Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ថៃ​ម្នាក់​​​ធ្វើ​ឲ្យ​អ្នក​​លេង​​អ៊ីន​​ធើរ​ណែត​​​ផ្ទុះ​​កំហឹង​យ៉ាង​ខ្លាំង បន្ទាប់​យក​ដប​វាយ​ក្បាល​ស្រី្ត​ទេសចរ​ម្នាក់​ឲ្យ​រងរបួស​ដ៏​សាហាវ​បែបនេះ (​វីដេអូ​)

spot_img

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ថៃ​ជាច្រើន បានធ្វើការ​ថ្កោលទោស​បុរស​ថៃ​ម្នាក់​យ៉ាងខ្លាំង​ក្លា ក្នុងករណី​យក​ដប​វាយ​ក្បាល​ស្ត្រី​ទេសចរ​បរទេស​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​យប់​ថ្ងៃអាទិត្យ ក្នុងអំឡុងពេល​នៃ​ពិធីបុណ្យ​មាឃបូជា នៅលើ​កោះ Pha-ngan ខេត្ត Surat Thani ។​

​វីដេអូ​ឃ្លី​ប​នៃ​ហេតុការណ៍​ដ៏​រន្ធត់​នេះ ត្រូវបាន​ថត និង​បង្ហោះ​កាលពី​ថ្ងៃ​ចន្ទ ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែល​អា​ខោ​ន​របស់​នាង​មាន​ឈ្មោះថា Natthicha Yachana ។

​ឃ្លី​ប​នេះ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ជាមួយ​ប្រតិកម្ម​ជាង ៨,៨០០ និង​ចែករំលែក​ប្រហែល ១២,០០០ ដង ។​

Natthicha និយាយថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅមុខ​ហាង​ឱសថស្ថាន​មួយ នៅក្បែរ​ឆ្នេរ Haad Rin ទីកន្លែង​ដែល​ពិធី​ជប់​លេង អបអរ​បុណ្យមាឃបូជា ត្រូវបាន​ធ្វើឡើង ។​

​នាង​បន្តថា ស្ត្រី​បរទេស​ម្នាក់ និង​មិត្តៗ​ភក្តិ​របស់​នាង បាន​កំពុង​ញ៉ាំ​អាហារ និង​អង្គុយ​នៅមុខ​ហាង នៅពេលនោះ ស្រាប់តែ​បុរស​ម្នាក់​ចេញពី​ក្នុង​ហាង បាន​ប្រាប់​ពួកគេ​ឲ្យ​ចាកចេញ ជាហេតុ​នាំ​ឲ្យ​កើតមាន​ជម្លោះ និង​ប្រវាយប្រតប់​គ្នា ។​

​នាង​បន្ថែមថា ហេតុការណ៍​បន្ទាប់មក បុរស​ម្នាក់ទៀត ត្រូវ​បានឃើញ​ស្ទុះ​ចូលមក​វាយ​ក្បាល​ស្ត្រី​ទេសចរណ៍​នោះ នឹង​ដប​មួយ ដើម្បី​ជួយ​បុរស​ទី​១ ។​

​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​និយាយថា ហេតុការណ៍​បានធ្វើឱ្យ​ថៃ ក្លាយជា​ប្រទេស​មានឈ្មោះ​អាក្រក់ ហើយ​ថា​អ្នក​វាយប្រហារ គឺជា​មនុស្ស​ប្រុស​ដែល​មិនគួរណា​ប្រើ​អំពើហិង្សា​មកលើ​ស្ត្រី​ទន់ខ្សោយ​យ៉ាង​បែបនេះ​ឡើយ ។​

​ពួកគេ​និយាយថា ហេតុការណ៍​នេះ ពិតជា​បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេស​ចរណ៍របស់​ប្រទេស ។​

​តាម​របាយការណ៍​បានឱ្យដឹងថា ប៉ូលីស Phangan បាន​កោះហៅ​បុរស​ថៃ​២​នាក់​នោះ មក​សាកសួរ ។ ប៉ុន្តែ ពុំទាន់​ឃើញ​ការចោទប្រកាន់​មួយណា​មួយ ត្រូវបាន​ធ្វើឡើង​នៅឡើយ​ទេ ៕ ចន្ទី (The Nation, Coconuts)​

spot_img
×