Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លាមក​របស់​ទារក ប្រភព​មេរោគ​មាន​ប្រយោជន៍​សម្រាប់​ការរំលាយ​អាហារ​!

spot_img

ក្រុម​អ្នក​វិទ្យា​ស្រា​ស្ត្រ រីករាយ​ឥតឧបមា​ចំពោះ​ការរកឃើញ​ប្រភព​មេរោគ​មាន​ប្រយោជន៍ ដ៏​សម្បូរហូហៀរ អាច​ជួយ​ព្យាបាល​ជម្ងឺ​ច្រើន​បែប​ពី​ប្រភព “​ឱសថ​ធម្មជាតិ​” នេះ ។​

​ប្រាកដ​ណាស់ ពិតជា​ពិបាក​នឹង​ជឿ ហើយ​ទទួលយក​! ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​នៃ​សាលា​វេជ្ជសាស្ត្រ Wake Forwst បាន​សាកល្បង​ឲ្យ​ពពួក​កណ្តុរ​ស៊ី​មេរោគ​មាន​ប្រយោជន៍​យកចេញ​ពី​លាម​របស់​ទារក​ទើប​កើត ហើយ​គេ​ពិនិត្យ​ឃើញ​ពោះវៀន​របស់​ពួក​វា​មាន​សុភាព​ដ៏​ល្អ ។​

​មនុស្សលោក​បច្ចុប្បន្ន​ពិតជា​ប្រឹងប្រែង​ស្វែងរក និង​បរិភោគ​នូវ​អាហារ​សម្បូរ​មេរោគ​មាន​ប្រយោជន៍​ជា​រៀងរាល់ថ្ងៃ ដើម្បី​រក្សា​តុល្យភាព នៃ​មេរោគ​មាន​ប្រយោជន៍​ក្នុង​ពោះវៀន​របស់​ពួកគេ ចាប់តាំងពី​ផ្លែ Koombucha ដ៏​ថ្លៃ រហូត​ដល់​ផ្លែ​ត្រសក់ ដែល​អ្នក​ណាៗ​ក៏​ធ្លាប់​ស្គាល់​ដែរ​នោះ ។​

​ហេតុនេះ​អាហារ​អ្វី​ដែល​ត្រូវបាន​វិទ្យាសាស្ត្រ​បញ្ជាក់ថា មាន “​មេរោគ​ល្អ​” តែងតែ​ត្រូវបាន​ស្វាគមន៍ ។​

​ទាស់​តែ​លើក​នេះ វា​ពិតជា​អាហារ​ពិបាក​…​លេប​មែនទែន ។ អ្នកស្រាវជ្រាវ Hariom Yadav ជំនួយការ​សាស្ត្រាចារ្យ ផ្នែក​វេជ្ជសាស្ត្រ​ម៉ូលេគុល នៅ​សាលា​វេជ្ជសាស្ត្រ Waker Frert ឲ្យដឹងថា ៖ ជាទូទៅ​ទារ​កមាន​សុខភាព​មាំមួន ហើយ​ពិត​ណាស់​វា​ពុំ​ទាន់​ជាប់ជំពាក់​នឹង​ជំងឺ​ទាក់ទិន​ដល់​វ័យ​នោះទេ -​ជាអាទិ៍​មហារីក ឬ​ទឹកនោមផ្អែម ។​ល​។ ហើយ​ពិត​ណាស់​លាមក​របស់​ពួកវា គឺមាន​…​ស្រាប់​ជានិច្ច​! ។​

​លោក Yadav ពោល ៖ “​បណ្តា​អាស៊ីត​ខ្លាញ់​សេរី​ខ្ចី ជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​សុខភាព​របស់​ពោះវៀន​” ។ អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ធាត់​ស្អៀច ប្រព័ន្ធ​ការពារ​មិន​ប្រក្រតី ឬ​មហារីក​ច្រើន​ប្រភេទ មាន​ប្រភេទ​អាស៊ីត​ខាងលើ​ពិតណាស់​! ។ ហេតុនេះ​ការបំពេញ​កង្វះខាត​នេះ​ជា​រឿង​ដ៏​សំខាន់ ។ លើស​តិច​ណាស់​! ។ ហេតុនេះ​ការបំពេញ​កង្វះខាត​នេះ ជា​រឿង​ដ៏​សំខាន់ ។​

​សុខភាព​របស់​ពោះវៀន តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ វា​ជះឥទ្ធិពល​ទៅលើ​សុខភាព​របស់​ច្រើន​ផ្នែក​នៃ​រាងកាយ ។ វា​ចាំបាច់​សម្រាប់​សុខភាព​មាំមួន​របស់​មនុស្ស​គ្រប់រូប ។ បញ្ហា​ស្ថិត​ត្រង់​ការកែច្នៃ​លាមក​ទារក​យ៉ាងដូចម្តេច ៕ លី​សា​

spot_img
×