Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​កំពង់ស្ពឺ ៖ ​កម្លាំង​អធិការនគរបាល​ស្រុក​សំរោង​ទង ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាបរ​ណី​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ នៅវេលា​ម៉ោង ១៣ និង ៣០​នាទី ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​។​

​មុខសញ្ញា​សង្ស័យ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បាន​ចំនួន ២ នាក់ ៖ ១-​ឈ្មោះ យិន គីម​សួ ភេទ ប្រុស អាយុ ២៨​ឆ្នាំ នៅ​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។ ២-​ឈ្មោះ ចំរើន ជា ភេទ ប្រុស អាយុ ២៥​ឆ្នាំ នៅ​ព្រៃ​ក្រ​បៅ ឃុំ​ព្រែក​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ។ ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ដ​ក​ហូត​បាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ១៤​កញ្ចប់ (១៣​តូច និង ១​មធ្យម​) ម៉ូតូ ១ គ្រឿង និង ទូរស័ព្ទដៃ ១ គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ស្រុក កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×