Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ប្រកាសអាសន្ន ព្រោះ​សង្ឃ​ជាង​ពាក់កណ្ដាល​នៅ​ប្រទេស​នេះ​ធាត់​ស្អៀច ហើយ​អំពាវនាវ​ឱ្យ​ពុទ្ធសាសនិក​ធ្វើ​ចង្ហាន់​មាន​សាច់​តិច បន្លែ​ច្រើន​

spot_img

​ស្ថានការណ៍​លើស​ទម្ងន់​ក្នុង​មជ្ឈដ្ឋាន​អ្នកបួស​បាន​ឈានដល់​កម្រិត​ប្រកាសអាសន្ន​នៅ​ថៃ ព្រោះតែ​សង្ឃ​ប្រមាណ​ពាក់កណ្ដាល​នៅ​ប្រទេស​ពុទ្ធសាសនា​មួយ​នេះ​កំពុង​រង​ជំងឺ​ធាត់​ស្អៀច​។​

​​ព្រះសង្ឃនិមន្ដ​បិណ្ឌបាត​នៅ​ក្រុង​បាងកក​

កាលពី​ខែមិថុនា មន្ដ្រី​នៃ​ការិយាល័យ​សុខាភិបាល​សា​ធាណៈ​ថៃ​បាន​អំពាវនាវ​ប្រទេស​នេះ​រៀបចំ​ចង្ហាន់​ឱ្យបាន ប្រសើរ​ជាង​មុន ដើម្បី​កែសម្រួល​ស្ថានការណ៍​ធាត់​ស្អៀច​លើស​ទម្ងន់​ក្នុង​មជ្ឈដ្ឋាន​សង្ឃ​នៅ​ប្រទេស​នេះ​។​

​លោក​Amporn Bejapolpitak ជា​នាយក​ស្ងា​ប័ន​ខាងលើ​ក៏បាន​ជំរុញ​ព្រះសង្ឃ​បង្កើន​ធ្វើ​ចលនា​ដើម្បី​សម្រក​ទម្ងន់​ក៏ដូចជា​លើកកម្ពស់​សុខភាព​ផ្ទាល់​។​

​ការ​ធាត់​ស្អៀច​បាន​ក្លាយជា​គ្រោះថ្នាក់​ប្រកាសអាសន្ន​នៅ​ថៃ ព្រោះ​ប្រទេស​នេះ​ត្រូវបាន​រៀប​លំដាប់​ទី​២​ក្នុង​បញ្ជី​ស្ដីពី​ទម្ងន់​មធ្យម​ធ្ងន់​បំផុត​នៃ​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី ហើយ​ឈរ​បន្ទាប់ពី​ម៉ាឡេស៊ី​ប៉ុណ្ណោះ​។​ពលរដ្ឋ​៣​នាក់​មាន​ម្នាក់​ធាត់​ស្អៀច ហើយ​ស្ដ្រី​ថៃ​ជាង​៤០​ភាគរយ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​លើស​ទម្ងន់​ធ្ងន់ធ្ងរ​។​ក្នុងនោះ​បញ្ហា​ដូចគ្នានេះ​តែង​កើតឡើង​ក្នុង ចំណោម​អ្នកបួស ទើប​ជា​បញ្ហា​ធ្វើឱ្យ​រដ្ឋការ​ថៃ​«​ឈឺក្បាល​»​។ ការសិក្សា​មួយ​របស់​សកល​វិទ្យាល័យ​Chulalongkorn ឱ្យដឹងថា សង្ឃ​ថៃ​ប្រមាណ​ពាក់កណ្ដាល​កើត​ជំងឺ​ធាត់​ស្អៀច ហើយ​ជាង​៤០​ភាគរយ​ក្នុងចំណោម​នោះ​មាន​កម្រិត​cholesterol ខ្ពស់ ជិត​២៥​ភាគរយ​លើសឈាម ហើយ​១០​ភាគរយ​ទៀត​កើត​ជំងឺ​ទឹកនោមផ្អែម​។​ការសិក្សា​នេះ​ក៏បាន​បង្ហាញថា ថ្វី​ត្បិត​ព្រះសង្ឃ ជាទូទៅ​ឆាន់​អាហារ​មាន​កាឡូរី​ទាប​ជាង​ប្រជាជន ប៉ុន្ដែ​ការ​ធាត់​ស្អៀច​របស់​សង្ឃ​ទាំងអស់នោះ​គឺ​បណ្ដាលមកពី​ការ​ឆាន់​ភេសជ្ជៈ​មាន​ស្ករ ។​

​បច្ចុប្បន្ន​រដ្ឋាភិបាល​ថៃ​និង​ស្ថាប័ន​ពុទ្ធសាសនា​បានចាប់ផ្ដើម​អនុវត្ដ​ន៍​វិធី​«​អ្នកបួស​សុខភាព​មាំមួន អាហារ​បំប៉ន​ត្រឹមត្រូវ​»​។​នេះ​ជា​គ្រោងការណ៍​សំដៅ​កែប្រែ​ជីវភាព​របស់​អ្នកបួស​តាមរយៈ​ការអប់រំ​ចំណេះដឹង​អំពី​អាហារូបត្ថម្ភ​និង​ការហ្វឹកហាត់​សរីរាង្គ​៕
​លី​សា​

spot_img
×