Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នេះ​បាន​ហៅថា “​ចោរ​” ព្រោះ​ហ៊ាន​ចូល​ប្តូរ​កាំភ្លើង​ក្លែងក្លាយ​យក​កាំភ្លើង​មែនទែន​ក្នុង​ឃ្លាំង​របស់​ប៉ូលិស​ទៅ​… លក់​!

spot_img

​តាម RT នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា បាន​ចុះផ្សាយ​ព័ត៌មាន​ថា ចោរ​១​ក្រុម​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​របស់​ប៉ូលិស​ប៉ា​រ៉ា​ហ្គាយ នា​រដ្ឋធានី Capiata រួច​យក​យ៉ាងតិច​កាំភ្លើង​វែង ៤២​ដើម ធុន FN FAL ដោយ​យក​កាំភ្លើង​ក្លែងក្លាយ ធ្វើ​ពី​ជ័រ ឬ​ឈើ​មក​ធ្វើជា​ថ្នូរ ។​

​រឿងរ៉ាវ​ទើប​បែកធ្លាយ​កាលពី​សប្តាហ៍​មុន គ្រា​ដែល​គេ​ពិនិត្យឃើញ​កាំភ្លើង​ប្រភេទ​នេះ មាន​លក់​លើ​ទីផ្សារ​ងងឹត ។ ក្រោយ​ការត្រួតពិនិត្យ​មើល​ឃ្លាំង​អាវុធ​ឡើង​វិញ​ទើប​ភ្ញាក់ខ្លួន​ព្រើត ពុំ​ដឹង​ថា កាំភ្លើង​ក្លែងក្លាយ​ទាំងនោះ​មក “​ជំនួស​” កន្លែង​កាំភ្លើង​ពី​អង្កាល់ !

​រូប​កាំភ្លើង​ក្លែងក្លាយ​ដែល​ពួកចោរ​យកមក​ដាក់​ជំនួស​កាំភ្លើង​ក្លែងក្លាយ​ទាំងនេះ ធ្វើបាន “​យ៉ាង​ល្អ​” ប្រសិន​បើ​ក្រឡេក​មើល​មួយ​ភ្លែត​ប្រាកដជា​ពុំ​អាច​ដឹង​ឡើយ ហើយ​បើ​អ្នក​គ្មាន​បទពិសោធន៍​ទេ​ប្រាកដជា​ជឿ​ថា​វា​ជា​កាំភ្លើង​ពិត ។​

​មកទល់ពេលនេះ មានតែ​នាយ​ប៉ូលិស​ម្នាក់​ត្រូវ​ផ្អាក​ការងារ​បម្រើ​ឲ្យ​ការស៊ើបអង្កេត​ប៉ុណ្ណោះ រីឯ​ក្រុម​ចោរ​សម័យ ៣D ខាង​លើ​ពុំ​ទាន់​រកឃើញ​តម្រុយ​ទេ ។​

​ការត្រួតពិនិត្យ​ខាង​លើ​នៅ​បាន​រកឃើញថា មាន​កាំភ្លើងខ្លី​ដល់​ទៅ ៩០​ដើម បាន​បាត់​ពី​ឃ្លាំង​នៅ​ទូទាំង​ប្រទេស ៕ ចន្ទ្រា​

spot_img
×