Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Malaysia​ហាមឃាត់​ជនបរទេស​ទិញ​ផ្ទះ​ពី​គម្រោង​ទីក្រុង​ជីវសាស្ត្រ​ដ៏​ធំ​

spot_img

​នៅ​ថ្ងៃទី​២៧​សីហា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Mahathir Mohamad ឱ្យដឹងថា ប្រទេស​នេះ​នឹងមិន​អនុញ្ញាតឱ្យ​ជនបរទេស​ទិញ បណ្ដា​អចលនទ្រព្យ​ក្នុង​គ្រោងការណ៍​ទីក្រុង​ជីវសាស្ដ្រ Forrest City ដែលមាន​តម្លៃ​ដល់​ទៅ​១០០​ពាន់​លាន​ដុល្លារ នៅ​រដ្ឋ Johor.​ភាគខាងត្បូង​។​

​ទិដ្ឋភាព​សំណង់​ភូមិគ្រឹះ​ដែល​ដាក់តាំង​បង្ហាញ​គ្រោងការណ៍​ក្រុមហ៊ុន​Gardens Forest City នៅ​Johor Bahru, Malaysiaកាលពី​ខែកុម្ភៈ​២០១៧

​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​Kuala Lumpur នាយករដ្ឋមន្ដ្រី Mahathir Mohamad សង្កត់ធ្ងន់ថា ទីក្រុង​អនាគត​នេះ​នឹង​ពុំ​ត្រូវ បាន​ស្វាគមន៍​លក់​ឱ្យ​ជនបរទេស ហើយនឹង​ពុំមាន​ជនបរទេស​ណា​ទទួលបាន​ទិដ្ឋាការ​រស់នៅ​ទីនោះ​ឡើយ​។​

​រដ្ឋាភិបាល​បដិសេធ​គ្រោងការណ៍​នេះ ព្រោះតែ​ចាប់តាំងពី​គ្រា​ដំបូង​គ្រោងការណ៍​នេះ​បាន​ដំណើរការ​សំដៅ​ទៅលើ​ទីផ្សារ​ជាន់ ខ្ពស់ ដែល​ពុំ​សម្រាប់​ផ្ដល់ឱ្យ​ជនជាតិ​ម៉ាឡេស៊ី​ទេ ។ ព្រោះតែ​ពលរដ្ឋ​ម៉ាឡេស៊ី​ស្ទើរតែ​ទាំងអស់​ពុំមាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទិញ​ផ្ទះ​នៅទីនេះ​ទេ​។​

​រដ្ឋាភិបាល​របស់លោក​Mahathir ដែល​ឈ្នះ​ក្នុងការ​បោះឆ្នោត​កន្លងមក​គឺ​ដោយសារ​គោលនយោបាយ​ប្រឆាំងនឹង​គម្រោង​នេះ​។​លោក​ធ្លាប់​ហៅ​គ្រោងការណ៍​នេះ​និង​គ្រោងការណ៍​ដទៃទៀត​ដែល​គាំទ្រ​ហិរញ្ញវត្ថុ​របស់​ចិន​គឺជា​សក្ខីកម្ម​បង្ហាញឱ្យឃើញថា​ម៉ាឡេស៊ី​ក្នុងពេលដែល​រដ្ឋា​ភិ​បាល​មុន​កាន់អំណាច​បាន​«​លក់​ខ្លួនឯង​»​ឱ្យ​ចិន​។​

​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​រស់នៅក្នុង​រដ្ឋ​Johor រអ៊ូរទាំ​ថា ជនជាតិ​ចិន​ដែល​នាំគ្នា​មក​ទិញ​អគារ​ក្នុង​គ្រោងការណ៍​នេះ​អាច​ពាំ​នាំមក​តាម​នូវ​ឥទ្ធិពល​អសកម្ម​ចំពោះ​បរិស្ថាន ទីផ្សារ​អចលនទ្រព្យ​និង​ឥទ្ធិពល​ដល់​វិស័យ​ជលផល​ក្នុង​តំបន់​នេះ​។​គ្រោងការណ៍​Forest City របស់ Country Garden Holdings Co របស់​ក្រុមហ៊ុន​ត្រូវបាន​អនុវត្តន៍​លើ​ផ្ទៃដី​គ្រប់គ្រាន់​សម្រាប់​សាងសង់​ឱ្យ​មនុ្ស​៧០០​ពាន់​នាក់​ស្នាក់នៅ​។​

​គ្រោងការណ៍​នេះ​ថ្វី​ត្បិត​ទើប​សាងសង់​រួច​មួយផ្នែក​តូច ប៉ុន្ដែ​នៅ​ឆ្នាំ​២០១៧ អតិថិជន​ដែល​មកពី​ចិន​ចំនួន​៧០​ភាគរយ​បាន កក់​លុយ​ទិញ​អស់ហើយ​៕
​សូ​យ​ន​

spot_img
×