Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ដាក់ចេញ​នូវ​ផែនការ​ក្នុង​ការកែច្នៃ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រាសាទ​បាសាក់​ឲ្យក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​អង្គារ ០២​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​

​បាន​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដោយ​មាន​ការចូលរួម​ពី​អស់លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត លោក​នាយករង​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត និង​ក្រុមប្រឹក្សា​ឃុំ​បាសាក់ អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​បេតុង ១​ខ្សែ ប្រវែង ៤​គ​.​ម ចូល​ទៅ​កាន់​រមណីយដ្ឋាន​ប្រាសាទ​បាសាក់ ស្ថិតនៅ​ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ការស្ថាបនា​ផ្លូវ​បេតុង​ចូល​រមណីយដ្ឋាន​ប្រាសាទ​បាសាក់ ដែល​បច្ចុប្បន្ន​បាន​និង​កំពុង​ដំណើរកា​រ​សាងសង់​សម្រេចបាន ប្រមាណ​ជា ៦៥% នេះ គឺជា​គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​សម្រាប់​គាំទ្រ​ដល់​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​ការអភិវឌ្ឍ និង​កែច្នៃ​រមណីយដ្ឋាន​ប្រាសាទ​បាសាក់​ឲ្យក្លាយ​ជា​តំបន់​ទេសចរណ៍ ស្រប​ទៅនឹង​ស្ថានភាព​អំណោយផល​នៃ​ទីតាំង​តំបន់​នេះ​ដែល​មាន​លក្ខណៈ​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ។​

ជាមួយនេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​បន្ថែម​ថា ការស្ថាបនា​ផ្លូវ​ចូល​រមណីយដ្ឋាន​នេះ​គឺ​គ្រាន់តែ​ជា​គម្រោង​ទី​១​ប៉ុណ្ណោះ​មិនមែន​ជា​គម្រោង​ចុងក្រោយ​នោះ​ទេ ហើយ​គម្រោង​ជា​បន្ត​គឺ​ខេត្ត​នឹង​រៀបចំ​កែលម្អ និង​ស្ថាបនា​ផ្លូវ​បន្ថែមទៀត​ទាំង​ក្នុង​បរិវេណ និង​នៅ​ជុំវិញ​រមណីយដ្ឋាន ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​មក​លេង​កម្សាន្ត​នៅ​តំបន់​នេះ ព្រោះថា បើ​ទោះបីជា​យើង​បានរៀបចំ ឬក៏​កែច្នៃ​ឲ្យបាន​ស្អាត​ល្អ​ប្រកប​ដោយ​ភាពទាក់ទា​ញ​យ៉ាងណាក៏ដោយ ប៉ុន្តែ​បើ​គ្មាន​ផ្លូវ ឬក៏​មាន​ផ្លូវ​ដែរ​តែ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​នោះ ក៏​នឹង​ពុំមាន​អ្នកណា​គេ​ចង់​មក​លេង​នោះដែរ ។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​លោក ម៉ែន វិបុល បាន​ដាក់ចេញ​នូវ​ផែនការ​ក្នុង​ការកែច្នៃ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រាសាទ​បាសាក់​នេះ​ឲ្យក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ក្នុងន័យ​អភិរក្ស​រក្សា​ការពារ​នូវ​ទីតាំង​វ​ប្បធ​ម៍​ប្រវត្តិសាស្ត្រ ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​តាំងពី​បុរាណកាល​យូរលង់​មក​ហើយ​ឲ្យបាន​គង់វង្ស​ផង និង​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ផង ធ្វើ​យ៉ាង​ណា​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង​របស់​ខេត្ត​ ​ចូល​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕​វ៉ៃកូ​

spot_img
×