Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​មួយ​ចម្អែត ១០​យាន់​” មនុស្ស​រាប់​ម៉ឺន​នាក់ បាន​បុក​សម្រុក​មក​បរិភោគ​គ្មាន​តុ​ទំនេរ តាំងពី​ព្រឹក​ទល់​…​ជិត​កណ្តាល​អាធ្រាត​! (វីដេអូ)

spot_img

​ចំណាយ​ត្រឹមតែ ១០​យាន់ (​ជិត ១,៥​ដុល្លារ​) ភ្ញៀវ​ទេសចរណ៍​អាច​បរិភោគ “​មួយ​ទំហឹង​” នៅ​រមណីយដ្ឋាន​ទេសចរណ៍​ល្បីល្បាញ នា​ខេត្ត​ហឺ​ណាន ។​

​មនុស្ស​រាប់​ម៉ឺន​នាក់​សម្រុក​មក​បរិភោគ​អាហារ​តម្លៃថោក​នៅ​រមណី​យដ្ឋា​ន​ទេសចរណ៍​ភ្នំ​ម៉ត​តាវ ។​

​តាម​ការ​ឧទ្ទេស​នាម​របស់​ចុងភៅ​នោះ​ភ្ញៀវ​ទេសចរណ៍ នឹង​ត្រូវ​បាន​បម្រើ​អាហារ​សម្បូរបែប ៖ ស៊ុប​ប្រមាណ ១០​មុខ ត្រី​ចៀន សាច់ជ្រូក​ខ​ពង​ទា ផ្សិត​ឆា​ជាមួយ​សាច់​តៅ​ហ៊ូ បន្លែ​សុទ្ធ​… ។ មាន​ចុងភៅ​ប្រមាណ ២០០​នាក់ និង​អ្នកបម្រើ ៥០០​នាក់ ចូលរួម​ក្នុង​ពិធី “​មហា​ជប់លៀង​”​នេះ ។​

​ថ្វី​ត្បិត​បើកទ្វារ​តាំងពីព្រឹក​ព្រលឹម តែ​ដោយ​ភ្ញៀវ​ច្រើនពេក​ធ្វើ​ឲ្យ​ពិធី “​ជប់លៀង​” នេះ​អូសបន្លាយ​រហូត​ដល់​យប់​ជ្រៅ ។ តុ​អង្គុយ​ស្ទើរតែ​ពុំ​មាន​សល់​ហើយ​ពេល​ណា​ក៏​ពេញ​ដែរ ជាហេតុ​នាំ​ឲ្យ​ចុងភៅ​និង​បុគ្គលិក ត្រូវ​ធ្វើការ​ជាប់​ដៃ​គ្មាន​ពេល​សម្រាក​… ។​

​តាម​ការប៉ាន់ស្មាន ថ្ងៃ​ដំបូង​មាន​ភ្ញៀវ​ប្រមាណ ២០.០០០​នាក់ បាន​មក​បរិភោគ ។​

តែ ១,៥​ដុល្លារ​ប៉ុណ្ណោះ អាច​បរិភោគបាន “​ម៉ា​សប្បាយ​” ។​

​ភ្នំ​ម៉ត​តាវ​ជារ​ម្មណី​យដ្ឋា​ន​ដ៏​ល្បីល្បាញ​នៅ​ទីក្រុង​លូ​យ៉ាង ខេត្ត​ហឺ​ណាន ប្រទេស​ចិន ក្រៅពី​ទេសភាព​គួរ​ឲ្យ​គយគន់ អាកាសធាតុ​ត្រជាក់ និង​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ គេ​នៅ​បានដឹងថា វា​ជា​កន្លែង​បញ្ចុះសព​កំពូល​អ្នកប្រាជ្ញ​ចិន Lao Tzu -​ស្ថាបនិក​សាសនាព្រះពុទ្ធ​នៅ​ចិន ៕ ចន្ទ្រា​

 

spot_img
×