Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​បាន​កាដូ​ដ៏​ធំ​

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​១៥៣​គ្រួសារ​បាន​ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគាត់​តាម​មាត់​ប្រឡាយ មក​ស្នាក់​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្រោម​ការរៀបចំ​កន្លែង​ស្នាក់​នៅ​ជា​បណ្ណោះអាសន្ន​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ ដើម្បី​អភិវឌ្ឍន៍​ប្រឡាយ​នេះ​ឡើង ហើយ​ប្រជាពលរដ្ឋ​ទាំងនេះ​ក៏​នឹង​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​ផងដែរ​។​

​ដើម្បី​អោយ​ការរៀបចំ​នេះ​បាន​ល្អប្រសើរ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អភិបាលរង​និង​មន្ត្រី​ជំនាញ​នៅ​ល្ងាច​ថ្ងៃទី​២៣​វិច្ឆិកា​នេះ​បាន​ចុះ​មើល​ស្ថានភាព​ជាក់ស្តែ​នៃ​ការការ​រៀបចំ​កន្លែង​ស្នាក់​នៅ​ជា​បណ្ណោះអាសន្ន​នេះ​ផង​ដែរ​។ លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​ជាង​១៥៣​គ្រួសារ​នឹង​ត្រូវ​បញ្ជូន​មក​ស្នាក់នៅ ផ្ទះ​ទំហំ​៤​គុណ​៦​ម៉ែត្រ មាន​ផ្លូវ​មុខ ក្រោយ​មាន​ទឹក​ភ្លើង​និង​បង្គន់​អនាម័យ ជា​បណ្ណោះអាសន្ន​នៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។​

​លោក​បន្យថា ជា​ជំហាន​ទី​១ យ៉ាងយូ​រយៈ ពេល​១​ខែ​ទៀត អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ផ្តល់​បណ្ណ័​កម្មសិទ្ធ​ស្របច្បាប់​ជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​សហគម​ស្ទឹងមានជ័យ​នេះ​តែម្តង​។ ជា​គម្រោង​នៅពេលដែល​ការស្ថាបនា​ប្រឡាយ​និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ ស្ថានា​បាន​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ត​បណ្តាញ​ទឹកស្អាត ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួម​នឹង​ការដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ដើម្បី​អោយ​តំបន់​នេះ​ក្លាយជា​ទីក្រុង​ស្ទឹងមានជ័យ ។​

​តំណាង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ប្រឡាយ​ស្ទឹងមានជ័យ​៨​សហគមន បាន​លើកឡើង​ថា ពួក​គាត់​រស់នៅ​លើ​ប្រឡាយ​នេះ​ច្រើន​ឆ្នាំ​មកហើយ ដោយ រស់នៅ​លើ​សម្រាម​ពិបាក ទឹកស្អុយ​ពិបាក​ក្នុង​ការរស់នៅ​ណាស់ ហើយ​នៅពេល​ទទួលបាន​ការជួយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ពួកគាត់​ពិតជា​រីករាយ ពិសេស​ការទទួលបាន​កាដូរ​យ៉ាង​ធំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ នោះ​គឺ អោយ​ប្រជាពលរដ្ឋ​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង​និង​ផ្តល់​កម្ម​សិទ្ធ​ដីធ្លី​ស្រប​ច្បាប់​ជូន​ពួកគាត់​ទៀត​។​

​លោកស្រី លុច វ៉ាន់ អាយុ​៦៧​ឆ្នាំ ថា​គាត់​បាន រស់នៅ​តាំង​លើ​ប្រឡាយ​នេះ​តាំងពី​ឆ្នាំ​១៩៩៣ ពី​មុន​គាត់​មិនសូវ​ទុកចិត្ត​ទេ ខ្លាច​គេ​បោក​យក​ទៅ​រស់នៅ​ឆ្ងាយ​ពី​ក្រុង តែ​ពេល​នេះ​គាត់​ជឿទុកចិត្ត​ហើយ ដោយ​អាជ្ញាធរ​រាជធានី​អោយ​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង​និង​ផ្តល់​កម្ម​សិទ្ធ​ស្របច្បាប់​ទៀត ហើយ​ភាពជាក់ស្តែង​គឺ​បាន​បង្ហាញ​អោយឃើញ​នៅពេល​នេះ​ស្រាប់ ។​លោកស្រី​បាន​ថ្លែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ណាស់​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​គិតគូ​និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ពួក​គាត់​នេះ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

​ប្រឡាយ​ស្ទឹងមានជ័យ​នឹង​ត្រូវ​សាងសង់​ឡើង ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវ​ធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។ ប្រឡាយ​ស្ទឹងមានជ័យ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ ចិញ្វើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕ ដោយ​៖​កូឡាប​

 

spot_img
×