Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ចុះបង្ក្រាប​ករណី​ផលិត​បារី​ESSE​ក្លែងក្លាយ​ខុសច្បាប់​

spot_img

​កណ្តាល ​៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ប្រឆាំង​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​កម្លាំង​នគរបាល​មូលដ្ឋាន ក្រោម​ការ​សម្រប​សម្រប​សម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កណ្តាល បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​បារី​ក្លែងក្លាយ​ជាង​៥​តោន ។​ ​កើតហេតុ​នៅ​ថ្ងៃ​អង្គារ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​វេលា​ម៉ោង ១២ និង ៥៥ នាទី​នៅត្រង់ចំណុច ឃ្លាំង​ជួល​របស់ លោក​គង់ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​លើផ្លូវ​លេខ​២០១ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។​

​នេះ​ដោយ​ផ្អែក​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ខ្មែរ​ធី​បងប្អូន អ៊ី​ម៉ិច ចុះបញ្ជី​ក្រោម​លេខ​០០២០៤៨៨ ​ចុះ​ថ្ងៃ​ទី​១០​ខែតុលា​ឆ្នាំ​២០១៦ មាន វិញ្ញា​ប័ណ្ណ​បត្របញ្ជាក់​ចុះឈ្មោះ​ក្នុង​បញ្ជីពាណិជ្ជកម្ម​លេខ MOC-97673026​ព​ណ ចបព​ ​ចុះ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ ២០១៦​មាន​ការិយាល័យ​កណ្តាល​ស្ថិតនៅ អគារ​លេខ​១០០k ផ្លូវ​លេខ​៥៨​ប​ភូមិ​ទួលគោគ សង្កាត់​ទួល​សង្កែ​ ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ តំណាង​ដោយ​លោកស្រី សាត ដានេ ភេទ​ស្រី ជនជាតិខ្មែរ កាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​លេខ​010626144 ចុះ​ថ្ងែ​ទី​៣១​ខែ​សីហា​ឆ្នាំ​២០០៧​។ ក្រោយពី​បាន​ឆែកឆេ​រកឃើញ​បទល្មើស​ខាងលើ​ ​សមត្ថកិច្ច​យើង​ចាប់​ដកហូត​យក​តែ​សំបក​កញ្ចប់​បារី​ម៉ាក ESSE​និង​នាំ​ជនជាតិ​ចិន​ពីរ​នាក់ មក​សាកសួរ​នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កណ្តាល​។ ចំណែក​នារី​ម៉ាក​ផ្សេង​ទៀត​និង​សម្ភារ​ ​វត្ថុធាតុដើម​ដែល​បំរើការ​ក្នុងការ​ផលិត​បារី​ ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង សម្រេច​ក្លំ​បេបិទ​បណ្តោះអាសន្ន​រង់ចាំ​អនុ​វត្ត​នីតិវិធី​បន្ត​តាម​ផ្លូវច្បាប់​។​

​ដោយ​បាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ង​រង​អម​សាលាដំបូង​ខេត្ដ​កណ្ដាល ឯក ស៊ុន រស្មី​និង ឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាន​នាយដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​លោក វរសេនីយ៍ឯក លី សុជាតិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​
​ខេត្ត​កណ្តាល​។ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ក្នុង​ឃ្លាំង​ខាងលើ​បាន​រកឃើញ​ផលិតផល​បារី​ក្លែងក្លាយ និង​មាន​​ការពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​។ ១.​ឈ្មោះ XU CHUI YAO ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​:05.11.1997​កាន់​លិខិតឆ្លងដែន​លេខ​:E74484273​សុពលភាព ​: 04.05.2016​ដល់​ 03.05.2026​ទិដ្ឋាការ​លេខ​:EI00670270​សុពលភាព​:28.09.2017 ដល់​:02.10.2018 ថ្ងៃ​ចូល​កម្ពុជា​:28.09.2017
២.​ឈ្មោះ JIANG SHAO CONG ថ្ងៃ​ខែ​ឆ្នាំ​កំណើត ​:​ 15.08.1994​កាន់​លិខិតឆ្លងដែន​លេខ​:E89027406 សុពលភាព​ : 01.11.2016​ដល់​31.10.2026​ទិដ្ឋាការ​លេខ​ : EI00912039​សុពលភាព ​: 19.06.2018​ ដល់ ​: 30.06.2019 ​ថ្ងៃ​ចូល​កម្ពុជា​:19.06.2018​ហើយ​ខាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​កំពុងតែ​សាកសួរ​តាម​និតិ​វិធី​​បន្តទៀត​។​

​ឧត្តមសេនីយ៍ទោ ឡុង ស្រេង បានបញ្ជាក់​ថា “​នៅ​ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​បញ្ជា​ដោយ​ឯក​ឧត្ដ​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​កណ្ដាល និង​អាជា្ញធរ​មូលដ្ឋាន ដោយ​បាន​ការសម្របសម្រួល​ពី​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​ង​រង​អម​សាលាដំបូង​ខេត្ដ​កណ្ដាល បាន​ចុះ​បង្ក្រាប​រោងចក្រ​ផលិត​បារី​ក្លែងក្លាយ​ម៉ាក ESSE តាម​ពាក្យបណ្ដឹង របស់​ក្រុមហ៊ុន ខ្មែរ ធីប​ថប អ៊ី​មិច ឯ​.​ក នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​”៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×