Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​ភ្នំស្រួច បង្ក្រាប​ទីតាំង​សង្វៀន​ប្រជល់មាន់ ដុះ​ស្លែ​មួយ​កន្លែង​នៅ​ភូមិ​ចំការ​ចេក​

spot_img

​កំពង់ស្ពឺ ៖ គណៈបញ្ជាការ​ឯកភាព​ស្រុក​ភ្នំស្រួច ដឹកនាំ​ដោយ លោក ហន ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​ភ្នំស្រួច​វេលា​ម៉ោង ១៤,៣០ នាទី ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កម្លាំង​នគរបាល ចុះបង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​ប្រជល់មាន់​មួយកន្លែង នៅ​ចំនុច​ព្រៃ​ចំកា​រមាត់​អូរ ខាងជើង​ភូមិ​ចំការចេក ចម្ងាយ​ប្រហែល ៣.៥ គីឡូម៉ែត្រ ក្នុង​ឃុំ​ត្រែងត្រយឹង​។​

​ជាក់ស្ដែង​កំលាំង​សមត្ថកិច្ច​ទៅ​ដល់​ក្រុម​អ្នក​ញៀន​ល្បែង​បាន​នាំគ្នា​រត់​ប្រាស​ចូល ព្រៃ និង​ចំការ​បាតជើង​សរ​ព្រាត សល់​វត្ថុតាង សម្ភារៈ​រួមមាន ៖
– កៅអី​ជ័រ សំរាប់​អង្គុយ ចំនួន ៨៥
– ជាល​ក្រុងមាន់​ជល់ ចំនួន ១០
– តង់​កៅស៊ូ​ប្រក់​ដំបូល ចំនួន ១៣
– ចាន និង​គំរប បាញ់​អាប៉ោង ១ ឈុត​
– ជញ្ជីង​ថ្លឹង​មាន់ ចំនួន ១
– គ្រែឈើ ចំនួន ១
– តុ​ដែក ចំនួន ១

​ដោយ​បាន​ការអនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា អយ្យ ការ អម​សាលាដំបូង​ខេត្ដ ក្រុម​ការងារ​បាន​សម្រេច ដុត​កំទេច​សម្ភារៈ​ចោល​នៅ​នឹង​កន្លែង​ទីតាំង​ប្រជល់មាន់​ខុស​ច្បាប់​ខាងលើ មូលហេតុ​ពិបាក​ក្នុង​ការដឹកជញ្ជូន រីឯ​ម៉ូតូ​ចំនួន ១២ គ្រឿង និង​រថយន្ត ៧​គ្រឿង ដែល​ជា​របស់​អ្នកលេង​ល្បែង​ជល់​មាន់ ត្រូវបាន​បញ្ជូន​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​ចំណាត់ការ​បន្ត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×