Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិញ​ទូរ​ចាស់ តម្លៃថោក ស្មាន​ពុំ​ដល់​ថា​វា​មាន​បង្កប់ “​កំណប់​ទ្រព្យ​” ដ៏​សម្បើម ប៉ុន្តែ​អ្វី​ដែល​អ្នកទិញ​នោះ​បាន​ធ្វើ​ទើប​…​អស្ចារ្យ​

spot_img

​លោក Emil khodell អាយុ ៦៧​ឆ្នាំ រស់នៅ Bellville រដ្ឋ​តិច​សាស់ អាមេរិក ។ គាត់​បាន​ចូលនិវត្តន៍ ហើយ​មាន​ចំណូលចិត្ត​ទិញ​វត្ថុ​បុរាណៗ​។

​ថ្ងៃ​មួយ​គាត់​ដឹង​ព័ត៌មាន​មាន​ពី​ការលក់​របស់រប​ររ​បស់​ថៅកែ​គាត់​កាលពី​ពេលមុន ក្រោយ​ពេល​លោក​ស្លាប់ Emil បាន​សុខចិត្ត​ជិះ​រថយន្ត​ទៅកាន់​ក្រុង Missouri ដើម្បី​មើល ។ គាត់​សំឡឹង​ឃើញ​ទូរ​មួយ​ដែល​មាន​រចនាបថ​តាំង​ពី​សតវត្សរ៍​ទី ១៨ ដែល​មាន​ថត ៣​។ គាត់​ពេញចិត្ត ហើយ​ក៏​ទិញ​យក​ក្នុងតម្លៃ​តែ ១០០ USD ប៉ុណ្ណោះ ។ ប៉ុន្តែ​ពេល​លើក​វា​ដាក់​រថយន្ត​បើក​មក​ផ្ទះ គាត់​ឮសូរ​ស្នូរ​ប៉ះទង្គិច​រវាង​វត្ថុ​អ្វី​នោះ ។ គាត់​សម្រេចចិត្ត​បើក​មើល ។​

​ពេល​ពិនិត្យ​ពិច្ច័យ​មែនទែន ទើប​ឃើញ​ទូរ​នេះ​មាន​ថត​សម្ងាត់​មួយទៀត​លាក់​នៅ​ពីក្រោម ។ នៅ​ខាងក្នុង​វា​ពិតជា​ឃ្លាំង​ទ្រព្យ​មួយ​ពិតមែន​! ។ បុគ្គលិក​កន្លែង​លក់​ដែល​ជួយ​លើក​ទូរ​នេះ ពោលថា ៖ ពិត​ជា​ច្រើន​មែន តាំង​ពី​ត្បូង​ពេជ្រ ចិញ្ចៀន មាស គ្រឿង ឥស្សរៈ​យស និង​របស់​ផ្សេងៗ​ទៀត ។ ពួក​យើង​ពិតជា​ស្រឡាំងកាំង និយាយ​លែង​ចេញ ។​

​ប៉ុន្តែ​អ្នក​ទាំង ២ បាន​សម្រេចចិត្ត​សង​វត្ថុ​ទាំងនោះ​ទៅ​ឲ្យ​កូនប្រុស​របស់​អ្នកស្លាប់​ទៅ ដែល​ជា​ម្ចាស់​ទូរ​បុរាណ​នេះ ។ Emil ចែករំលែក​ថា ៖ “​ខ្ញុំ​បាន​ទិញ​ទូរ​ពុំមែន​ទិញ​វត្ថុ​ទាំងនេះ​ទេ​! ។ ប្រសិនបើ​ខ្ញុំ​រក្សា​វា​ទុក​នោះ ចិត្ត​ខ្ញុំ​ពុំ​ស្ងប់​រហូត​ហ្នឹង ។ ខ្ញុំ​នឹង​មាន​អារម្មណ៍​ដូច​មាន​ពពក​ខ្មៅ​១​ផ្ទាំង​ពីលើ​ក្បាល ។ វា​ជា​អារម្មណ៍​មួយ ដែល​ពិបាក​ទ្រាំទ្រ​” ។​

​បន្ទាប់មក​លោក​ក៏​ទូរស័ព្ទ​ហៅ​ម្ចាស់​អចលនទ្រព្យ​ដែល​លក់​ហើយ​ក៏​ជា​កូន​ថៅកែ​ចាស់​របស់​ខ្លួន​មក​ទទួលយក “​កំណប់​ទ្រព្យ​” របស់​ឪពុក ៕ ចន្ទ្រា​

spot_img
×