Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី អ៊ិត សំហេង​៖ ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ទទួល​សំណុំរឿង​វិវាទ​ជា​ង ២.៦៥០ ហើយ​ទទួលបាន​អត្រា​ជោគជ័យ​ចំនួន ៧៥​ភាគរយ​

spot_img

​ភ្នំពេញ ​៖ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​សម្រេច​លើ​អនាគត និង​ដើម្បី​បញ្ចៀស​វិបត្តិ​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល នៅ​សណ្ឋាគារ​សាន់វ៉េ នា​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យដឹងថា ក្នុង​ភាព​ជា​ដៃគូ​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើ​ការងារ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មកហើយ ដើម្បី​ឆ្ពោះទៅរក​ប្រព័ន្ធ​ទំនាក់ទំនង​វិជ្ជាជីវៈ​មួយ​ល្អប្រសើរ សម្រាប់​ទាំង​និយោជក និង​កម្មករ​និយោជិត​។

កិច្ចសហការ​នេះ បាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​គួរឱ្យកត់សម្គាល់ រួម​ទាំង​ការដោះស្រាយ​វិវាទ​ការងារ ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ទទួល​សំណុំ​រឿង​វិវាទ​ជា​ង ២,៦៥០ ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​កម្មករ​និយោជិត​ជាង ១​លាន​នាក់ ហើយ​ទទួលបាន​អត្រា​ជោគជ័យ​ចំនួន ៧៥​ភាគរយ ក្នុងចំណោម​សំណុំរឿង​វិវាទ​ដែល​បាន​ដោះស្រាយ​ទាំងអស់ តាមរយៈ​ការផ្សះផ្សា និង​មជ្ឈត្តក​ម្ម​ដែល​ចំណាយ​ពេល​ជា​មធ្យ​ម​១៧​ថ្ងៃ​។​

​លោក​រដ្ឋមន្ត្រី បាន​បង្ហាញ​លទ្ធផល​ការងារ​ជាច្រើន ដូចជា​ក្នុង​រយៈកាល​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ រយៈពេល​៥​ឆ្នាំ (២០១៤-២០១៨) ក្រសួង​បាន​ខិតខំ​សម្រេច​បាន​ជោគជ័យ នូវ​អាទិភាព​ទាំងឡាយ​ដែល​បាន​ដាក់​ចេញ ជាពិសេស​អាទិភាព​ទី​១ គឺ​ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​រួម តាំងពី​ចាប់ផ្តើម​រហូតដល់​ការដោះស្រាយ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ការគាំទ្រ​ឱ្យមាន​មូលនិធិ​សម្រាប់​ដំណើរការ​បន្ត និង​រក្សា​និរន្ត​ភាព​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។​

​តាមរយៈ​ការដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សិទ្ធិ​របស់​កម្មករ​និយោជិត នឹង​ត្រូវបាន​លើកកម្ពស់​ស្របតាម​បទ​បញ្ញត្តិ ច្បាប់ ស្តីពី​ការងារ​។ ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី សហជីព​កាន់តែ​ធានាបាន​នូវ​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​ថែម​ទៀត គឺ​ទី​១.​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​និយោជិត ទី​២.​ធានា​នូវ​សិទ្ធិ​សេរីភាព​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ​​និយោជិត និង​និយោជក ទី​៣.​ជំរុញឱ្យមាន​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ទី​៤.​រួមចំណែក​ក្នុង​ការបង្កើត ការងារ​សមរម្យ និង​ទី​៥.​បង្កើន​ផលិតភាព​ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ និង​លើកកម្ពស់​ជីវភាព​របស់​កម្មករ​និយោជិ​ត​។​

