Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់​ការ លួច​ឆ្លងដែន​ខុសច្បាប់ ការ​នាំចូល ទំនិញ​ខុសច្បាប់ សកម្មភាព ចរាចរ​គ្រឿងញៀន​

spot_img

​ព្រៃវែង ៖ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប សភាពការណ៍ ការថែរក្សា​សន្តិសុខ​សុវត្ថិភាព សណ្តា​ប់ ធ្នា​ប់ សាធារណៈ ជូន ប្រជាពលរដ្ឋ ក្រោយ​រយៈពេល​បោះឆ្នោត​។ លោកស្នងការ ជំរុញ​ឲ្យ ចុះ​ល្បាត ក្នុង​ភូមិសាស្ត្រ ដើម្បី​ទប់ស្កាត់​ការ លួច​ឆ្លងដែន​ខុសច្បាប់ ការ​នាំចូល ទំនិញ​ខុសច្បាប់ សកម្មភាព ចរាចរ​គ្រឿងញៀន​។​

​ព្រឹក​ថ្ងៃ ច័ន្ទ ទី ២៧ ខែ សីហា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង បាន​បើក កិច្ចប្រជុំ បូកសរុប ស្តី​ពី​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព សណ្តា​ប់ ធ្នា​ប់ សាធារណៈ ជូន​ប្រជាពលរដ្ឋ ក្រោយ​រយៈពេល​បោះឆ្នោត​។​

ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោក លោកស្រី​ប្រធាន​ការិយ​ល័យ​ជំនាញ មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន ៦០៧ លោក​អធិការនគរបាល​ស្រុក ក្រុង​ទាំង​១៣ ។​

​ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ថ្នាក់ដឹកនាំ​នគរបាល គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ ភារកិច្ច​តាំងពី​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត រ​ហូល​ដល់​បោះឆ្នោត​ត្រូវបាន​បញ្ចប់ ធ្វើឲ្យ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ស្ថិរភាព​ទូទាំង​ខេត្ត ។​

​ឧត្តមសេនីយទោ ស្រេង ជា ស្នងការ បាន​បន្តទៀតថា កងកម្លាំង​នគរបាលជាតិ នៅតែ​ជា​កម្លាំង​ស្នូល​ឈានមុខ​ក្នុង​ការបំពេញ​តួនាទី ធានារ៉ាប់រង​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​រក្សាបាន​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​និង​សង្គម​ជាតិ​។​

បាន​មានមតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​កែប្រែ​ឥរិយាបទ ឲ្យ​សក្តិសម ជា​មន្ត្រី​នគរបាល​ជាតិ ជាពិសេស ត្រូវ​ខិតខំ​អនុវត្ត​ឲ្យបាន​ខ្លាំងក្លា​នូវ​គោលការណ៍ យុទ្ធនាការ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន បង្ក្រាប​ល្បែងស៊ីសង បទល្មើស​នេសាទ ខុសច្បាប់ ការអនុវត្តន៍​ច្បាប់ ចរាច​រណ៍ ផ្លូវគោក និង​អនុវត្ត​ផែន ការបង្ការ​ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ​ផងដែរ​។​

​ឧត្តមសេនីយ៍ ស្នងការ​បាន​បន្ថែ​ទៀតថា សម្រាប់​កម្លាំង​នគរបាល​តាម​បណ្តា វរ​សេនា​តូច នគរបាល​ការពារ​ព្រំដែន​នោះ ឧត្តម​សេនីយ៍ ស្នងការ ជំរុញ​ឲ្យ ចុះ​ល្បាត ក្នុង​ភូមិសាស្ត្រ ដើម្បី​ទប់ស្កាត់​ការ លួច​ឆ្លងដែន​ខុសច្បាប់ ការ​នាំចូល ទំនិញ​ខុសច្បាប់​សកម្មភាព ចរាចរ​គ្រឿងញៀន និង​សហការ ឲ្យបាន​ល្អ​ជាមួយ អាជ្ញាធរ​ដែនដី នៅតាម​តំបន់​នី​មួយៗ និង​ភាគី​ថៃ​ផង​ដែរ​។​

ជា​ចុងក្រោយ លោកស្នងការ បាន​ផ្តាំផ្ញើ ឲ្យ​កងកម្លាំង​នគរបាល ទាំងអស់ ត្រូវ​រួម​សាមគ្គី​គ្នា នៅក្នុង​អង្គភាព​របស់​ខ្លួន ដើម្បី​អនុវត្ត​ការងារ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×