Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​Nissan ចាប់ផ្ដើម​ផលិត​រថយន្ដ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ចិន​

spot_img

​ក្នុង​ពិធី​សម្ពោធ​ដែល​រៀបចំ​នៅ​ទីក្រុង​ក្វាង​ចូ​វ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ប្រធាន​និង​ជា​នាយក​ប្រតិ​ប​ត្ដិ Saikawa Hiroto របស់​ក្រុមហ៊ុន​Nissan ថ្លែងថា ប្រទេស​ចិន​កំពុង​ចាប់ផ្ដើម​នាំមុខ​ពិភពលោក​ដោយ​គំនិត​ច្នៃប្រឌិត​បច្ចេកទេស​ថ្មី ហើយ​Nissan នឹង​លក់​ប្រភេទ​រថយន្ដ​ប្រើប្រាស់​ថាមពល​អគ្គិសនី​គួរឱ្យ​ចាប់​ចិ​ត្ដ​ចំពោះ​អ្នកប្រើប្រាស់​នៅ​ប្រទេស​ចិន​។​

ក្រុមហ៊ុន​i Nissan បាន​សម្ពោធ​រោងចក្រ​រថយន្ដ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ចិន ហើយ​ពួកគេ​មាន​គម្រោង​នឹង​ផលិត​គំរូ​រថយន្ដ​ចំនួន​៥​នៅ ដំណាច់ឆ្នាំ​ក្រោយនេះ​។​

​ក្នុង​ពិធី​សម្ពោធ​នេះដែរ Nissan បានដាក់​តាំង​ប្រភេទ​រថយន្ដ sedan ប្រើប្រាស់​ថាមពល​អ​គិ្គ​ស​នី​អាច​រត់​បាន​៤០​គីឡូម៉ែត្រ​សម្រាប់​ការ​សាក​បញ្ចូល​អគ្គិសនី​ម្ដង​។​Nissan នឹង​ចាប់ផ្ដើម​លក់​រថយន្ដ​ប្រភេទ​នេះ​នៅ​ចិន​នៅ​ខែក្រោយ​។​

Nissan ជា​ក្រុមហ៊ុន​ជប៉ុន​ដំបូង​ដែល​ផលិត​រថយន្ដ​អគ្គិសនី​នៅ​ចិន ហើយ​ក្រុមហ៊ុន Honda ក៏​នឹង​ចាប់ផ្ដើម​ផលិត​រថយន្ដ អគ្គិសនី​នៅ​ចិន​ដែរ​ក្នុងអំឡុង​ចុងឆ្នាំ​នេះ​។ ចំណែក​Toyota និង Mazda ក៏​នឹង​ចាប់ផ្ដើម​ផលិត​រថយន្ដ​ប្រើប្រាស់​ថា​ម​ចាម​ពល​អគ្គិសនី​ដូចគ្នា​នៅ​ឆ្នាំ​២០២០៕
​សូយន

spot_img
×