Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីម​បា​វ៉េ​៖ អតីត​ប្រធានាធិបតី មូ​ហ្គា​បេ ទទួលបាន​អភ័យឯកសិទ្ធិ​

spot_img

​អតីត​ប្រធានាធិបតី​ស៊ីម​បា​វ៉េ រ៉ូបឺត មូ​ហ្គា​បេ (Robert Mugabe) ទទួលបាន​អភ័យឯកសិទ្ធិ និង​មាន​ការធានា​ពី​បញ្ហា​សុវត្ថិភាព​របស់​លោក ដើម្បី​រស់​នៅ​បន្ត​ក្នុង​ប្រទេស​ទៀត បន្ទាប់​ពី​មាន​ការព្រមព្រៀង​គ្នា ដែល​ធ្វើឲ្យ​លោក​ព្រម​ចុះ​ចេញពី​តំណែង​ដោយ​សន្តិវិធី​។ នេះ​បើ​ប្រភព​នៃ​ការចរចារ​លើ​បញ្ហា​នេះ ហើយ​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​សារព៌តមាន Reuters​។​

លោក មូហ្គាបេ និងប្រពន្ធរបស់គាត់ ហ្គេស មូហ្គាបេ

បើ​តាម​ប្រព​ភ ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ហ្គេស មូ​ហ្គា​បេ (Grace Mugabe) ក៍​ទទួលបាន​អភ័យឯកសិទ្ធិ​ដូចគ្នា​។​

​លោកមូ​ហ្គា​បេ ដែល​បាន​ដឹកនាំ​ប្រទេស​ស៊ីម​បា​វ៉េ​ចេញពី​ឯករាជ្យ​តាំងពី​ឆ្នាំ ១៩៨០​មក បាន​ចុះចេញ​ពី​តំណែង​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ ក្រោយពេល​មាន​អន្តរាគមន៍​ពី​យោធា និង​បក្ស​កាន់​អំណាច​ដែល​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​គាត់​។​

​អតីត​ប្រធានាធិបតី អេ​មឺសា​ន់ មេច​ហ្គា​វ៉ា (Emerson Mnangagwa) ដែល​ត្រូវបាន​លោក មូ​ហ្គា​បេ បណ្តេញចេញ​ពី​តំណែង​កាលពីដើម​ខែ​នេះ នឹង​ត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ប្រភព​ពី​រដ្ឋាភិបាល​បាន​និយាយប្រាប់ អ្នកពាក់ព័ន្ធ​ក្នុង​ការចរចា​រថា លោក មូ​ហ្គា​បេ ចង់​រស់នៅ​រហូតដល់​ស្លាប់​ក្នុង​ប្រទេស​ស៊ីម​បា​វ៉េ ហើយ​មិន​មាន​គំរោង​រស់នៅ​និរទេស​ទេ​។ លោក មូ​ហ្គា​បេ ដែល​បច្ចុប្បន្ន​មាន​អាយុ ៩៣​ឆ្នាំ គឺ​ជា​មេដឹកនាំ​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​៕ សុភ័ក្ត្រ​

spot_img
×