Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តិត​ទុក​អនុស្សាវរីយ៍ របស់​អ្នក បាន​៣៦០​ដឺ​ក្រេ ជាមួយ Nokia 8

spot_img

​ភ្នំពេញ​៖ ប្រមាណ​៣​សប្តាហ៍​ចុងក្រោយ​នេះ ក្រុមហ៊ុន​HMD Global នៅ​កម្ពុជា​បានចេញ ស្មា​ត​ហ្វូន​ចំនួន ២​ម៉ូ​ដែល​ថែម​ទៀត គឺ Nokia 8 និង Nokia 2 ដែល​ជា​ម៉ូ​ដែល​ចុងក្រោយ​គេ​បង្អស់​ជាមួយ​តម្លៃ​សមរម្យ និង​មាន​សមត្ថភាព​ថ្ម​កាន់​បាន​យូរ​រហូតដល់​ទៅ​២​ថ្ងៃ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានឲ្យដឹងថា ៖ នៅពេលនេះ យើង​នាំគ្នា​ទៅ​ជួប​អតិថិជន​ពីរ​នាក់​ដែល​បាន​ទិញ និង​ប្រើប្រាស់​ទូរស័ព្ទ Nokia 8​បន្តិច​ទៅ​មើល​តើ​ពួកគាត់​មាន​ចំណាប់អារម្មណ៍​យ៉ាងណាដែរ​?

​កញ្ញា វឌ្ឍនា អាយុ​២៤​ឆ្នាំ​ជា​បុគ្គលិក​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​ទិញ​ទូរស័ព្ទ Nokia 8 កាល​ពី​បុណ្យអុំទូក អក​អំបុក សំពះ​ព្រះ​ខែ​កន្លងទៅ​នេះ បាន​និយាយ​ដោយ​រីករាយ​ថា​៖ “​ដំបូង​ខ្ញុំ​មិន​គិត​ថា​ប្តូរ​ពីរ​ទូរស័ព្ទ​ផ្សេង​មក​ប្រើ Nokia 8 ទេ តែ​ដោយ​ឃើញ​បងស្រី​ខ្ញុំ​គាត់​ប្រើ មាន​រាងស្តើង ស្អាត​ព្រមទាំង​ដំណើរការ​លឿន​យ៉ាង​រលូន ជាពិសេស​អាច​ថត​បាន​កាមេរ៉ា​មុខក្រោយ​ក្នុងពេល​តែមួយ ខ្ញុំ​ក៏​បាន​ទិញ​តាម​គាត់​។​”

​កញ្ញា​ក៏​បាន​បញ្ជាក់បន្ថែម​ថា​តាំង​ពី​កញ្ញា​បាន​ទិញ​ទូរស័ព្ទ Nokia 8 មក នាង​បាន​ផុស​រូបថត​ក្នុង​ហ្វេ​សប៊ុក​ដែល​នាង​បានថ​ត​ដោយ​កាមេរ៉ា​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ដែល​ជា​មុខងារ​ពិសេស​របស់ Nokia 8 (Bothie) ហើយ​មាន​មិត្ត​ភក្ត័​ជាច្រើន បាន​ចាប់អារម្មណ៍​ដោយ​រូបភាព​ស្អាត និង​ថត​បាន​រូបភាព​ទាំង​យើង​ជា​អ្នក​ថត និង​ទេសភាព នៅ​ខាង​មុខ​ដោយ​មិនបាច់​ពិបាក​កាត់ត ឬ​កែ​រូបភាព​អ្វី​ឡើយ​។​
“​ខ្ញុំ​ជាប់ចិត្ត​ជាងគេ គឺ​ថត​កាមេរ៉ា​បាន​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ហ្នឹងឯង យើង​អាច​ថត​វីដេអូ​ដែល​អាច​ស្រូប​សម្លេង​បាន​មុំ​៣៦០​ដឺ​ក្រេ ដែល​ទូរស័ព្ទ​ដទៃ​ទៀត​មិន​អាច​ធ្វើ​ដូច​ទេ​។​”

