Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រហែល​ភាពយន្ត​ហូលីវូត​ចូល​សណ្ឋិត ទើប​គាត់​ហ៊ាន​រមៀល​ខ្លួន​ឆ្លងកាត់​ខ្សែភ្លើង​ពី​…​ខាងក្រោម ចុង​ក្រោយ​ស្លាប់​!

spot_img

ប្រហែលជា​គាត់​មើល​ភាពយន្ត​ហូលីវូត​ច្រើនពេក ហើយ​ទើប​បុរស​រូប​នេះ​ធ្វើ​សេចក្តីសម្រេចចិត្ត “​ចុងក្រោយ​” សម្រាប់​ជីវិត​របស់​ខ្លួន​បែបនេះ ។​

កំណាត់​ផ្លូវ​រថភ្លើង​ទើប​កើត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​កម្រ កាលពី​ចុង​សប្តាហ៍​កន្លងមក ។​

​ហេតុការណ៍​ដ៏​កម្រ​មួយ​បាន​កើតឡើង នៅ​កំណាត់​ផ្លូវ​ភព​ប្រសព្វ​គ្នា​នៅ​ម្តុំ Salt , Lake city រដ្ឋ Utah នៅ​ល្ងាច​ថ្ងៃ​ចុង​សប្តាហ៍​កន្លងមក ។

​អនុសេនីយ៍ទោ Russ Amott នៃ​មន្ទីរ​ប៉ូលិស Salt Lake City ឲ្យដឹងថា ៖ “​ជនរងគ្រោះ​ហាក់ដូចជា​អង្គុយ​ចុះ​ហើយ​ប្រឹង​រមៀល​ខ្លួន​ឆ្លងកាត់​ក្រោម​ទូរថភ្លើង ដើម្បី​ឆ្លង​ទៅ​ម្ខាង​ទៀត ប្រៀប​ដូចជា​ក្នុង​ខ្សែភាពយន្ត​” ។​

​វីដេអូ​ដែល​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា CCTV ក្បែរ​នោះ​បាន​បង្ហាញឲ្យឃើញបុ​រស​អ្នកមាន​អាយុ ប្រហែល ៣០​ឆ្នាំ​ បាន​ប្រឹង​រមៀល​ចេញ​តាម​ចន្លោះ កង់​រថភ្លើង ដែល​កំពុង​ធ្វើដំណើរ​ក្នុង​ល្បឿន​យឺត​តែ 24km/h ។​

​ប៉ុន្តែ​គាត់​បាន​ជាប់គាំង​នៅ​កង​រថភ្លើង ហើយ​ស្លាប់​ភ្លាម ។ វេលា​ល្ងាច​ថ្ងៃទី ២៥ ខែ​សីហា ចន្លោះ​ម៉ោង ១៦​និង​៣០​នាទី ដល់ ៥​និង​០០​នាទី ។​

​អ្នកបញ្ជា​រថភ្លើង ទទួល​អារម្មណ៍​ចម្លែក​ក៏​បាន​បញ្ឈប់​ខ្សែ​រថភ្លើង ប៉ុន្តែ​បុរស​នោះ​បាន​ស្លាប់បាត់​ទៅ​ហើយ ។​

​កុំ​ចេះតែ​ហ៊ាន ! កុន​គឺ​ការរៀបចំ​ទុក ពុំមែន​ដូច​ជីវិត​ពិត​ទេ​៕ ចន្ទ្រា​

spot_img
×