Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ​រឿង​ប៉ុណ្ណឹង​សោះ​! សង្ឃ​ចាស់ចិត្ត​កំណាច​នេះ ទាញ​ដំបង​ប្ញ​ស្សី​វាយ​លើ​កូន​នេន​១​អង្គ​រហូត​បាត់​បង់ជីវិត​គួរ​ឲ្យ​អាសូរ​

spot_img

​របាយកាណ៍​មួយ​របស់ Coconuts បាន​បញ្ចេញ​ឲ្យ​ដឹងថា កូន​នេន​តូច​ព្រះជន្ម ៩ ព្រះវស្សា​១​អង្គ បាន​បាត់​បង់ជីវិត​គួរ​ឲ្យ​អាសូរ បន្ទាប់​នេន​តូច​នោះ ត្រូវបាន​វាយដំ​យ៉ាង​ឃោរឃៅ​ដោយ​សង្ឃ​ចាស់​១​អង្គ បន្ទាប់​ចោទថា​បាន​រំខាន​ដល់​ការធ្វើ​សមាធិ ជាមួយ​ឥរិយាបថ «​លេងសើច​» ។

​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា សង្ឃ​១​អង្គ​ព្រះនាម Suphachai Suthiyano មាន​ព្រះជន្ម ៦៤ ព្រះវស្សា បាន​យក​ដំបង​ប្ញ​ស្សី វាយ​មកលើ​កូន​នេន​១​អង្គ​ព្រះនាម Wattanapol Sisawad ច្រើន​ដំបង នៅឯ​ព្រះវិហារ​មួយ​ក្នុង Kanchanaburi ទីក្រុង​បាងកក ប្រទេស​ថៃ ។​

​បន្ទាប់ពី​វាយ​ត្រង់​ខ្នង​ជាច្រើន​ដង សង្ឃ​ចាស់​រូបនេះ​បន្ទាប់មក បាន​វាយ​ក្បាល​នេន​តូច​ក្រីក្រ​ខាងលើ​ឲ្យ​ផ្ទប់​នឹង​សសរទ្រូង​វត្ត បណ្តាល​រងរបួស​លលា​ដ៍​យ៉ាងធ្ងន់ធ្ងរ ។​

​លទ្ធផល​នៃ​ការប្រើ​អំពើហិង្សា​ដ៏​ឃោរឃៅ​នេះ នេន​តូច​រងគ្រោះ​ក៏បាន​ដួលសន្លប់ និង​បាត់​បង់ជីវិត​នៅ​ថ្ងៃ​ព្រហស្បតិ៍ (២៣ សីហា ២០១៨) ។ នេះ​បើ​យោងតាម​បុគ្គលិក​មន្ទីរពេទ្យ​ខេត្ត Kanchanaburi ។​

​របាយការណ៍​បានបញ្ជាក់​បន្ថែមថា សង្ឃ​ចាស់​នោះ​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​មនុស្សឃាត ។ បន្ទាប់​ចាប់ខ្លួន សង្ឃ​កំណាច​រូបនេះ​ក៏ត្រូវ​បាន​ផ្សឹក​ផងដែរ ៕ ឧ​ត្ត​ម (worldofbuzz)​

 

spot_img
×