Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ជា​ថ្ងៃ​សមស្រប​សម្រាប់​ការ​ទៅ​ឆ្ងាយ​រក​លាភ ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​ជាង​នេះ​ទៀត​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ ទោះ​ធ្វើ​អ្វី​ក៏​បាន​សម្រេច​ដូច​បំណង ។ លុយកាក់ មាន​អ្នក​ជ្រោមជ្រែង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា​ជា​ថ្ងៃ​សក្តិសម​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ គ្រប់យ៉ាង​មិន​បាន​ដូច​ចិត្ត តែ​ដោយ​នៅ​មាន​អ្នក​ជួយ​យក​អាសារ ហេតុនេះ​រាល់​បញ្ហា​ក៏​អាច​ដោះស្រាយបាន ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូជីវិត ។​

​ឆ្នាំ​ថោះ ៖ ការងារ រីកចម្រើន ដំណើរការ​ដោយ​រលូន ។ លុយកាក់ គួរតែ​ស្វែងយល់​យោបល់​គ្រប់គ្នា​មុន​ពេល​បោះទុន​វិនិយោគ ឬ​ពង្រីក​ជំនួញ ។ មនោសញ្ចេតនា ល្អប្រសើរ អ្នក​នៅ​លីវ​មាន​ឱកាស​បាន​ជួប​គូ​ព្រេង ។​

​ឆ្នាំ​រោង ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​កើត​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​មនុស្ស​ក្នុង​គ្រួសារ ។ មនោសញ្ចេតនា ធ្លាក់ចុះ មិន​ត្រូវ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​តុល្យភាព​ចំណូល​-​ចំណាយ ។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ គួរ​ផ្លាស់ប្តូរ​យោបល់​ជាមួយ​ថ្នាក់លើ មិន​ត្រូវ​ធ្វើ​អ្វី​អត្តនោម័ត ។ លុយកាក់ ប្រភព​ចំណូល​តិច តែ​ខ្ទង់ចំណាយ​បែរ​ជា​ច្រើន​ជ្រុល ។ មនោសញ្ចេតនា ត្រូវ​រួមគ្នា​ប្រឹងប្រែង​តស៊ូ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​លូកលាន់​រឿង​អ្នក​ដទៃ ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា គួរ​ពិភាក្សា​គ្នា​ដោយ​ត្រង់ៗ​កុំ​ចេះតែ​បង្ក​ការមន្ទិលសង្ស័យ​គ្នា ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​មាន​ចិត្ត​ដាច់ខាត​ពេល​ដោះស្រាយ​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​ពី​ខាងក្រៅ ។ មនោសញ្ចេតនា​រីករាយ ផ្អែម​ល្ហែម ។​

​ឆ្នាំ​រកា ៖ ការងារ មាន​លក្ខណៈ​ងាយស្រួល ពុំ​មាន​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​ឡើយ ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ មុន​ពេល​សម្រេច​ចិត្ត​បោះទុន​រកស៊ី ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ រវល់​ច្រើន​ធ្វើឲ្យ​អ្នក​នឿយហត់ មួ​ម៉ៅ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​វិនិយោគ​ផ្នែក​ផ្សារ​ហ៊ុន ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​កុំឲ្យ​គូស្នេហ៍​អាក់អន់ចិត្ត ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ ជាមួយ​អ្នក​រួម​ការងារ​និង​ថ្នាក់លើ ។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការរកស៊ី​លក់ដូរ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ៕​

spot_img
×