Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​កម្មសិក្សាការី ទៅ​បម្រើ​ការងារ លើ​វិស័យ​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​នៅ​ប្រទេស​ជប៉ុន​

spot_img

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក CHIBA Chinya ប្រធាន​សហជីព​ធនធាន​មនុស្ស​អន្តរជាតិ នា​ទីស្តីការក្រសួង ថ្ងៃទី​២៣ ខែ វិច្ឆិកា ឆ្នាំ​២០១៧ បាន​ជួប ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការបញ្ជូន​កម្មសិក្សាការី​ទៅ​បម្រើ​ការងារ លើ​វិស័យ​សេវាកម្ម​ថែទាំ​​មនុស្ស​ចាស់​នៅ​ប្រទេស​ជប៉ុន ។​

​ក្នុងជំនួប​នោះ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​​ថា បច្ចុប្បន្ន​កម្ពុជា​-​ជប៉ុន កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​។ ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនៈកិច្ច​ទៅវិញទៅមក ដែល​នេះ​ជាការ​រិត​ចំណងមិត្តភាព​របស់​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ លើសពីនេះ​ទៀត​មាន​អ្នកវិនិយោគ​ជប៉ុន​បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ក្នុងនោះ​កំណើន​ទេសចរណ៍​ជប៉ុន​មក​កម្ពុជា​ក៏​កាន់តែ​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ហើយ​ជាមួយគ្នា​នោះដែរ ជប៉ុន​ក៏បាន​ទទួល​កម្មសិក្សាការី​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ជាង​៥​ពាន់​នាក់​លើ​វិស័យ​កសិកម្ម ឧស្សាហ៍កម្ម និង​សំណង់​។​

​លោក CHIBA Chinya ប្រធាន​សហជីព​ធនធាន​មនុស្ស​អន្តរជាតិ​លើកឡើងថា គោលបំណង​របស់​គណៈ​ប្រតិភូ​​របស់លោក​មក​កម្ពុជា​ក្នុង​ពេលនេះ គឺ​ដើម្បី​ពិភាក្សា​ពី​ការបញ្ជូន​កម្មសិក្សាការី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​លើ​វិស័យ​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់ ដោយ​កន្លង​កម្ពុជា បញ្ជូន​តែ​កម្មសិក្សាការី ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហ៍កម្ម និង​វិស័យ​សំណង់​ប៉ុណ្ណោះ​។​ដូច្នេះ​លោក​សូម​ឲ្យ​មានការ​គាំទ្រ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​។​

​លោក​បន្ថែមថា បច្ចុប្បន្ន​ប្រទេស​ជប៉ុន​មាន​ប្រជាជន​វ័យ​ចំណាស់​ច្រើន ដូច្នេះ​កម្លាំង​ពលកម្ម​ក៏មាន​ការថយចុះ ទើប​រដ្ឋាភិបាល​ជប៉ុន​រៀបចំ​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ទទួល​កម្មសិក្សាការី​ផ្នែក​ថែទាំ​មនុស្ស​ចាស់​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ហើយ​រាជរដ្ឋាភិបាល​ជប៉ុន​បាន​យកចិត្តទុកដាក់ និង​ចាត់ទុកថា​ជា​រឿង​សំខាន់ ចំពោះ​បញ្ហា​នេះ​។ រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន​ត្រូវការ​កម្មសិក្សាការី​ពី​បរទេស​ចំនួន​ពី ២០​ទៅ​៣០​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​ដើម្បី​បម្រើ​ការងារ​លើ​វិស័យ​​ថែទាំ​មនុស្ស​ចាស់​នេះ​។ លោក​បន្ថែមទៀតថា ដោយឡែក​សហជីព​រប​ស់លោ​កមាន ក្រុមហ៊ុន​ជា​ដៃគូ​ច្រើន ដូច្នេះ​សហជីព​របស់លោក ត្រូវការ​កម្មសិក្សាការី​ទៅ​បម្រើ​ការងារ​នៅ​ជប៉ុន​ចំនួន​ពី​២​ទៅ​៣​ម៉ឺន​នាក់​។ ប្រការ​នេះហើយ​ទើប លោក​មក​ធ្វើការ​សិក្សា​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ដៃគូ​សហការ និង​សុំ​ការគាំទ្រ​ពី​ក្រសួង​ការងារ ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ​។​លោក​បន្ថែមថា ជាមួយគ្នា​នោះ​លោក​ក៏​និង​មាន​គម្រោង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ភាសា​ជប៉ុន​នៅ​កម្ពុជា​ផងដែរ​។​

​បន្ទាប់ពី​ស្តាប់​ការលើកឡើង​របស់​ភាគី​ជប៉ុន​ឯកឧត្តម បណ្ឌិត​រដ្ឋមន្ត្រី ពិតជា​ពេញចិត្ត និង​គាំទ្រ​ចំពោះ​ភាគី​ជប៉ុន​ដែលមាន​បំណង​ចង់​បញ្ជូន​កម្មសិក្សាការី​កម្ពុ​ជា​ឲ្យ​ទៅធ្វើ​ការ លើ​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​។​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បញ្ជាក់ថា ឯកឧត្តម​ផ្ទាល់​ក៏​ចង់ឃើញ​កំណើន ប្រជាពលរដ្ឋ​កម្ពុជា​ទៅធ្វើ​ការងារ​នៅ​ជប៉ុន ច្រើនជាង​បច្ចុប្បន្ន​ផងដែរ​។ ក្នុងចំណោម​ប្រទេស​ដែល​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​បម្រើ​ការងារ​នៅ​ជប៉ុន​ទាំង​១៧ កម្ពុជា​ឈ​លេខ​រៀង​ទី​៦ ហើយ​ឯកឧត្តម​ចង់ឃើញ​លេខ​រៀង​តិចជាង​នេះ​។​

​ឯកឧត្តម សង្កត់ធ្ងន់ថា កន្លងមក​កម្ពុជា ជប៉ុន​មានតែ​កិច្ចព្រមព្រៀង​តែ​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សំណង់​​ប៉ុណ្ណោះ ហើយ​ឯកឧត្តម​ក៏​ចង់​ឲ្យ​មាន​កិច្ចសហការ​លើ​វិស័យ​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ជ​ប៉ុន ដើម្បី​ផ្តល់​ភាពស្របច្បាប់ និង​គិតគូ​ពី​សុខទុក្ខ​របស់​កម្មសិក្សា​ការី​កម្ពុជា​។ លើសពីនោះ​ទៀត ខាង​សហជីព​ធនធានមនុស្ស​អន្តរជាតិ ត្រូវមាន​ការណែនាំ តម្រង់ទិស និង​បណ្តុះបណ្តាល​ពី​ភាគី​ជប៉ុន​មុន​និង​បញ្ជូន​កម្មសិក្សាការី​ទៅ​បម្រើ​ការងារ ហើយ​សហជីព​ត្រូវបង្កើត​ភ្នាក់ងារ​ដើម្បី​ណែនាំ និង​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ជាមុនសិន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×