Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​រូបស្អាត​​ចូល​វត្ត​ទាំងយប់​ និង​គោះ​បន្ទប់​លោក​សុំ​លុយ​ខ្លះ​ធ្វើដំណើរ ដោយ​អះអាងថា​សាច់ញាតិ​ស្លាប់ តែ​លោក​មិន​ហ៊ាន​បើក​ ព្រោះ​បារម្ភ​សុវត្ថិភាព (​វីដេអូ​)

spot_img

​​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ខណៈពេលដែល​ស្ត្រី​ម្នាក់ បាន​ចូលទៅក្នុង​វត្ត​ទាំងយប់​អា​ធ្រា​ត​តែម្នាក់ឯង និង​ឡើង​ទៅកាន់​បន្ទប់​កុដិ​លោក​ក្នុង​ឥរិយាបថ​យ៉ាង​ប្រញាប់ប្រញាល់​ដ៏​ចម្លែក ។ ទាក់ទិន​នឹង​ករណីនេះ​ផងដែរ នៅ​ថ្ងៃទី​០៨ សីហា ព្រះសង្ឃ​មួយអង្គ​បាន​ផុស​សារ​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ឈ្មោះថា “Teerawit Suko” ដើម្បី​ជាការ​ព្រមាន​ដល់​ព្រះសង្ឃ​ទាំងអស់ ឲ្យ​មានការ​ប្រុង​យ័​ត្ន ជាមួយ​ជន​ចម្លែក​ដែល​ចូលក្នុង​វត្ត​បែបនេះ ដើម្បី​ចៀសវាង​ពី​ការបាត់បង់​ទ្រព្យសម្បត្តិ ឬ ក៏​អាច​ក្លាយជា​ជនរងគ្រោះ​ត្រូវបាន​ចោទប្រកាន់​ក្នុង​អំពើ​មិនល្អ​ផ្សេងៗ​ពី​សង្គម ។​

​ក្នុង​សារ​ព្រមាន​របស់​ព្រះសង្ឃ Teerawit Suko បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល ៧ យប់​ថ្ងៃទី​០៧ សីហា ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ចូលទៅក្នុង​វត្ត Rachathiwat ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ថៃ ខណៈ​ព្រះសង្ឃ​ភាគច្រើន​នៅតែ​មិនទាន់​ចូល​សឹង​នៅឡើយ ។ ប៉ុន្តែ ឥរិយាបថ​ដ៏​ចម្លែក​របស់​ស្ត្រី​រូបនោះ ពុំ​ត្រូវបាន​ព្រះសង្ឃ​អង្គណា​ស្វាគមន៍ និង​បើកទ្វារ​បន្ទប់​ឲ្យ​ចូល​នោះទេ ស្ថិតនៅ​កុដិ​ជាន់​ទី​២ ។​

​តាមរយៈ​វីដេអូ​កាមេរ៉ា​ឃ្លាំមើល ស្ត្រី​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​អាវយឺត​ព​ណ៌​ខ្មៅ និង​ស្លៀកខោ​ជើងវែង​ពណ៌​ប្រផេះ​យ៉ាង​សមសួន បាន​ឡើងទៅ​កាន់​បន្ទប់​លោក​ជាន់​ទី​២ និង​ដំបូង​ឡើយ បាន​អើតមើល​ក្នុង​បន្ទប់ រួច​រុញ​គោះទ្វារ​ហាក់ដូច​មានការ​អ្វី​សំខាន់​បន្ទាន់​អីចឹង ។

​បន្ទាប់​ពុំ​ការទទួល​ការស្វាគមន៍​អ្វី​ទាំងអស់ មួយសន្ទុះ​ក្រោយមក ស្ត្រី​រូបនោះ​ក៏បាន​ចុះទៅ​កាន់​ជាន់​ទី​១​វិញ និង​បន្ត​គោះទ្វារ​បន្ទប់​លោក​មួយ​ផ្សេងទៀត ។ ប៉ុន្តែ ដោយសារ​នៅតែ​ពុំមាន​ការឆ្លើយតប​នឹង​សកម្មភាព​របស់​នាង​ដដែល ទីបំផុត នាង​ក៏បាន​ចុះទៅ​ជាន់​ផ្ទាល់​ដី​វិញ រួច​ដើរ​ចាកចេញ​ទៅខាង​ក្រៅ ។

​ព្រះសង្ឃ​អង្គ​នេះ​នៅមាន​សង្ឃដីការ​ក្នុង​សារ​ថា សំណាង​ហើយ ដែល​អាត្មា​នៅថ្ងៃនោះ ជាប់រវល់ និង​វិល​ត្រឡប់មក​វត្ត​វិញ​យឺតយ៉ាវ ដោយសារ​ជាប់​ស្ទះចរាចរណ៍ ហើយ​បាន​ត្រឹម​រកឃើញ​ភស្តុតាង​តាមរយៈ​វីដេអូ​កាមេរ៉ា និង​ការពន្យល់​ប្រាប់​ហេតុការណ៍​នេះ​ពី​សិស្សៗ​គុណ​ដែលថា ស្ត្រី​នោះបាន​អះអាងថា នាង​មាន​សាច់ញាតិ​ស្លាប់​នៅឯ​ស្រុកកំណើត និង​ពុំមាន​លុយ​ធ្វើដំណើរ​ទៅ​ទេ ហេតុនេះ នាង​ស្នើសុំ​លុយ​មួយចំនួន ប៉ុន្តែ ពួកគេ​ពុំ​ហ៊ាន​បើក ។​

​នេះ​ចាត់ទុកជា​រឿង​ដ៏​ល្អ​ហើយ ដែលមាន​កាមេរ៉ា​ធ្វើជា​ភស្តុតាង ពុំនោះសោត នឹង​អាចមាន​សង្ឃ​ណាមួយ​នោះ​ទទួលរង​ការចោទប្រកាន់ ក្នុង​ផ្លូវ​មិនល្អ​ណាមួយ​ពុំខាន​ឡើយ ៕ ចន្ទី (naewna.com)

​ចុះ​ប្រិយមិត្ត CEN វិញ យល់ឃើញ​ទង្វើ​របស់​ស្ត្រី​រូបនេះ​ក្នុង​ផ្លូវ​យ៉ាងណាដែរ ?

 

spot_img
×