Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទី​បញ្ចប់​របស់​អ្នក​ព្រហើន​ហ៊ាន​…​លូកដៃ​ចូល​ទ្រុង​ឲ្យ​…​ខ្លា​ស៊ី​នៅ​ចិន​

spot_img

បុរស​ម្នាក់​ព្រហើន​ហ៊ាន​ប្រើ​ដៃ​លូក​ចូល​ទ្រុង​ដាក់​ចំណី​ឲ្យ​ខ្លា​ស៊ី នៅ​ប្រទេស​ចិន លទ្ធផល​ចុងក្រោយ​ពិតជា​…​ឈឺចាប់​ណាស់​។​បុរស​សញ្ជាតិ​ចិន ម្នាក់​ទើប​ផ្តល់​ទុក​នូវ​មេរៀន​ឈឺចាប់​១​សម្រាប់​ការមើលស្រាល​បំរាម “​កុំឲ្យ​ប្រើ​ដៃទទេ​កាន់​ចំណី​ឲ្យ​សត្វ​ស៊ី​”​។​

បុរស​ម្នាក់​លូក​ដៃ​ឲ្យចំ​ណី​ខ្លា​នៅក្នុង​ទ្រុង​

​​តាម​កាសែត Shanghaiist ថ្ងៃទី ២២/១១ រោង​សៀក​ចល័ត ១​បាន​ទៅ​ដល់​ស្រុក​១ នៅ​ខេត្ត​ហ៊ី​ណា (Hennan) ប្រទេស​ចិន​។ រថយន្ត​ដឹក​ជញ្ជូន​ខ្នាត​ធំ​ផ្ទុក​ពេញ​ដោយ​សត្វ​សាហាវៗ ជាហេតុ​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​លើ​ហ្វូង​មហាជន កំពុង​ធ្វើដំណើរ​ឆ្លងកាត់​ទីនោះ​។​

​ស្រាប់តែ​បុរស​ចំណាស់​ម្នាក់​បាន​សម្រេចចិត្ត ពុំ​គ្រាន់តែ​ឈរ​មើល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឲ្យចំ​ណី​ខ្លា​ស៊ី​ទៀត​។​

​ក្នុង​ខ្សែ​វីដេអូ​បង្ហាញឲ្យឃើញបុ​រសសក់​ស្កូវ​ម្នាក់​លូកដៃ​ចូល​ទ្រុង​របស់​ខ្លា​២​ក្បាល ដើម្បីឲ្យ​ចំណី​របស់​វា​ស៊ី​។​

​ខ្លា​១​ក្បាល បាន​ត្របាក់​ជាប់ដៃ​ស្តាំ​របស់​គាត់ ពុំ​ព្រម​លែង ទោះបី​មាន​មនុស្ស​យក​ដំបង​ទៅ​ចាក់​វា​ក៏ដោយ​។​

​ចុង​ក្រោយ​បុរស​ចំណាស់​បាន​សន្លប់​បាត់ស្មារតី រមៀល​ដួល​លើដី គ្រា​ដែល​ខ្លា​នេះ “​ព្រលែង​” មាត់​ចេញ​។ អ្នក​នៅ​ក្បែរ​បាន​ហៅ​ឡានពេទ្យ ហើយ​ដឹក​គាត់​ទៅ​មន្ទីរពេទ្យ​។​

​តាម Shanghaiist គេ​នៅ​ពុំ​ទាន់​ដឹង​ពី​ស្ថានភាព​របស់​គាត់​នៅឡើយ​ទេ​។ ប្រិយមិត្ត​ត្រូវ​ចាំ​ថា ទោះ​យ៉ាងណា​សត្វ​តិរច្ឆាន​ពុំ​អាច​មាន​វិចារណញាណ​ដូចជា​មនុស្ស​ឡើយ ទោះបី​វា​ទទួលបាន​ការហ្វឹកហាត់​យ៉ាងណាក្តី​៕​

spot_img
×