Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តុលាការ​បង្គាប់​ឲ្យ អតីតមន្ត្រី​យោធា​ម្នាក់ និង​បក្ខពួក លក់​ដី​ខ្យល់​នៅ​កំពត សង​ប្រាក់​៧៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ទៅ​ដើមបណ្តឹង​

spot_img

​ភ្នំពេញ ​៖ លោក ប្លង់ សំណាង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក នួន រតនា និង​លោកស្រី គឹម ដា​នី ជា​ចៅក្រម​ប្រឹក្សា និង​មាន​លោកស្រី យិន សុគន្ធា​រី ជា​តំណាង​មហាអយ្យការ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ បាន​បើក​សវនាការ​ប្រកាស​សាល​ដីកា​ចំនួន​២​សំណុំរឿង ដែល​មាន​ជនជាប់ចោទ​ជា​មន្ត្រី​អតីត​យោធា​ម្នាក់ និង​ជា​អតីតមន្ត្រី​ក្រុមប្រឹក្សាឃុំ នៅ​ខេត្ត​កំពត​ម្នាក់​។​

​សាលដីកា​ដែល​ប្រកាស​នៅ​ព្រឹក​នេះ បានសម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ទី​១​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា និង​ទី​២​ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ដូចខាងក្រោម​៖ សំណុំរឿង​ទី​១៖ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ កំណត់​រយៈពេល​៦​ខែ ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ទាំងអស់ ពីបទ ឆបោក និង​តម្រូវ​ឲ្យ​ជនជាប់ចោទ​រួម​គ្នា​សង​សំណង​ទៅ​ដើមបណ្តឹង​ចំនួន ៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត​ចំនួន​៥០០០​ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។ សំណុំរឿង​ទី​២៖ មាន​ចំនួន​៣​បទចោទប្រកាន់ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ កំណត់​រយៈពេល​៣​ឆ្នាំ ដោយ​អនុវត្ត​ក្នុង​ពន្ធនាគារ ត្រឹម​១​ឆ្នាំ​៦​ខែ ក្នុង​ពន្ធនាគារ​ទោស​នៅ​សល់​ពី​នោះ ព្យួរទោស​ធម្មតា និង​តម្រូវ​ឲ្យ​សង​ប្រាក់​៧៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ទៅ​ដើម​បណ្តឹង​ពីបទ ក្លែងបន្លំ ស្នាម​មេដៃ​ពលរដ្ឋ​ហត្ថលេខា និង​ត្រា​អាជ្ញាធរ នៅ​ខេត្ត​កំពត​, ពីបទ ប្រើប្រាស់​លិខិត​ក្លែង និង​ពី​បទ ឆបោក ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ យោងតាម​មាត្រា​មាត្រា​៦២៦ មាត្រា​៦២៧ មាត្រា​៦២៨ មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×