Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ដហោះ​ចិន​ជ្រុះ​បាត់​កង់​២ ក្រោយពេល​ចុះ​សំចត​បន្ទាន់​

spot_img

​ជើងហោះហើរ​របស់​ក្រុមហ៊ុន​Capital Airlines បាន​ចាក​ចេញពី​រដ្ឋធានី​ប៉េកាំង​ដោយ​ផ្ទុក​មនុស្ស​១៦៦​នាក់ កាលពី​ម្សិលមិញ រួច​ត្រូវ​ប្ដូរ​ទិស​ចុះ​សំចត​បន្ទាន់​ព្រោះ​វា​បាន​ជ្រុះ​បាត់​កង់​២​។ គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ថា​យន្ដហោះ​នេះ​បាន​ចុះ​សំចត​សុវត្ថិភាព​ដោយ​វី​ធី​ណា​ឡើយ​។​

យន្ដ​ហោះ​របស់​ក្រុមហ៊ុន​Capital Airlines ចុះ​សំចត​បន្ទាន់​នៅ​ព្រលានយន្ដហោះ​ស៊ឺ​ជាំ​ង​

​ក្រុម​អ្នកបើក​បរបាន​លុបចោល​កម្មវិធី​ចុះចត​នៅ​ព្រលានយន្ដហោះ​ម៉ា​កាវ​ដែលជា​គោលដៅ​នៃ​ការហោះហើរ​ជើង​នេះ​ព្រោះតែ​គេ​បានឃើញ​កំហុស​មួយ​នៃ​ម៉ាស៊ីន​របស់​យន្ដហោះ Airbus A320, ។​

​នៅ​ព្រលានយន្ដហោះ​ស៊ឺ​ជាំ​ង ចម្ងាយ​ពី​ព្រលានយន្ដហោះ​ម៉ា​កាវ​៤០​គីឡូម៉ែត្រ​ភាគ​ឦសាន បាន​បិទផ្លូវ​ហោះហើរ​មួយ​ក្នុង រយៈពេល​៣​ម៉ោង​ទុក​សម្រាប់​បម្រើឱ្យ​ការ​ចុះចត​អាសន្ន​របស់​យន្ដហោះ​នេះ​។​

​មូលហេតុ​កំពុង​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​៕
​លី​សា​

spot_img
×