Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​បញ្ជូន​នាវា​ឈ្លបយកការណ៍​ទំនើប​បំផុត​ជួយ​រក​នាវាមុជទឹករ​បស់​អា​ហ្សង់​ទីន ដែល​បាត់​ខ្លួន​

spot_img

ក្រសួងការបរទេស​រុស្ស៊ី ឲ្យដឹងថា គេ​បាន​ចាត់​ឲ្យ​នាវា​ឈ្លប​យកការណ៍​ទំនើប​បំផុត​ដែល​រួមមាន​ទាំង​នាវាមុជទឹក ទៅ​ជួយ​អា​ហ្សង់​ទីន​រុករក​នាវាមុជទឹក ARA San Juan ដឹក​មនុស្ស ៤៤​នាក់ បាន​បាត់​ខ្លួន​នៅ​មហាសមុទ្រ​អា​ត្លង់​ទិក កាលពី​សប្តាហ៍​មុន​។​

​នាវា​ឈ្លបយកការណ៍ Yaitar របស់​រុស្ស៊ី​

​នាវា​នេះ បាន​ឆ្ពោះទៅកាន់​តំបន់ រុករក​នាវា ARA San Suan ហើយ​ក្រោយពី​ប្រធានាធិបតី​រុស្ស៊ី បាន​ស្នើសុំ​ចូលរួម​ជួយ​រក​អា​ហ្សង់​ទីនម​ក​។​

​តាម RT បណ្តា​នាវាមុជទឹក ដែល​បំពាក់​លើ​នាវា Yanta នោះ អាច​ចុះ​ដល់​ជម្រៅ 6.000m ។ នាវា​ទាំងនេះ ក៏​មាន​បំពាក់​នូវ​ឧបករណ៍​បម្រើ​ដល់​កិច្ចការ​ស្មុគស្មាញ​ក្រោម​បាតសមុទ្រ​។ ក្រៅពី​នោះ​នាវា Yantar ក៏​មាន​បំពាក់​បណ្តា​បរិក្ខារ​រុករក​ដ៏​ទំនើបៗ ងាយស្រួល​ក្នុង​ការកំណត់​ទីតាំង​ពិតប្រាកដ​នៃ​នាវាមុជទឹក​ដែល​បាន​បាត់​ខ្លួន​នោះ​។​

​លើសពីនេះ រុស្ស៊ី​នៅបាន​ចាត់​ក្រុម​អ្នកជំនាញការ ជំនាញ​ខាង​សង្គ្រោះ​នាវាចរណ៍​១​ក្រុម​ដើម្បី​ជួយ​ដល់​អា​ហ្សង់​ទីន ក្នុង​បេសកកម្ម​រុករក​នាវា San Juan ។​

​ជំនួយ​គាំទ្រ​របស់​រុស្ស៊ី​បាន​មកដល់​ចំពេល ដែល​ក្រុម​សង្គ្រោះ​កំពុង​រត់ប្រណាំង​នឹង​ពេល​វេលា ដើម្បី​កំណត់​ទីតាំង​របស់​នាវា​រងគ្រោះ​។ គិត​រាប់​ពី​ថ្ងៃ​ទី ១៥/១១​មក នាវិក​៤៤​រូប លើ​នាវា​នេះ អាច​នៅ​មាន​ជីវិត តែ​ពួកគេ​ប្រាកដ​ជា​រង​ផលប៉ះពាល់ និង​ហានិភ័យ ខ្វះ​ខាង​អុកស៊ីហ្សែន​។​

​មាន​នាវា​ប្រមាណ ៣០ រួម​ទាំង​យន្តហោះ និង​មនុស្ស​ប្រមាណ ៤០០០​នាក់ មកពី​ប្រទេស ចំនួន​១១ កំពុង​ចូលរួម​ក្នុង​ដំណើរ​ស្វែងរក San Juan ។ បណ្តា​យន្តហោះ​បាន​រុករក​ក្នុង​តំបន់​ផ្ទៃ​ទឹក ទំហំ​ប្រមាណ ៥០០.០០០km² នៅ​ប៉ែក​ខាងត្បូង​មហាសមុទ្រ​អា​ត្លង់​ទិក​ពេញ​១​សប្តាហ៍​កន្លងមកនេះ ប៉ុន្តែ​នៅ​ពុំទាន់​មាន​សញ្ញា​វិជ្ជមាន​ណាមួយ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ទេ​៕ សូ​យ​ន​

spot_img
×