Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥៤​ឆ្នាំ​រស់នៅក្នុង​ល្អាង​ភ្នំ​នាទី​រហោឋាន​

spot_img

នៅ​ទីនោះ​ពួកគេ​បាន​សាង​សុភមង្គល​ផ្ដល់កំណើត​ដល់​កូន​៤​នាក់ ចិញ្ចឹម​បីបាច់​រហូត​ធំ​ដឹងក្ដី ។​ឥឡូវ​ពួកគាត់​បន្ដ​រស់នៅ​ទីនេះ តែ​ពីរ​នាក់​ប្រៀប​ដូច​គ្រា​ដំបូង​។​

​ប្ដី​ប្រពន្ធ​២​នាក់​រស់នៅក្នុង​ល្អាង​ថ្ម​៥៤​ឆ្នាំ​មកហើយ​

MLiang Zifu និង​Li Suying បានរស់នៅ​ក្នុង​ល្អាង​ភ្នំ​នា​ប្រជុំជន​Nanchang ខេត្ត​ស៊ី​ឈួន​ភាគ​និរតី​នៃ​ប្រទេស​ចិន អស់​រយៈកាល​៥៤​ឆ្នាំ​មកហើយ​។

​ពួកគេ​បាន​ចិញ្ចឹម​កូន​៤​នាក់​នៅទីនេះ ។​កាលពី​ទើប​រៀបការ​រួច ប្ដី​ប្រពន្ធ​ទាំងពីរ​បានមក​រស់នៅ​ក្នុង​ល្អាង​ភ្នំ​ថ្ម​នេះ ព្រោះ​ពួកគាត់​មិនមាន​លុយ​សម្រាប់​ទិញ​ផ្ទះមួយ​រស់នៅ​បាន​។​ការ​អំណត់​ព្យាយាម ពេលនេះ​ផ្ទះ​របស់​ពួកគាត់​មាន​បន្ទប់ដេក​៣ ចង្ក្រាន​១ បន្ទប់ទទួលភ្ញៀវ​១ ហើយ​និង​ទ្រុង​ជ្រូក​១​ធំ​ផងដែរ​។​

​​ទីលាន​ខាងមុខផ្ទះ​ក្នុង​ល្អាង​ភ្នំ​របស់​ពួកគេ​

​ក្រោយមក​រដ្ឋអំណាច​មូល​ដ្ឋា​ន​បាន​ខិតខំ​បញ្ចុះបញ្ចូល​ឱ្យ​ពួកគេ​រើ​ទៅកាន់​ទីកន្លែង​មួយ​ល្អ​ជាង ពួកគេ​បាន​បដិសេធ​ព្រោះ​ទម្លាប់​រស់នៅ​ទីនេះ​ជាង​កន្លះ​សតវត្ស​មកហើយ​។​ពួកគាត់​ថា​នៅទីនេះ​នៅ​រដូវក្ដៅ​វា​ត្រជាក់​ជាង ហើយ​នៅ​រដូវ​ត្រជាក់​វា​កក់ក្ដៅ​ជាង​។​

​ទោះយ៉ាងណា​ក៏​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​២​រូបនេះ​សារភាពថា​ពេលខ្លះ​ពួកគាត់​ក៏មាន​អារម្មណ៍​ឯកោ​ដោយសារ​កូនៗ​វា​ធំ​ដឹងក្ដី​និង​ចាក​ចេញទៅ​រស់នៅ​កន្លែង​ផ្សេង​។​

​ទោះយ៉ាងណា​ពេលនេះ​ប្ដី​ប្រពន្ធ​ទាំងពីរ​មាន​ទូរស័ព្ទ​មួយ​សម្រាប់​ទាក់ទង​នឹង​ពិភព​ខាងក្រៅ ពេលទំនេរ​ពួកគេ​មើលថែ​សត្វ​ចិ​ញ្វឹ​ម និង​ធ្វើ​ទឹក​សណ្ដែក​ទុក​បរិភោគ​ដោយ​ដៃ​ខ្លួនឯង​។​

​អ្នកណា​ថា​ជីវភាព​នេះ​មិនល្អ​! បើ​មិន​ជឿ​សូម​ទស្សនា​រូបភាព​មួយចំនួន​ដូចខាងក្រោម​របស់​តា​យាយ​ពីរ​រូបនេះ​៕

លីសា

spot_img
×