​ចំណែក សុជាតិ អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​មួយរូប​បាន​បង្ហាញ បទពិសោធ​ខុសប្លែក​ពី​វឌ្ឍនា​បន្តិច​ដោយ​គាត់​បាន​ឃើញ​ព័ត៌មាន​អំពី​ទូរស័ព្ទ Nokia 8 តាមរយ​:​គេហទំព័រ (website) គាត់​ក៏​បាន​ឆែក​បន្ថែម​លើ​ព័ត៌មាន​លម្អិត​ពី​ទូរស័ព្ទ​គឺ​បាន​ធ្វើឲ្យ​គាត់​កាន់តែ​ចាប់អារម្មណ៍​ព្រោះ​ឃើញ​លក្ខណ​:​ពិសេសៗ​ជាច្រើន​របស់​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ​ដូចជា​៖ ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ប្រព័ន្ឋ​ប្រតិបត្តិការ​Android ចុងក្រោយ​។ មាន​កាមេរ៉ា​ពីរ​នៅ​ខាង​ខ្នង និង​អាច​ថត​កាមេរ៉ា​ពីរ​ទាំង​មុខ និង​ក្រោយ​ក្នុងពេល​តែមួយ កាមេរ៉ា​ទំហំ​១៣​មេហ្គា​ភិ​ច​សែ​ល ដែល​ធ្វើឲ្យ​រូប​ភាព​ច្បាស់ល្អ មិន​ចាញ់​កាមេរ៉ា​អាជីព​។ អ្នកប្រើប្រាស់​អាច​ថត​វីដេអូ ទាំងមុខ និង​ក្រោយ​ក្នុងពេល​តែមួយ និង​អាច​ផ្សាយ​បន្ត​ផ្ទាល់ លើ​Facebook និង YouTube (live) ។ អាច​ថត​វីដេអូ ជាមួយ​សំឡេង ៣៦០​ដឺ​ក្រេ ដោយ​មាន​មីក្រូហ្វូន​ចំនួន​៣​បង្កប់​ក្នុង​ទូរស័ព្ទ ដែល​ធ្វើអោយ​សំឡេង​ច្បាស់​ល្អ ដូច​ធម្មជាតិ​។​

​សុជាតិ​បាន​ទិញ​ទូរស័ព្ទ​Nokia8​ពណ៌​ខៀវ​គ្រើម និង​ចំណាយ​ប្រាក់​ចំនួន​៥២៥​ដុល្លា​សហរដ្ឋអាមេរិក​។​ សុជាតិ​បាន​និយាយ​ដោយ​រីករាយ​ថា​៖ “​ជាធម្មតា ខ្ញុំ​តែងតែ​ស្វែងរក​ទូរស័ព្ទ​ដែល​បំពាក់​បច្ចេកវិទ្យា​ថ្មី ចុងក្រោយ​បំផុត ហើយ​បើ​គិត​ពី​តម្លៃ​គឺ​សមរម្យ​ជាង​ទូរស័ព្ទ​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ខ្ពស់ តែ​គុណសម្បត្តិ​ប្រហាក់ប្រហែលគ្នា ជាពិសេស Nokia 8 មិន​ឡើង​កម្តៅ​ពេលដែល​យើង​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ច្រើន​ម៉ោង​មិន​ដូច​ទូរស័ព្ទ​ដ៏​ទៃ​ទៀត​ឡើយ​។​”

​សុជាតិ​យល់ថា​ទូរស័ព្ទ​Nokia 8 នេះ​ស័ក្តិសម​បំផុត​សម្រាប់ អ្នក​ដែល​ទាន់សម័យ និង​ចូលចិត្ត​សាកល្បង​បច្ចេកវិទ្យា​ថ្មីៗ​។​

​ទូរស័ព្ទ​Nokia 8 ជា flagship smartphone ទី​មួយ​របស់​ក្រុមហ៊ុន​HMD ដែល​មាន​អាយុកាល​ប្រមាណ​១១​ខែ​នេះ ដោយ​ក្រុមហ៊ុន​ខិតខំ​សម្រិត​សម្រាំង​ទាំង​បច្ចេកវិទ្យា និង​រូបរាង​ដើម្បី​ពាំនាំ​នូវ​ផលិតផល​ដែល​ល្អឥតខ្ចោះ​សម្រាប់​អតិថិជន​របស់​ខ្លួន​។ Nokia 8 មាន​បី​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ទឹកប៊ិច​ភ្លឺ ពណ៌​ទឹកប៊ិច​ក្រមៅ និង​ពណ៌​ប្រាក់ (steel)​។ រាល់​ការទិញ​Nokia 8 ក្នុង​តម្លៃ​ត្រឹមតែ ៥២៥​ដុល្លារ​តែ​ប៉ុណ្ណោះ នឹង​មាន​ការ​ថែម​ជូន ទូរស័ព្ទ​អិន​ចុច​ពិល (Nokia 105) ស្រោម​ថ្លា ស្គ្រីន​ការពារ​កញ្ចក់ លេខ​ទូរស័ព្ទ Smart និង​គម្រោង Smart ធំ​ហ្ម៎ង​! សម្រាប់ ២៤ សប្តាហ៍​៕ ដោយ​៖​កូឡាប​

 

spot_img
×