​បច្ចុប្បន្ន ក្រសួង​បាន​ចេញប្រកាស​ចំនួន​៤​បន្ថែម ទៅលើ​ប្រកាស​ដែល​មាន​ស្រាប់​ចំនួន​៤ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ស្ដីពី សហជីព​ឱ្យមាន​លក្ខណៈ​កាន់តែ​ប្រសើរ និង​គ្រប់​ជ្រុង​ជ្រាយ​សរុប​ទាំងអស់​បច្ចុប្បន្ន​ចំនួន​៨​។ ជាក់ស្ដែង គិត​ត្រឹម​ឆ្នាំ​២០១៧ ក្រសួង​បាន​ចុះបញ្ជី​សហជីព​មូលដ្ឋាន​ចំនួន ៣.៧៩៣ សហព័ន្ធ​សហជីព​ចំនួន ១៣៨ សហភាព​សហជីព​ចំនួន​២៣ និង​សមាគម​និយោជក​ចំនួន​៨​។​

​ទន្ទឹមនឹងនេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​នាយកដ្ឋាន​វិវាទ​ការងារ​ក៏​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការធានា​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ តាមរយៈ​យន្តការ​ផ្សះផ្សា​វិវាទ ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​​​ស្តីពី​ការងារ រួមជាមួយ​នឹង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ដូចជា​ប្រកាស​ស្តីពី​នីតិវិធី នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម ប្រកាស​ស្តីពី​នីតិវិធី​នៃ​ការដោះស្រាយ​វិវាទ​បុគ្គល ប្រកាស​ស្តីពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ប្រកាស​ស្តីពី​ការតែងតាំង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ព្រម​ទាំង​ច្បាប់​ស្តី​ពី​សហជីព ដែល​ទើប​នឹង​ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៦ កន្លងមក​។​

​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ជា​លទ្ធផល ក្នុង​ឆ្នាំ​២០១៧ នាយកដ្ឋាន​វិវាទ​ការងារ​បាន​ដោះស្រាយ​វិវាទ​បុគ្គល​ចំនួន ៤៧៦​ករណី សះជា ២២៨​ករណី មិន​សះជា​ចំនួន ១៩១​ករណី និង​មោឃៈចំនួន ៥៧​ករណី និង​ដោះស្រាយ​វិវាទ​ការងារ​រួម​ចំនួន ១២៧​ករណី សះជា ៥៦​ករណី និង​មិន​សះជា​ចំនួន ៧០​ករណី និង​មោឃៈចំនួន ១​ករណី​”​។​

​ជាងនេះទៅទៀត ក្នុង​ក្របខណ្ឌ​កំណែទម្រង់​ប្រព័ន្ធ​អធិការ​កិច្ចការងារ ក្រសួង​បាន​កែសម្រួល​បញ្ជី​ត្រួតពិនិត្យ សម្រាប់​ចុះ​ធ្វើ​អធិការ​កិច្ចការងារ (Checklist) ដោយ​បាន​បញ្ចូល​បញ្ជី​ត្រួតពិនិត្យ​របស់​ក្រសួង និង​បញ្ជី​ត្រួតពិនិត្យ​របស់ BFC និង​ការតាក់តែង​សៀវភៅ​ណែនាំ (Guideline) សម្រាប់​អធិការ​ការងារ​ចុះ​ធ្វើ​អធិការកិច្ច តាមរយៈ​ប្រព័ន្ធ​អធិការ​កិច្ចការងារ​តែមួយ សំដៅ​ពង្រឹង​គុណភាព​អធិការកិច្ច​ការងា​ររ​បស់​អធិការ​ការងារ ក៏ដូចជា​ពង្រឹង​នូវ​ការគោរព​លក្ខខណ្ឌ​ការងារ ស្រប​ទៅនឹង​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា បាន​បង្កើតបាន​នូវ​រូបមន្ត​ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពេញចិត្ត​នឹង​ទទួលយក ហើយ​លក្ខណៈវិនិច្ឆ័យ សម្រាប់​ធ្វើ​ការកែសម្រួល​ប្រាក់​ឈ្នួល​អប្បបរមា​។ ថ្មីៗ​នេះ​ច្បាប់​ចំនួន​២ ត្រូវបាន​អនុម័ត គឺ​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ច្បាប់​ស្ដី​ពី​ពី​វិសោធនកម្ម​នៃ​ច្បាប់​ស្ដីពី​ការងារ បន្ទាប់​ពី​ឆ្លងកាត់​ដំណាក់កាល នៃ​ការ​ពិភាក្សា​ក្នុង​សិក្ខាសាលា​ត្រីភាគី និង​ប្រមូល​ធាតុ​ជា​ច្រើនលើក​ច្រើនសារ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សំដៅ​ធានាបាន​នូវ​ផលប្រយោជន៍​ជូន​កម្មករ​និ​​យោ​ជិត និង​និយោជក ស្រប​តាម​បរិបទ​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។​

