Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​ប្រឆាំង​ចិន​ចំពោះ​បំណង​សណ្ដោង​រោងចក្រ​អគ្គិសនី​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​

spot_img

​ចំពោះ​ការដែល​ចិន​មាន​ផែន​ការកសាង​រោងចក្រ​អគ្គិសនី​ចល័ត​ខ្នាតតូច​(Floating Nuclear Power Plant – FNPP) នៅ​សមុទ្រ​ចិន​ខាងត្បូង ហ្វីលីពីន​ប្រទេសមួយ​ដែល​ស្ថិតក្នុង​ជម្លោះ​ដែនដី​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរនោះ កាលពី​ថៃ្ង​២៧​សីហា បាន​ថ្លែង​បដិសេធ ហើយ​សម្ដែង​យោបល់​ថា​នឹងមិន​អនុញ្ញាតឱ្យ​ប្រទេស​ណាមួយ​នាំយក​អាវុធ ឬ​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ទៅកាន់​តំបន់​កំពុងមាន​ជម្លោះ​រវាង​ច្រើន​ភាគី​នៅ​តំបន់​នោះទេ​។​

ទម្រង់​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ខ្នាតតូច​សម្រាប់​ផ្ដល់​ថាមពល​អគ្គិសនី​ដល់​ទម្រ​ខួង​ប្រេង​នៅលើ​សមុទ្រ​

​តាម​របាយ​យ​ការណ៍​មួយ​របស់​ក្រសួងការពារជាតិ​អាមេរិក ដាក់ចូល​រដ្ឋសភា​កាលពី​ថ្ងៃទី​១៩​សីហា បាន​បញ្ជាក់ថា ចិន​កំពុងដំណើរការ​ស្ថាបនា​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​បណ្ដែត​ទឹក​ខ្នាតតូច​ដើម្បី​បញ្ជូន​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​។​ផែនការ​នេះ​នឹងត្រូវ​បាន​ចិន​អនុវត្ដ​ន៍​នៅមុន​ឆ្នាំ​២០២០ ។​

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ហ្វីលីពីន Delfin Lorenzana

​​នៅ​ថ្ងៃទី​២៨​សីហា លោក​Harry Roque អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​ហ្វីលីពីន​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​ថា​រដ្ឋធម្មនុញ្ញ​របស់​ហ្វីលីពីន​កំណត់ថា​ដែនដី​យើងខ្ញុំ​គឺ​គ្មាន​នុយក្លេអ៊ែរ ហើយ​បើតាម​សន្ធិសញ្ញា​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ីអាគ្នេយ៍​(SEANWFZ) នោះ​ទាមទារ​ឱ្យ​បណ្ដា​ប្រទេស​គោរព​គោលនយោបាយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​។​

ទម្រង់​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​បណ្ដែត​ទឹក​របស់​ចិន​ចំនួន​២

​តាម​កាសែត​ចក្រវាល​របស់​ចិន​បាន​បង្ហើប​ថា ប្រទេស​នេះ​កំពុង​អនុវត្តន៍​គំរូ​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​បណ្ដែត​ទឹក​ចល័ត​២​គឺ​៖​សណ្ឋាន​បណ្ដែត​ទឹក​និង​សណ្ឋាន​លិច​ក្នុង​ទឹក​

កាសែត​ចក្រវាល​ក៏​បញ្ជាក់ថា ប្រសិន​មាន​រោងចក្រ​បណ្ដែត​ទឹក​មួយ​នៅ​អម​នឹង​កោះ​សិប្ប​និមិត្ត​នោះ វា​នឹង​ប្រែ​តំបន់​នោះ​ឱ្យទៅជា​នាវា​ផ្ទុក​យន្ដហោះ​លើ​សមុទ្រ​

​​កាសែត​ដដែល​នូវ​បានឱ្យដឹងថា រោងចក្រ​អគ្គិសនី​បណ្ដែត​ទឹក​ចល័ត​ខ្នាតតូច​គឺជា​បច្ចេកវិជ្ជា​របស់​ចិន​មាន​កម្មសិទ្ធិបញ្ញា ហើយ​ការចំណាយ​សម្រាប់​រោងចក្រ​នីមួយៗ​គឺ​២០០០​លាន​យាន់ ហើយ​តាម​គម្រោង​ដែល​តម្រូវឱ្យមាន​ដល់​ទៅ​២០​រោងចក្រ​បែបនេះ ចិន​នឹង​ចំណាយលុយ​អស់​៤០​ពាន់​លាន​ដុល្លារ​។​បែបនេះ​វា​ថោក​ជាង​ច្រើន​ប្រៀប​ទៅនឹង​នាវា​ផ្ទុក​យន្ដហោះ​មួយ​៕
​សូ​យ​ន​

spot_img
×