Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណូមពរ​ចម្លែក ពេល​ដែល​ទាហាន​កូរ៉េខាងជើង​រត់ចោលជួ​រ មកកាន់​កូរ៉េខាងត្បូង ដឹងខ្លួន​វិញ​

spot_img

​ទាហាន​កូរ៉េខាងជើង ដែល​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង ៥​គ្រាប់​ពេល​រត់​មក​កូរ៉េ​ខាងត្បូង​នោះ កំពុងតែ​សះស្បើយ​ពី​របួស​សន្សឹមៗ​ហើយ​។​
​មន្ត្រី​រដ្ឋាភិបាល​កូរ៉េខាងត្បូង និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap ថា ខណៈពេល​ជីវិត​របស់​ទាហាន​កូរ៉េ​ខាង​រូបនេះ រង​ការគំរាមកំហែង​បាន​ឆ្លង​ផុត​។​

ទាហាន​កូរ៉េខាងជើង រត់ចោល​ជួរ កំពុង​ត្រូវបាន​បញ្ជូន​មន្ទីរពេទ្យ​

​នា​ពេល​ដឹង​ខ្លួន​វិញ​នៅ​ថ្ងៃទី ២១/១១​នោះ ស្រាប់តែ​ទាហាន​រូបនេះ បាន​ស្នើសុំ​ស្តាប់​ចម្រៀង​របស់​ក្រុម K-pop និង​មើល​ភាពយន្ត​ទូរទស្សន៍​របស់​កូរ៉េខាងត្បូង​។​

“​នេះ​ជា​កូរ៉េខាងត្បូង​មែន​ទេ​? ខ្ញុំ​ចង់​ស្តាប់​ចម្រៀង​របស់​កូរ៉េខាងត្បូង​” -​នេះ​ថា​ជាការ​បើក​មាត់​និយាយ​ដំបូង​បំផុត​របស់​គាត់​ក្រោយ​ពេល​ដឹង​ខ្លួន​។ ហេតុ​នេះ​កូរ៉េ​ខាងត្បូង​បាន​វាយតម្លៃ​ថា ពុំ​អាច​ទាត់​ចោល​មូលហេតុ​ដែល​ទាហាន​រូបនេះ​បានត់​ចោល​ជួរ​ព្រោះតែ​រង​ផលប៉ះពាល់​លើ​ផ្នែក​ចិត្តសាស្ត្រ​ពី​ក្រុម​តន្ត្រី K-pop ពិសេស​គឺ SNSD ។​

​ពី​យូរ​មក​ហើយ​ដែល​រវាង​កូរ៉េ​ទាំង​២ បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ប្រើ ឧ​ឃោសន​ស័ព្ទ ដែល​បំពង​សំឡេង​មាន​ថាមពល​ខ្លាំង​នៅតាម​តំបន់​ព្រំដែន ដើម្បី​បញ្ជូន​នូវ​ព័ត៌មាន​ឃោសនា​សំដៅ​បំបែក​ស្មារតី​របស់​គូបដិបក្ខ និង​អូសទាញ​ពលទាហាន​របស់​បច្ចាមិត្រ​។​

​ក្រៅ​ពី​ព័ត៌មាន និង​សារ​ឃោសនា​ក្រុង​សេ​អ៊ូ​ល​តែង​ចាក់​បទ​ចម្រៀង​របស់​ក្រុម​តន្ត្រី​ល្បីៗ K-pop ជាអាទិ៍ Big.Bang ឬ SNSD​។

ពលទាហាន​កូរ៉េ​ទាំង​២ ឈរ​យាម​នៅ​តំបន់​គ្មាន​យោធា​។​

​ឧបករណ៍​បំពង​សំឡេង​ទាំងនោះ​អាច​បញ្ជូន​សូរសំឡេង បាន​ដល់​ទៅ 24km នា​ពេលយប់ ហើយ 10km នៅ​ពេល​ថ្ងៃ គ្រប់គ្រាន់​នឹង​ឮ​ដល់​តំបន់​ភូមិករ មាន​ពលរដ្ឋ​រស់នៅ​ជិត​តំបន់ស ឬ​តំបន់​ដែល​មាន​ទាហាន​កូរ៉េខាងជើង​បោះជំរំ​។​

​មន្ត្រី​ខាង​លើ​បាន​ប្រាប់ Yonhap បន្ថែមថា “​ដើម្បី​ធ្វើឲ្យ​ស្មារតី​របស់​ទាហាន​កូរ៉េខាងជើង​នេះ ស្ថិរភាព​ឡើងវិញ យើង​បាន​ព្យួរ​ទង់ជាតិ​របស់​កូរ៉េខាងត្បូង​នៅក្នុង​បន្ទប់​ព្យាបាល​តែម្តង​។​

​អត្តសញ្ញាណ​របស់​ទាហាន​រូបនេះ នៅ​ពុំទាន់​កំណត់​បាន ប៉ុន្តែ​គេ​សង្ស័យថា គាត់​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​កម្មាភិបាល​ជាន់ខ្ពស់​ម្នាក់​ក្នុង​រដ្ឋការ​ព្យុងយ៉ាង​។​

​កូរ៉េខាងត្បូង​ប៉ាន់ស្មាន​ថា មាន​ពលរដ្ឋ​កូរ៉េខាងជើង​ប្រមាណ ៣០.០០០​នាក់ បាន​រត់​ទៅ​កាន់​ប្រទេសជិតខាង ក្រោយ​ពី​ការផ្អាក​សង្គ្រាម​នៅ​ឧបទ្វីប​នេះ នា​ឆ្នាំ ១៩៥៣​។ ក្រៅពី​រត់​មក​កូរ៉េខាងត្បូង​ក៏​នៅ​មានរ​ត់ទៅ​ជ្រកកោន​នៅ​ចិន​៕ សូ​យ​ន​

 

spot_img
×