Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Clip Video ដែល​អ្នកបើកបរ​យន្ត​ហោះ របស់​ទ័ពជើងទឹក​អាមេរិក “​គូរ​រូបភាព​” ផ្តេសផ្តាស​លើ​អាកាស​កំពុង​រង​ការ​ជេរប្រទេច​ពី​មហាជន​

spot_img

​ឃ្លីប​វីដេអូ​១ ដែល​ថត​បាន​ពី​ទង្វើ​របស់​ទ័ពអាកាស នៃ​យោធា​ជើង​ទឹក​អាមេរិក​បាន​គូររូប “​លិង្គ​” លើ​មេឃ​កំពុង​បង្ក​ជា​រលក​កំហឹង​យ៉ាងខ្លាំង​បន្ទាប់ពី​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​។​

​តាម Daily Mail ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​រដ្ឋ​វ៉ាស៊ីនតោន កាលពី​សប្តាហ៍​មុន​។ ពលរដ្ឋ​មួយចំនួន​ទទួល​អារម្មណ៍​ថា រង​ការ​បំពារបំពាន​ដោយ​រូបភាព​ត្រូវបាន​គូរ​នេះ ហើយ​ក៏​រាយការណ៍​ប្រាប់​បណ្តា​គេហទំព័រ​ព័ត៌មាន​ប្រចាំ​តំបន់​នោះ​។​

យោធា​ជើង​ទឹក​អាមេរិក​ថា ជា​ទង្វើ គ្មាន​ភាព​ចាស់ទុំ ហើយ​អសីលធម៌​។​

មន្ត្រី​ទ័ពជើងទឹក​អាមេរិក ពុំ​មាន​ការ “​ពេញចិត្ត​” ឬ​ឃើញ​មាន​អ្វី “​កំប្លែង​” ក្នុង​រូបភាព​បែបនេះ​ទេ ហើយក៏​បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​។ ពួកគេ​នៅ​បាន​ថ្លែង​សុំទោស ព្រោះតែ​ទង្វើ​ផ្តេសផ្តាស់​ខាងលើ​ទៀតផង​។​

​យោធា​ជើង​ទឹក​អាមេរិក បាន​ហៅ​ទង្វើ​នេះ​ថា ៖ “​គ្មាន​ភាព​ចាស់ទុំ ហើយ “​អសីលធម៌​” ព្រមទាំង​ប្រាប់​ថា ក្រុម​ហោះហើរ​នឹងរង​ការដាក់ទណ្ឌកម្ម​។​

​ក្នុងពេល​ដែល​យោធា​ជើង​ទឹក មានប្រតិកម្ម​បែបនេះ ប៉ុន្តែ​អ្នកខ្លះ​បែរ​ជា​ឲ្យ​តម្លៃ​ខ្ពស់​លើ “​ស្នាដៃ​គំនូរ​” នេះ​របស់​អ្នកបើកបរ​យន្តហោះ​។

​ក្រុម​អ្នកគាំទ្រ​និយាយថា ៖ “​បន្ទាប់​ពី​យន្តហោះ​គូរ​រង្វង់​មូល​នៅ​ពីក្រោយ ខ្ញុំ​ដឹង​ថា នោះ​គឺជា​រូប​អ្វី ហើយ​ខ្ញុំ​ចាប់ផ្តើម​សើច​” -​គេហទំព័រ Scattle PI ចុះផ្សាយ​។ ខ្លះទៀត​ថា “​ពិតជា​រីករាយ​ដោយ​ឃើញ​ស្នាដៃ​នេះ​… អ្នកនឹង​ពុំ​នឹកស្មានថា បាន​ឃើញ​ទិដ្ឋភាព ដូច្នោះ​ឡើយ​”​។​

​យោធា​ជើង​ទឹក​អាមេរិក ពុំ​ទម្លាយ​ប្រាប់​ពី​ទណ្ឌកម្ម​ក៏ដូចជា​អត្តសញ្ញាណ​របស់​អ្នកបើកបរ​យន្តហោះ -​វិចិត្រ​ករ លើ​អាកាស​នេះ​ទេ​៕

spot_img
×