ​តម្លៃ​សេវា​សន្តិសុខ​ឡើងថ្លៃ​

spot_img

ភ្នំពេញ​៖ ប្រជាជន​រស់នៅក្នុង​បុរី​ភ្នំពេញ​ថ្មី បានធ្វើ​ការតវ៉ា​ទំនាស់​ជាមួយនឹង​សន្តិ​​សុខ យាមកាម​របស់​ក្រុមហ៊ុន​ហ៊ុន​បុរី​ភ្នំពេញ​ថ្មី ដោយសារ​តែមាន​ការបិទ​ច្រក​ផ្លូវ​​មិន​ឲ​ចេញចូល​ដោយ​ចោទថា មកពី​ប្រជាជន​ខ្លះ​មិនបាន​បង់ថ្លៃ​សេ​វ៉ា​សន្តិសុខ ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​លោក ឆន សោភា អាយុ​៤៥​ឆ្នាំ តំណាង​ប្រធាន​ក្រុម​សន្តិសុខ​ក្នុង​បុរី​នេះ​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​ពួកគាត់​បាន​បិទ​បា​រ៉ា​ស់​មិន​ឲ្យ​ប្រជាជន​រស់នៅ​ទីនេះ​ចេញ​នោះ​ដោយសារតែ​ប្រជាពលរដ្ឋ​មួយចំនួន​តូច មិន​ព្រម​បង់ថ្លៃ​សេ​វ៉ា​សន្តិសុខ​ចំនួន​៥​ខែ​មកហើយ តែ នោះ​ជា​បញ្ជា​របស់​ថ្នាក់លើ​ទេ​។​

​លោក ភូ សម្បត្តិ តំណាង​របស់​ក្រុមហ៊ុន​បាន​បំភ្លឺថា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​បុរី​នេះ​មាន​ចំនួន​៨២​ផ្ទះ ហើយ​ខាង​ក្រុមហ៊ុន​បាន​តម្រូវអោយ​ពួកគាត់​ត្រូវតែ​បង់ថ្លៃ​សេវា សន្តិសុខ ចំនួន​៣០​ដុល្លារ​ក្នុង​១​ខែៗ​។ ម្ចាស់ផ្ទះ​ភាគច្រើន​គេ​បង់​អស់ហើយ នៅសល់តែ​១០​ផ្ទះ​ទៀត​ប៉ុណ្ណោះ​ដែល​ម្ចាស់​មិន​ព្រម​បង់​ឲ្យ​។ មូលហេតុ​ដោយសារ​ការដំឡើងថ្លៃ​៥​ដុល្លារ​បន្ថែមទៀត​ប៉ុណ្ណោះ​។​

​ភាគី​ខាង​ប្រជាជនមាន​លោក ថេ​ង សុ​ី​ធឿន អាយុ​៥៥​ឆ្នាំ ជា​តំណាង​ក្នុង​នៅ​ការតវ៉ា​នេះ​បាន​និយាយថា មូលហេតុ​នៃ​ការតវ៉ា​នេះ​គឺ​ដោយសារតែ​ខាង​ម្ចាស់​បុរី​បាន​តម្លើង​​ថ្លៃ​សេ​វ៉ា​សន្តិសុខ​ច្រើនពេក និង​ការបំរើ​សេ​វ៉ា​សន្តិសុខ​ក៏​មិន​បានល្អ​។ គាត់​ថា នឹង​សំណូមពរ​ សុំ​ឲ្យ​ដក​ក្រុម​សន្តិសុខ​ដែល​យាម​រាល់ថ្ងៃ​នោះ​ចេញ ហើយ​សុខចិត្ត​រៀប​​ចំ​ដាក់​សន្តិសុខ​ថ្មី​ដោយ​ខ្លួនឯង បើសិន​មាន​ប្រជាជន​៥០%​បាន​ផ្តិតមេដៃ​ឯកភាព​តាម​នោះ​។​

​ប្រជាជន​រស់នៅ​ទីនោះ​បាន​និយាយថា តម្លៃ​សេវា​សន្តិសុខ​រាល់ថ្ងៃ​នៅទីនេះ​គឺ​វា​ថ្លៃ​លើស​បុរី​ផ្សេងៗ​ទៀត​។ តម្លៃ​សេវា​គិតតែ​ពី​តម្លើង​រហូត ដែល​ពីមុន​តម្លៃ​២០​ដុល្លារ​ក្រោយមក​ឡើងដល់​២៥​ដុល្លារ ហើយ​ថ្មីៗ​នេះ​ខាង​ក្រុមហ៊ុន​គេ​បានទាមទារ​តម្លើងថ្លៃ​៥​ដុល្លារ​ទៀត សរុប​៣០​ដុល្លារ​ក្នុង​១​ខែ ចឹ​ង​ហើយ​ទើបបានជា​ពួកគាត់​មិន​យល់​​ព្រម រហូត​មានការ​តវ៉ា​បែបនេះ​។​

​ទំនាស់​បានបញ្ចប់​ដោយ​ខាង​តំណាង​ក្រុមហ៊ុន​បានធ្វើការ​សម្រប​ស​ម្រួ​ស​គ្នា​ជាមួយ​ប្រជាជន​ដោយ​យល់ព្រម​ប្រគល់​សេ​វ៉ា​សន្តិសុខ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​គ្រប់គ្រង​វិញ​បើសិនជា​ពួកគាត់​បាន​គាំទ្រ​ផ្តិតមេដៃ​លើសពី​ចំនួន​៥០​ភាគរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×