Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ បន្ត​ពន្លឿន​ពង្រីក​បំពង់មេ​ទំហំ ២២៥ មី​លី​ម៉ែត្រ ដើម្បី​បំរើ​តម្រូវការ​ទឹកស្អាត​ជូន​ពលរដ្ឋ​ឲ្យអស់​កង្វល់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ថ្នាក់​ដឹកនាំ​អង្គភាព​រដ្ឋ​ករ​ទឹក ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការងា​រព​ន្លឿ​នសកម្មភាព​ពង្រី​កបំ​ពង់​មេ មាន​ទំហំ​ធំ ដើម្បី​បំរើ​តម្រូវការ​ទឹក ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ឲ្យបាន​ប្រសើរ​ឡើង​ថែមទៀត​។​

​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ លោក ផន រតនៈ បានឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ​បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ពង្រីក​បំពង់​មេ​ទំហំ ២២៥ មី​លី​ម៉ែត្រ ប្រវែង​ជាង ២០០ ម៉ែត្រ​លើ​ផ្លូវ​លេខ ១០៩ ពី​ចំណុច​កែង​ផ្លូវ​បុរី​កម្មករ (​មុខ​ផ្សារ​ពាណិជ្ជកម្ម​) មក​កាន់​ចំណុច​កែង​ផ្លូវ​មិត្តភាព (​មុខ​មន្ទីរ​ទេសចរណ៍​) ស្ថិតក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​លោក ផន រតនៈ សង្កត់ធ្ងន់​ថា ដើម្បី​បញ្ចៀស​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ នៅតាម​តំបន់​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ ខណ​:​តម្រូវការ​ទឹក​មាន​ការកើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ឥត​ឈប់ឈរ​នោះ​។​

លោក ផន រតនៈ ប្រធាន​អង្គភាព​រដ្ឋាករទឹក ខេត្ត​ព្រះសីហនុ បញ្ជាក់ថា នឹង​លែង​មាន​បញ្ហា​រឿង​ទឹក​ទៀត​ហើយ​នៅ​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×