Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លី សៀវ​ឡុង «​ចាប់ជាតិ​» ទីបំផុត​បាន​ជួប​ជាមួយ Idol កុង​ហ្វ៊ូ​ម្នាក់ទៀត «​កុំ​កុំ​» និង​សាក​ក្បាច់គុន​គ្នា​ទៀតផង (​វីដេអូ​)

spot_img

Ryuji Imai ជា​ក្មេងប្រុស​ជនជាតិ​ជប៉ុន អាយុ ៨ ឆ្នាំ ដែល​ត្រូវ​បានផ្តល់​រហ្សនាម​ថា «Bruce Lee ឬ លី សៀវ​ឡុង ចាប់ជាតិ​» ថ្មីៗ​នេះ បាន​ជួប​ជាមួយ​តារា​ក្បាច់គុន​ដ៏​ល្បីល្បាញ​១​ដួង ក្នុងចំណោម idol កំពូលៗ​របស់គេ គឺ​លោក Donnie Yen ហៅថា «​កុំ​កុំ​» ។​

Imai បានទទួល​ភាពល្បីល្បាញ​លើកដំបូង នៅពេល​រូបគេ​មាន​អាយុ​ទើបតែ​បាន ៥ ឆ្នាំ បន្ទាប់ពី​វីដេអូ​មួយ​បានបង្ហាញ​រូបគេ បញ្ចេញ​តិច​និក​ក្បាច់គុន «​ត្រាប់​តាម​» អតីត​ស្តេច​ក្បាច់គុន​កុង​ហ្វ៊ូ Burce Lee (​លី សៀវ​ឡុង​) បាន​រីក​រាល​យ៉ាងខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។​

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ Imai បាន​បញ្ចេញ​ឲ្យ​ឃើញថា រូបគេ​បាន​កំពុង​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​បំផុត ដើម្បី​ធ្វើតាម «​ស្ទៃ​ល៍​» របស់លោក លី ចាប់តាំងពី​ពេលនោះ​មក ។ ក្មេងប្រុស​មាន​ដុង​ដ៏​កំពូល​នេះ ក៏បាន​កំពុង​រៀន​តិច​និក​ឲ្យ​ល្អប្រសើរ​របស់ Jeet Kune Do ជាមួយនឹង​ការណែនាំ​របស់​ឪពុក​របស់គេ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់ Imai ឥឡូវនេះ បាន​នាំ​ឲ្យ​រូបគេ​លេចមុខ​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស​នៅលើ​ទូរទស្សន៍​អន្តរជាតិ និង​គម្រោង​ដទៃៗ ដូចជា​ការអញ្ជើញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ទៀតផង​ដែរ ។​

​ជាក់ស្តែង «​នាគ​តូច​» ដ៏​គួរ​ឲ្យ​ស្រលាញ់​រូបនេះ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រម្លឹក​អនុស្សាវរីយ៍​របស់ Bruce Lee (​លី សៀវ​ឡុង​) នៅក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃទី​០១ សីហា ។​

Imai ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា បាន​សម្តែង​ការរីករាយ​ខ្លាំងណាស់ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​តារា​ក្បាច់គុន​អន្តរជាតិ​ល្បីៗ ជាពិសេស​លោក Donnie Yen (​កុំ​កុំ​) ។​

​ក្នុងអំឡុងពេល​នៃ​ការជួបគ្នា​ដ៏​ខ្លី Imai បាន​ឆ្លៀត​បញ្ចេញ​ក្បាច់គុន​ក្នុង​លក្ខណៈបែប «​សាហាវ​» លេងសើចដាក់ ខណៈ​ថត​ជាមួយ​កំពូល​តារា​ក្បាច់​ហុងកុង​នេះ ។ ក្រៅពីនេះ Imai ក៏បាន​សម្តែង​ពី​ចេតនា​របស់គេ ចូលរួម​ជាមួយ​លោក Yen នៅក្នុង​រឿង «IP Man» នៅក្នុង​ថ្ងៃ​អនាគត​ផងដែរ ។​

​លោក Yen (​កុំ​កុំ​) បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា​៖ «​បាន​ចូលរួម​ជា​ភ្ញៀវ​ពិសេស នៅក្នុង​ព្រឹត្តិការណ៍​អនុស្សាវរីយ៍​របស់លោក Bruce Lee នៅក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ពីរ​បី​ថ្ងៃ​មុននេះ ខ្ញុំ​ត្រូវបាន​ធ្វើអោយ​រំភើបចិត្ត​យ៉ាងខ្លាំង ដោយ​ក្រុម​អ្នកគាំទ្រ​ជប៉ុន និង​ជាពិសេស​បាន​ជួប​ជាមួយ «​លី សៀវ​ឡុង​តូច​» ម្នាក់​ដែល​កំពុង​ល្បីល្បាញ​នៅលើ​ពិភពលោក​គឺ Ryuji ដែល​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ទស្សនា​គ្រប់​រឿង Ipman និង​បង្ហាញ​ដល់​ខ្ញុំ​នូវ​ការសម្តែងក្នងរឿង Ipman របស់ខ្ញុំទៀតផង​» ។​

​ក្រៅពី​ជួប​ជាមួយ​លោក Yen ក្មេងប្រុស​ដ៏​មាន​ទេពកោសល្យ​ត្រាប់​តាម លី សៀវ​ឡុង រូបនេះ ក៏បាន​ជួប​ជាមួយ​វីរ​តារា​សម្តែង​ហុងកុង Yuen Biao ផងដែរ ៕ ឧ​ត្ត​ម (nextshark)​

spot_img
×