Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រឆាំង​កាណា​ដា​អំពាវនាវ​ឱ្យ​ទប់ស្កាត់​«​ទេសចរណ៍​សុំ​សញ្ជាតិ​ជនជាតិ​ចិន​»

spot_img

​ថ្មីៗ​នេះ​គណបក្ស​អភិរក្ស​កាណាដា​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​គោលនយោបាយ​ផ្ដល់​សញ្ជាតិ​ដល់​ទារក​ដែល​ទើប​កើត​លើ​ដែនដី កាណាដា ប្រសិនបើ​ឳ​ពុក​ឬ​ម្ដាយ​របស់​វា​ពុំមាន​សញ្ជាតិ​កាណាដា ឬ​គ្រាន់តែ​ស្នាក់នៅ​ប្រទេស​នេះ​ប៉ុណ្ណោះ​។​

បាតុភូត​ស្ដ្រី​ចិន​បង្កើតកូន​លើ​ដែនដី​កាណាដា​ដើម្បីឱ្យ​ក្មេង​នេះ​មាន​សញ្ជាតិ​កាណាដា​មាន​កំណើន​យ៉ាងខ្លាំង​ក្លា​ក្នុង អំឡុងពេល​កន្លងមក​នេះ​

ថ្វីត្បិតតែ​ទទួលបាន​ហត្ថលេខា​ចំនួន​10.882 គិត​ត្រឹម​ថ្ងៃ​១៧​ខែតុលា​កន្លងមក សម្រាប់​ការអំពាវនាវ​«​កញ្ចប់​ទេសចរណ៍ សញ្ជាតិ​កំពុង​បំផ្លាញ​តម្លៃ​សញ្ជាតិ​កាណាដា​»​នៅតែ​ពុំទាន់​បាន​រដ្ឋសភា​ប្រទេស​នេះ​ឆ្លើយតប​នៅឡើយ​។​

​តាំងពី​ឆ្នាំ​២០១៦​ម្ល៉េះ ក្រសួងសុខាភិបាល​កាណាដា​បាន​រកឃើញ​បណ្ដាញ​«​សេវា​ទារក​»​ចំនួន​២៦ ដែល​វា​នឹង​រៀបចំ​ជំនួយ​ឱ្យ ស្ដ្រី​ពពោះ​សញ្ជាតិ​ចិន​អាចបង្កើត​កូន​នៅ​កាណាដា​បាន​។​

​រូប​Jagmeet Singh តំណាងឱ្យ​គណបក្ស​ប្រជាធិបតេយ្យ ថ្យ្អី​ន​ឌី​ភី​សន្និដ្ឋានថា ការ​អំ​នាវ​នាវ​ខាងលើ​បានបញ្ជាក់​ជា​និ​មិ​ត្ដ​រូប នៃ​ភាព​«​បែកបាក់ គុំកួន​» ហើយ​វា​ពិតជា​យ៉ាប់​ជាង​គោលនយោបាយ​ដែល​ប្រធានាធិបតី​អាមេរិក​Donald Trump ធ្លាប់បាន​លើកឡើង​។​កាណាដា​គប្បី​មាន​យុទ្ធវិធី​ដោះស្រាយ​រឿងនេះ​តាមរបៀប​មួយ​ផ្សេង​វិញ​៕
​លី​សា​

​ក្មេង​កើតឡើង​នៅ​កាណាដា​នឹង​ទទួលបាន​សញ្ជាតិ​ប្រទេស​នេះ​
spot_img
×