Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ដោយសារ​ការ​អំណត់​ព្យាយាម​អ្នក​ទទួលបាន​លទ្ធផល​ខ្ពស់​ក្នុង​ការងារ ។ លុយកាក់ ស្ថិរភាព មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា អ្នក​នៅ​លីវ គួរ​ម្ចាស់​ការស្វែងរក​ឱកាស​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់​ខ្លួន មិន​ត្រូវ​លូកលាន់​ចូល​ជ្រៅ​ទៅ​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ ធ្វើតាម​សម្រួល មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ។​

​ឆ្នាំ​ខាល​៖​កា​ងារ ដោយ​ភាព​ប៉ិនប្រសប់ បូក​បន្ថែម​នឹង​ឆន្ទៈ​មោះមុត ហេតុ​នេះ​កិច្ចការ​គ្រប់យ៉ាង​របស់​អ្នក​សុទ្ធតែ​អំណោយផល​ល្អ ងាយស្រួល ។ លុយកាក់​ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការ​ទារបំណុល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម រីករាយ ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន សម្រេច​បាន​ស្នាដៃ​ឆ្នើម​ជាច្រើន​ក្នុង​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល​។​

​ឆ្នាំ​រោង ៖ ការងារ រង​សម្ពាធ​ច្រើន​ពី​ថ្នាក់លើ និង​អ្នក​រួម​ការងារ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​បង្ក​ឱកាស​ឲ្យ​រកប្រាក់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​បន្ថែម​ឱកាស​សហការ​រកស៊ី​ច្រើន តែ​ត្រូវ​ចៀស​ឆ្ងាយ​ពី​មនុស្ស​ឆ្នាំខាល , ឆ្នាំ​ជូត , ឆ្នាំ​កុរ ។ លុយកាក់ ត្រូវ​តុល្យភាព ។ មនោសញ្ចេតនា គួរ​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​មមី ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា​ជានិច្ច ។ លុយកាក់ មិន​ត្រូវ​អន្ទះសារ​ក្នុង​បញ្ហា​លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់ ។ មនោសញ្ចេតនា​ប្រយ័ត្ន​ពាក្យសម្តី បញ្ចៀស​កើតមាន​ទំនាស់​នឹង​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​ទោះបី​លេច​ចេញ​ឱកាសល្អៗ​ច្រើន និង​ត្រូវបាន​គ្រប់​គ្នា​នៅ​ជុំវិញ​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​ពុំ​ទាន់​មកដល់​ចំពោះ​អ្នក​ឆ្នាំ​មមែ ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា មិន​ត្រូវ​ស្ទាក់ស្ទើរ គួរ​ដាច់ខាត​ដោះស្រាយ​រាល់​បញ្ហា​កើតឡើង​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ រាំងស្ទះ ជួប​សម្ពាធ​ការងារ​លំបាក​ច្រើន ។ លុយកាក់ ថ្ងៃ​នេះ​ជួប​ឱកាស​វិនិយោគ​បាន​ចំណេញ​ធំ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស គួរ​ដំណើរការ​សន្សឹមៗ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​រកា ៖ ការងារ មិនល្អ ត្រូវ​នឹងនរ ដោះស្រាយ​គ្រប់​ស្ថានការណ៍ ។ លុយកាក់ ចម្រុងចម្រើន ប្រភព​ចំណូល​តូច​ធំ​សុទ្ធតែ​កើនឡើង ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំចរ ៖ ការងារ រីកចម្រើន​ល្អ ដោះស្រាយ រួចរាល់​នូវ​ឧបសគ្គ​មុនៗ តែ​ក៏​មិន​ត្រូវ​ភ្លេចខ្លួន ព្រោះ​មាន​មនុស្ស​នៅ​ចាប់​កំហុស ។ លុយកាក់ ថ្ងៃ​នេះ​ទោះបី​ជួប​សំណាងល្អ​អំពី​លុយកាក់ តែ​ក៏​មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​បាក្យ​អុជ​អាលពី​ខាងក្រៅ​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​ចំណង​ស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​បំពេញ​កិច្ចការ​របស់​ខ្លួន​កុំ​លេងសើច​ច្រើន​នាំឲ្យ​គេ​មើលងាយ ។ លុយកាក់ ធូរធារ ចំណូល​កើន​សន្ធឹក ។ មនោសញ្ចេតនា មិនល្អ ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ៕

spot_img
×