Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ ស្លាប់​៥​នាក់ របួស​៦​នាក់​

spot_img

​ភ្នំពេញ ៖ យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៧​លើក​(​យប់​២​លើក​) បណ្តាលឲ្យ​ស្លាប់ ៥​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់ ៣​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៣​នាក់ មិន​ពាក់​ពួក សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់​(​យប់​៤​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៧​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៧​គ្រឿង ។​

​របាយការណ៍​ខាងលើ​ឲ្យដឹង​បន្ត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​៣​នាក់​) , កត្តា​យាន ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​(​ស្លាប់​២​នាក់​) និង​ប្រជែង ១​លើក ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ៤​លើក ។​
​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កណ្តាល ២​លើក ស្លាប់​២​នាក់ របួស​១​នាក់​, តាកែវ ១​លើក ស្លាប់​២​នាក់ របួស​១​នាក់ និង​ខេត្ត​បន្ទាយមានជ័យ ២​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៧ គឺ​ថ្ងៃ​ទី​១-២៧ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២២៧​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១០៤​នាក់ របួស​សរុប ៣០១​នាក់ របួសធ្ងន់ ១៩៤​នាក់ របួសស្រាល ១០៧​នាក់ ៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×