Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​រឿង​ធ្វើ​ក្រចក​ទៀតហើយ​! ស្ត្រី​អតិថិជន​ម្នាក់​ត្រូវ​បុគ្គលិក​ចាក់សោរ​ជាប់ បន្ទា​ប់បដិសេធ​បង់ថ្លៃ​ឈ្នួល ព្រោះ​ចោទថា​ផ្តល់​សេវា​មិនត្រូវ​ចិត្ត (​វីដេអូ​)

spot_img

​ស្ត្រី​អតិថិជន​ម្នាក់ ត្រូវបាន​ចាក់សោរ​មិន​ឲ្យ​ចេញ​នៅក្នុង​ហាង​ធ្វើ​ក្រចក​មួយកន្លែង នៅក្នុង British Columbia ប្រទេស​កាណាដា បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​បដិសេធ​បង់ប្រាក់ សម្រាប់​សេវាកម្ម​ចោទថា «​មិន​ពេញចិត្ត​» កាលពីដើម​ខែសីហា​នេះ ។​

Ashley Deshaies អាយុ ២៦ ឆ្នាំ បាន​ទៅកាន់​ហាង​ធ្វើ​ក្រចក HD Nails នៅ Fraser Vallery ដើម្បី​ខុស​ខាត់​ក្រចក និង​ព្យាបាល​ម្រាមជើង កាលពី​ថ្ងៃទី​៤ ខែសីហា ។​

​នៅក្នុង​វីដេអូ Deshaies អាច​ត្រូវ​បានឃើញ​កំពុង​តតាំង​នឹង​បុគ្គលិក ៥ នាក់ ដែល​ក្នុងនោះ​រួមទាំង​ម្ចាស់​ហាង ដែល​បាន​រារាំង​នាង​មិន​ឲ្យ​ចាកចេញ ។​

Deshaies បាន​ស្រែក​ដាក់​បុគ្គលិក​ប្រុស​ម្នាក់​ដែល​បាន​ចាប់ដៃ​របស់​នាង​ថា​៖ «​សូម​ឲ្យ​ខ្ញុំ​ចាក​ចេញពី​ហាង​ឡប់ៗ​របស់​អ្នក​ទៅ ។ កុំមក​ប៉ះ​ខ្ញុំ​!!» ។​

ខណៈពេល​បន្ទាប់មក Deshaies បាន​ងាក​ទៅរក​ស្ត្រី​ដែល​ផ្តល់​សេវា​សំអាត​ក្រចក និង​ព្យាបាល​ជើង​ឲ្យ​នាង ដោយ​និយាយថា​៖ «​នៅពេល​ខ្ញុំ​ស្នើ​អ្នក​ឲ្យ​ធ្វើ​ក្រចក​ខ្ញុំ​ល្អប្រសើរ​ឡើងវិញ អ្នក​មិន​ធ្វើ​វា​ទេ ។ ក្រចកជើង​ទាំងអស់​របស់ខ្ញុំ​មាន​ប្រវែង​ខុសៗ​គ្នា អ្នក​សូម្បី​មិនបាន​បង្ហើយ​ម្រាមជើង​របស់ខ្ញុំ ។ វា​មើលទៅ​គួរ​ឲ្យ​រន្ធត់​ណាស់​» ។​

​​បុគ្គលិក​នោះបាន​តបត​ដោយ​និយាយថា ក្រចក​របស់​នាង​មើលទៅ «​ស្រស់ស្អាត​» រួចហើយ និង​បានទាមទារ​ឲ្យ​នាង​ត្រូវ​បង់ថ្លៃ​សេវាកម្ម​ចំនួន ៧៦ ដុល្លារ​កាណាដា (៥៨.៣៨ ដុល្លារ​) ។​

​ទោះយ៉ាងណា Deshaies បាន​យល់ព្រម​បង់​ត្រឹមតែ​ពាក់កណ្តាល​ប៉ុណ្ណោះ ដរាបណា​ក្រចកជើង​របស់​នាង ត្រូវបានធ្វើ​ឲ្យ​ល្អប្រសើរ​ឡើងវិញ ។​

​ខណៈ​នាង​នៅតែ​និយាយ​ដដែលៗ​ថា​៖ «​ពួកវា​ទាំងអស់ គឺមាន​ប្រវែង​ខុសៗ​គ្នា​!», បុគ្គលិក​ម្នាក់​ក៏បាន​ស្រែក​តប​វិញ​ថា​៖ «​នាង​មិនត្រូវ​និយាយ​យ៉ាង​ដូច្នេះ​ទេ នាង​ជាម​នុស្ស​កុហក​!» ។​

​កន្លែងកើតហេតុ​កាន់តែ​ផ្ទុះឡើង នៅពេលដែល​ឪពុក​របស់ Deshaies ឈ្មោះ Bernard Besier បាន​មកដល់​រួមជាមួយ​មិត្តភក្តិ​គាត់​ម្នាក់ និង​ចាប់ផ្តើម​ថត​វីដេអូ​ហេតុការណ៍​នេះ​ពី​ខាងក្រៅ ។​

Besier អាច​ត្រូវ​បានលឺ​និយាយ​ក្នុង​វីដេអូ​ថា​៖ «​ខ្ញុំ​នឹង​វាយ​បំបែក​បង្អួច​នេះ​» ។​

​មួយសន្ទុះ​ក្រោយមក ប៉ូលីស​ក៏បាន​មកដល់​កន្លែងកើតហេតុ និង​បាន​បង្គាប់​ឲ្យ Deshaies ដោះស្រាយ​ថ្លៃ​សេវា​របស់​នាង ២៣ ដុល្លារ ឬ អាច​ត្រូវ​ចាប់ខ្លួន​ពីបទ​ក្លែងបន្លំ ។ នាង​បាន​ចាក​ចេញពី​ហាង​ធ្វើ​ក្រចក​នេះ ជាមួយ​ស្នាម​ជាំ និង​កោស​លើ​ស្បែក ។​

​ស្ត្រី​ម្នាស់​ហាង​ឈ្មោះ Anna Dang បាន​និយាយថា​៖ «​ខ្ញុំ​ត្រូវការ​ថ្លៃឈ្នួល ព្រោះ​ខ្ញុំ​មិន​ចង់​ផ្តល់នូវ​សេវាកម្ម​របស់ខ្ញុំ​ដោយ​ហ្វ្រ៊ីៗ​នោះទេ ។ ហើយ​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អតិថិ​ជននេះ​ក៏បាន​វាយ​មុខ​របស់ខ្ញុំ​ទៀតផង​» ៕ ចន្ទី (nextshark)​

spot_img
×