​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក៏​បាន​ចេញ​សេចក្តីបញ្ជា​ឱ្យ​បញ្ឈប់​កូដកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើ​ការដោះស្រាយ​វិវាទ​តាម​សន្តិវិធី ដោយ​​មាន​អត្រា​ជោគជ័យ​ខ្ពស់​គួរឱ្យកត់សម្គាល់​។​

​ជាមួយគ្នានេះដែរ ស្ថាប័ន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក៏​បាន​ទទួល​ការកោតសរសើរ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ជាច្រើន ថា​ជា​ស្ថាប័ន​មួយ​ដែល​បាន​ផ្តល់​យុត្តិធម៌​ប្រកបដោយ​វិជ្ជាជីវៈ និង​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ការធ្វើ​ឱ្យ​ប្រសើរឡើង នូវ​ផលិតភាព​ការងារ កំណើន​សេដ្ឋកិច្ច និង​ការបង្កើន​ភាព​ប្រកួតប្រជែង​ដែល​ជា​ប្រយោជន៍ ដល់​កម្មករ​និយោជិត និង​និយោជក​។ លើសពីនេះទៅទៀត ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ត្រូវបាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ ក្នុង​ការដោះស្រាយ​វិវាទ​ការងារ ព្រមទាំង​ទទួលបាន​នូវ​ទំនុកចិត្ត និង​ការ​កោតសរសើ​រទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ​។​

​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​និង​កំពុង​រួមចំណែក​យ៉ាងសកម្ម ក្នុងការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព បន្ថែម​ពីលើ​ការដោះស្រាយ​វិវាទ​ការងារ​រួម ក៏​មាន​ការបើក​វគ្គ​បណ្តុះបណ្តាលដ​ល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការបង្ការ និង​ដោះស្រាយ​វិវាទ​ការងារ​នៅ​កន្លែងធ្វើការ​ផងដែរ​។​

អស់​រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​រួមចំណែក​ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​តាំងពី​ចាប់ផ្តើម​ដំបូង ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បាន​ទទួល​ជំនួយ​គាំទ្រ​ហិរញ្ញវត្ថុ ពី​បណ្តា​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា​។ និរន្ត​ភាព​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល គឺ​ជា​កង្វល់​និង​ជា​អ្វី​ដែល​ក្រសួង​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ផងដែរ​។ ជា​ការរួមចំណែក​ក្នុង​ការ​ទ្រទ្រង់​ដល់​និរន្តរភាព នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្រសួង​បាន​ខិតខំ​ស្វែងរក​កញ្ចប់​ថវិកា​ជាតិ មក​ជួយ​ដល់​ដំណើរការ​នៃ​មូលនិធិ​នេះ ទោះ​បី​ចំនួន​ថវិកា​នោះ​នៅមានកម្រិ​តក្តី​។​

​ទន្ទឹមនឹងនេះ​ដែរ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ ២០១៤-២០១៨ ទាក់ទង​នឹង​និរន្ត​ភាព​របស់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្រសួង​នឹង​សហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើម្បី​ជួយ​ដល់​មូលនិធិ​ក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ អំពី​និរន្តរភាព​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង ដើម្បី​ឱ្យ​ស្ថាប័ន​មួយ​នេះ​អាច​ដំណើរការ​ការងារ​របស់ខ្លួន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភាគី​ពាក់ព័ន្ធ​ជា​និរន្ត​តទៅ​៕ ដោយ ​៖ បញ្ញា​ស័ក្តិ​

 

spot_img
×