Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ចាប់បាន​អ្នកប្រើប្រាស់​លុយ​កូរ៉េ​ក្លែងក្លាយ​៦​នាក់​

spot_img

​ជនជាតិ​ថៃ​៦​នាក់​ត្រូវបាន​គេ​សង្ស័យថា​បាន​ចាយលុយ​កូរ៉េខាងជើង​ក្លែងក្លាយ ហើយ​ប៉ូលិស​ប្រទេស​នេះ​បាន​ចាប់ខ្លួន​។​

លុយ​កូរ៉េខាងជើង​ក្លែងក្លាយ​ត្រូវបាន​ប៉ូលិស​រកឃើញ​ចរាចរ​ណ៍​នៅ​ប្រទេស​ថៃ​

​ប៉ូលិស​ថៃ​បានប្រកាសថា ជនសង្ស័យ​៦​នាក់​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ទីក្រុង​Pattaya ខេត្ដ​Chonburi ចម្ងាយ​ពី​ទីក្រុង​បាងកក​ជាង ១០០​គីឡូម៉ែត្រ​និង​រឹបអូស​បាន​លុយ​កូរ៉េខាងជើង​បាន​៤២,៥​លាន​វ៉ុ​ន ដែល​ប្រហាក់ប្រហែល​នឹង​48.000 USD.​។​

​ជន​ទាំងនេះ​បាន​សារភាព​ចំពោះ​ទង្វើ​ចាយលុយ​ក្លែងក្លាយ​លើទឹក​ដី​ថៃ​។

​ប៉ូលិស​នៅ​ពុំទាន់​បាន​ទម្លាយ​នៃ​ប្រភព​លុយ​ក្លែងក្លាយ​ទាំងនេះ​ទេ ប៉ុន្ដែ​គេ​ឱ្យដឹងថា គេ​ទទួលបាន​ព័ត៌មាន​ពីរ​បុរស​ម្នាក់ ដែល​ត្រូវ​ក្រុម​នេះ​បញ្ឆោត​ឱ្យ​លក់​លុយ​កូរ៉េ​ក្លែងក្លាយ​ដែលមាន​តម្លៃ​តែ​ពាក់កណ្ដាល​ប្រៀប​ទៅនឹង​លុយ​ពិត​។ ក្រោយពេល​យក​វា​ទៅ​ដូរ​នៅ​ធនាគារ​ទើប​ដឹង​លុយ​ក្លែងក្លាយ​។​

​ថ្មីៗ​នេះ​បាន​លេចឮ​ព័ត៌មាន​ជាច្រើន​អំពី​ករណី​ទុច្ចរិត​ទាក់ទិន​ដល់​លុយ​កូរ៉េ​ចាស់​ក្នុង​សហគមន៍​ជនជាតិ​កូរ៉េខាងត្បូង​នៅ ប្រទេស​ថៃ ហើយ​សមត្ថកិច្ច​ប្រទេស​នេះ​កំពុងបើក​ការស៊ើបអង្កេត ព្រោះ​សង្ស័យថា​នេះ​គឺជា​ខ្សែរយៈ​ជួញដូរ​រូបិយប័ណ្ណ​ខុសច្បាប់​។​

​លុយ​កូរ៉េខាងជើង​កម្រ​មាន​លើ​ពិភពលោក ដោយហេតុថា​វា​មិន​អនុញ្ញាតឱ្យ​យក​ចេញទៅ​ក្រៅ​ដែនដី​។​នៅ​ប្រទេស​ថៃ លុយ​កូរ៉េខាងជើង​ត្រូវបាន​គេ​ប្ដូរ​ដូចជា​រូបិយប័ណ្ណ​នៅ​ប្រទេស​ដទៃ ប៉ុន្ដែ​ហាមឃាត់​មិនឱ្យ​យកចេញ​ផុតពី​ទឹកដី​ប្រទេស​នេះ​៕
​លី​សា​

spot_img
×